Thứ 4, 12/12/2018, 13:8 GMT+7
បង្ការជំងឺអោយត្រីចិញ្ចឹមក្នុងទ្រុងបែ
14:27, 03/08/2018
ត្រីចិញ្ចឹមក្នុងស្រះ ក្នុងទ្រុងបែត្រូវកើតជំងឺច្រើនតែព្យាបាលស្មុគ្រស្មាញណាស់ហើយបង់ខាតចើ្រនទៀតផង។ ដូច្នេះហើយ តូ្រវតែបង្ការជំងឺអោយត្រីមុនពេលត្រីកើតជំងឺ។
* ធ្វើស្រះចិញ្ចឹមត្រី៖ ទីកន្លែងធ្វើស្រះចិញ្ចឹមត្រីឬដាក់ទ្រុងក្នុងទឹកចិញ្ចឹមត្រីត្រូវតែមានប្រភពទឹកស្អាតពេញមួយឆ្នាំ។ ចន្លោះរវាងស្រះទាំងឡាយគួរមានប្រព័ន្ធចង្អូរបង្ហូរនិងបញ្ចេញទឹកដាច់ដោយឡែក។
ពិនិត្យគុណភាពត្រីពូជជាប្រចាំដើម្បីរកឃើញនូវជំងឺហើយមានវិធានការដោះស្រាយអោយបានទាន់ពេល
 
មុនពេលចិញ្ចឹមត្រីត្រូវបង្ហូតទឹកអោយរីង ស្តា រមមោក ហាលស្ងួតនិងសម្លាប់មេរោគស្រះ។ សម្លាប់មេរោគនៅបាតស្រះដោយម្សៅកំបោរ (៧ - ១០ គីឡូក្រាម/១០០ម៉ែត្រក្រឡា)។

មួយថ្ងៃក្រោយប្រែច្របល់កំបោរនឹងភក់អោយសព្វរួចហើយបន្តហាលថ្ងៃយ៉ាងតិចបំផុតមួយសប្តាហ៍ទើបបញ្ចូលទឹកទៅក្នុងស្រះ។

ចំពោះទ្រុងបែចិញ្ចឹមត្រី ចាំបាច់ត្រូវលើក ទ្រុងឡើងខ្ពស់ហើយប្រើទឹកកំបោររាវ លាបពីខាងក្នុងនិងខាងក្រៅដើម្បីសម្លាប់មេរោគ។
ដើម្បីកំហិតបានរោគជំងឺ មុនពេលព្រលែងទៅក្នុងទ្រុងបែ ត្រូវជ្រើសកូនត្រីណាមាំមួននិងអាច “ផ្ងូត” ដោយប្រភេទថ្នាំសម្លាប់មេរោគផ្សេងៗ

* អនាម័យបរិស្ថានចិញ្ចឹម៖ ក្នុងអំឡុងពេលចិញ្ចឹមត្រី អាចប្រើប្រព័ន្ធបញ្ចូលខ្យល់ ដោយសម្ពាធខ្លាំង ដើម្បីបង្កើនចំណុះអុកស៊ីសែនរលាយក្នុងស្រះ ជាពិសេសគឺនៅស្រទាប់បាតស្រះ។ ចំពោះត្រីដែលចិញ្ចឹមដោយទ្រុង បែ រៀងរាល់សប្តាហ៍ត្រូវធ្វើអនាម័យសម្អាតក្នុងនិងក្រៅទ្រុង។
 
យើងអាចបើ្រផលិតផលជីវសាស្រ្តមួយចំនួនដើម្បីកែលម្អបរិស្ថានចិញ្ចឹមតី្រ ប៉ុន្តែត្រូវស្វែងយល់ច្បាស់លាស់ពីប្រភពនិងការជះឥទិ្ធពល
 
* សម្លាប់មេរោគនៅលើខ្លួនត្រី៖
ត្រីពូជមុនពេលព្រលែងត្រូវត្រួតពិនិត្យការចម្លងមេរោគនិងផ្ងូតជម្រះដោយប្រភេទថ្នាំផ្សេងៗ ៖ អំបិល NaCl ពី ២ - ៤% រយៈពេលពី៥ - ១០ នាទី ឬ CuSO4.5H2O (សាច់ជូរខៀវ) កំរិតកំហាប់ពី ២ - ៥ ppmរយៈពេលពី ៥ - ១៥ នាទី ឬបៃតង Malachite ដែលមានកម្រិតកំហាប់ពី ១ - ៤ ppm រយៈពេលពី ៣០-៦០ នាទី Formalin កម្រិតកំហាប់ពី២០០ - ៣០០ ppm រយៈពេលពី ៣០ - ៦០ នាទី ឬបាញ់ចុះទៅស្រះនូវប្រភេទមួយក្នុងចំណោមប្រភេទថ្នាំខាងលើ កម្រិតកំហាប់ថយចុះ ១០ ដង៕
អនុវត្ត៖ ឌៀវជិញទើយ - ទ្រុងគៀន - ថា ញ់ធឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ