Thứ 7, 21/10/2017, 15:16 GMT+7
បង្ការនិងព្យាបាលជំងឺរលាក ផ្លូវដង្ហើមរ៉ាំរ៉ៃលើសត្វមាន់
14:57, 19/09/2017
ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃលើសត្វមាន់ដោយបាក់តេរីបង្កឡើងអាចនឹងព្យាបាលដោយថ្នាំអង់ទីប៊ីយោទិក។ជំងឺនេះកើតឡើងពេញមួយឆ្នាំតែម្ដងនៅពេលដែលសត្វមាន់ចុះខ្សោយកម្លាំងដោយសារការផ្លាស់ប្តូរអាកាសធាតុឬការរក្សាថែទាំចិញ្ចឹមបំប៉នមិនបានល្អ។
* ផ្លូវឆ្លងរាលដាលរបស់ជំងឺ៖
- ជំងឺឆ្លងរាលដាលជាចម្បងគឺតាមផ្លូវដង្ហើមពី សត្វមាន់មានជំងឺទៅសត្វមាន់ដែលមានសុខភាពមាំមួន។
- ជំងឺអាចឆ្លងពីមាន់មេទៅកូនមាន់តាមរយៈពងមាន់។
ហៀរទឹកសម្បោរ ទឹកភ្នែក មុខត្រូវហើម គ្រវីចំពុះជារឿយៗ...ជាបណ្តារោគសញ្ញារបស់ជំងឺរលាកផ្លូវដង្ហើមរ៉ុាំរ៉ៃលើសត្វមាន់

* រោគសញ្ញា៖
- កូនមាន់សំកុក រោមបះមិនសូវស៊ីចំណី ស្គមស្គាំង។
- សត្វមាន់ត្រូវហៀរទឹកសម្បោរគ្រវីចំពុះជារឿយៗ ក្អក ពិបាកដកដង្ហើមនៅពេលយប់ ។
- មុខសត្វមាន់ហើមដោយកើតឫសដូងច្រមុះ ។
- មាន់ធំពងតិច ស្គមស្គាំង
ចាំបាច់ត្រូវតែចាក់វ៉ាក់សាំងបង្កាជំងឺរលាកផ្លូវដង្ហើមរជំងឺរលាកផ្លូវដង្ហើមរុាំរ៉ៃអោយមាន់

- ឆ្អឹងរន្ធច្រមុះ បំពង់ខ្យល់ចេញឈាមទឹកស្លេស្ម៍ច្រើន។
- ថង់ខ្សល់ (នៅទ្រូងនិងពោះ) ត្រូវរលាក ក្រាស់ជាងនិងល្អក់ស្រអាប់អាចនឹងប្រទះនឹងការរលាកដោយជាប់គ្រាប់គ្រើម។

* វិធានការបង្ការនិងព្យាបាល
- បង្ការជំងឺ៖
+ ធានាបណ្តាវិធានការអនាម័យបង្ការជំងឺ។
+ ទិញកូនមាន់ពូជពីបណ្តាសិប្បកម្មពូជល្អ។
+ ធានាទ្រុងចិញ្ចឹមស្រឡះ ល្អស្អាតស្ងួត កក់ក្ដៅពេលរដូវរងា ត្រជាក់ស្រួលពេលរដូវក្តៅ។
+ ដង់ស៊ីតេមាន់ដែលចិញ្ចឹមក្នុងទុ្រងសមស្រប ជៀសវាងចិញ្ចឹមញឹកពេក។
សត្វមាន់ពូជចាំបាច់ត្រូវទិញនៅបណ្តាសិប្បកម្មដែលមានកិត្យានុភាពដើម្បីធានាមាន់សុខភាពមួនមាំ គ្មានប្រភពជំងឺ

- ការព្យាបាលជំងឺ៖
+ ពេលមាន់កើតជំងឺ យើងអាចនឹងប្រើផលិតផលជីវសាស្ត្រមួយចំនួនដូចជា៖ Tylosin TiamualinSuanovin... ដើម្បីព្យាបាល រង្វាល់គឺតាមការណែនាំរបស់អ្នកផលិត។

+ បំពេញបន្ថែមអោយមាន់នូវថ្នាំបំប៉នដូចជា៖ B-complex វីតាមីនC ទឹកអ៊ីយ៉ុងអាល់កាឡាំង ស្ករ gluco ជាដើម។
+ ជម្នះនូវមូលហេតុដែលបណ្តាលអោយជំងឺលាប់ឡើងវិញ (សីតុណ្ហភាពទាប សំណើមខ្ពស់ពេក កម្រិតស្រឡះស្រឡំតិច...)៕

(អានព័ត៌មានលម្អិតតាមគេហទំព័រ៖ http://khmer.dantocmiennui.vn)

វូស៊ីញ - ថេយ្វៀត - ឌឹកហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ