Chủ nhật, 21/10/2018, 14:44 GMT+7
បង្ការប្រឆាំងជំងឺរាតត្បាតដល់សត្វចិញ្ចឹមនៅរដូវភ្លៀងព្យុះ
16:51, 04/10/2018
* វិធានការអនុវត្តន៍មុនពេលរដូវភ្លៀងព្យុះ៖ 
ជួសជុលទ្រុងក្រោលអោយបានមាំទាំ ធានាដង់ស៊ីតេសត្វចិញ្ចឹមអោយសមស្រប។

- ត្រួតពិនិត្យប្រព័ន្ធលូបង្ហូរទឹកសំណល់ ទីកន្លែងផ្ទុកជាតិសំណល់កាយចង្អូរអោយទឹកហូរបានងាយនិងលើកកម្រាលបាតទ្រុងឲ្យខ្ពស់។
ចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់នូវគ្រប់ប្រភេទវ៉ាក់សាំងសម្រាប់សត្វចិញ្ចឹមមុន
ពេលរដូវភ្លៀងព្យុះ

- ស្តុកទុកប្រភពចំណីសម្រាប់សត្វស្រុក បក្សីស្រុក ធានាបានគ្រប់គ្រាន់នូវបរិមាណនិងគុណភាពបណ្ដាប្រភេទចំណីបៃតង ចំណីម្សៅ ចំណីចម្រុះ។ ផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់អោយសត្វចិញ្ចឹម។

- សម្លាប់មេរោគក្នុងនិងក្រៅ ទ្រុងចិញ្ចឹមតាមកាលកំណត់ដើម្បីកម្ចាត់ប្រភពបង្កជំងឺ។ ចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់នូវគ្រប់ប្រភេទវ៉ាក់សាំង សម្រាប់សត្វចិញ្ចឹម។
សត្វចិញ្ចឹមចាំបាច់ត្រូវបាននៅក្នុងទ្រុងក្រោលស្ងួតនិងស៊ីចំណីស្អាត
ងាយរំលាយអាហារ សារធាតុចិញ្ចឹមគ្រប់គ្រាន់

* វិធានការអនុវត្តន៍ក្នុងអំឡុងពេលមានភ្លៀងព្យុះនិងក្រោយពេលមានភ្លៀងព្យុះ៖
- បញ្ជូនហ្វូងសត្វទៅនៅកន្លែងស្ងួតនិងកក់ក្តៅ។ នៅពេលដែលមានសីតុណ្ហភាពនៃបរិស្ថានចុះទាបចាំបាច់ត្រូវដាក់ទ្រនាប់បន្ថែមឬកំដៅដើម្បីរក្សាភាពកក់ក្ដៅដល់សត្វចិញ្ចឹម។ ឧស្សាហ៍បោសសម្អាតទ្រុងក្រោល បាញ់ថ្នាំសម្លាប់មេរោគបំបាត់ជាតិពុលដើម្បីកម្ចាត់ប្រភពបង្កជំងឺ។
រក្សាភាពកក់ក្ដៅដល់សត្វចិញ្ចឹមនៅពេលសីតុណ្ហភាពថយចុះទាប
 
- កាត់បន្ថយការចិញ្ចឹមសត្វដោយព្រលែងក្នុងរដូវភ្លៀងជំនន់។ ផ្តល់គ្រប់គ្រាន់ចំណីស្អាត ទឹកស្អាត បន្ថែមវីតាមីន ជាតិខនិជ អង់ហ្ស៊ីមរំលាយអាហារ… ដល់សត្វស្រុកនិងបក្សីស្រុក ដើម្បីលើកកម្ពស់ភាពស៊ាំ។

- ឧស្សាហ៍ពិនិត្យមើលសត្វចិញ្ចឹមរកឃើញភ្លាមៗ នូវបណ្តាអាការៈបង្កជំងឺដើម្បីចាត់វិធានការដោះស្រាយទាន់ពេល ជៀសវាងការរីករាលដាល ការផ្ទុះជាសំបុកជំងឺរាតត្បាត៕
មិញឌឹក - ហុងថាយ - វូស៊ិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖