Thứ 6, 22/09/2017, 2:26 GMT+7
បចេ្ចកទេសដាំដំណាំឪឡឹក
22:23, 28/11/2016

* រដូវកាល៖
- រដូវកាលចុងរដូវវស្សា៖ រួមមន ២ រដូវកាល៖ រដូវកាលឪឡឹកចុះ ពូជពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៥ ខែ តុលានិងរដូវកាលឪឡឹកចុះពូជពីថ្ងៃទី ១០  ដល់ថ្ងៃទី ២០ ខែ វិច្ឆិកា។
- រដូវសម្រក៖ ចុះពូជពីខែ កុម្ភៈ  ប្រមូលផលចុងខែ មេសា។ 
ជីករណ្តៅ ចុះពូជ ដាំឪឡឹកលើ រងភ្លោះឬរងទោល
 

* របៀបដាំ៖
ដីដាំឪឡឹកត្រូវបានភ្ជួររាស់ម៉ត់ចត់ បាចកំបោរមុនពេលលើករង។  ដាំឪឡឹកលើរងទោល រណ្តៅនីមួយ ៗ  ដាំ ២ ទង គម្លាតរវាងរណ្តៅនីមួយ ៗ  ៤០ ទៅ ៥០ សង់ទីម៉េត្រ ដាំ ១ ជួរ។  ចំពោះរងភ្លាះ រណ្តៅនីមួយៗ ដាំ ១  ទង  គម្លាតរវាងរណ្តៅនីមួយៗ ពី ៤០  ទៅ ៥០ សង់ទីម៉េត្រ ដាំ ១ ជួរលើរង  នីមួយៗ។ ដី ១.០០០ ម៉ែត្រការ៉េ  តម្រូវគ្រាប់ពូជពី ៤០ ទៅ ៥០ ក្រាម។ បនា្ទប់ពីធ្វើប្រព្រឹត្តិកម្មគ្រាប់ពូជ  រួចអាចបណ្ដុះគ្រាបប់ក្នុងថង់បំបៅឬ ចុះពូជផ្ទាល់តែម្តង។ ចុះពូជផ្ទាល់  លើរងគឺដាក់ ២ គ្រាប់ក្នុង ១ រណ្តៅ។  ពេលដើមចេញស្លឹកពី ៤ ទៅ ៥ សន្លឹក ពិត (ពី ៨ ទៅ ១០ ថ្ងៃបនា្ទប់ពីចុះពូជ)  គឺដកដើមខ្សោយចោល រណ្តៅនីមួយៗ ទុកតែ ១ ដើមដែលមាំមួន លូតលាស់ ស្មើ គ្មានដង្កូវជំងឺ។
 
ពេលទើបចុះពូជថ្មីៗក៏ដូចជាពេលដើមនៅតូច គប្បីប្រើ ផ្ទាំងនីឡុងដែលមុខខាង លើមានស្រទាប់ទឹកប្រាក់ដើម្បីគ្របពីលើរងជួយការពារដំណាំ
 
* របៀបថែទាំ៖ បរិមណជីប្រើស្រាប់ដីដាំឪឡឹក  ១ ហិកតា៖ ជីលាមកសត្វពី ២០ ទៅ  ៣០ តោន ជីអ៊ុយរ៉េ ពី ២៣០ ទៅ ២៥០  គីឡូក្រាម ជីប៉ូតាស្យូមក្លរួ (kcl) ១៧០  គីឡូក្រាម ជីស៊ុបពែហ្វូស្វាត ៤០០  គីឡូក្រាម ជី Dap ៥០ គីឡូក្រាម ជីលាមកប្រចៀវឬជីបងា្គ ត្រី ៣០០  គីឡូក្រាម។
- ដាក់ទ្រាប់បាត៖ ដាក់ទាំងអស់ នូវជីស៊ុបពែហ្វូស្វាត ជី Dap ជីលាមក ប្រចៀវ ជីលាមកសត្វ (ប្រសិនជាមាន)  ជីអ៊ុយរ៉េ ៥០ គីឡូក្រាមនិងជីប៉ូតាស្យូមមក្លរួ ៤០ គីឡូក្រាម។
- ដាក់គំហុកលើកទី ១ (ពី ១០  ទៅ ១៥ ថ្ងៃបនា្ទប់ពីពេលដាំ)៖ ជីអ៊ុយរ៉េ  ១០០ គីឡូក្រាម + ជីប៉ូតាស្យូមក្លរួ ៤០  គីឡូកេម។
- ដាក់គំហុកលើកទី ២ (ពី ២០  ទៅ ២៥ ថ្ងៃបនា្ទប់ពីពេលដាំ)៖ ជីអ៊ុយរ៉េ  ៥០ គីឡូកេម + ជីប៉ូតាស្យូមក្លរួ ២០  គីឡូក្រាម។
ចំណាំ៖ អាចប្រើជីចម្រុះ npk  (16 - 6 - 8) ដោយបរិមាណ ៥០០  គីឡូក្រាមក្នុង ១ ហិកតា ដើម្បីជំនួស ជីទោល។ មិនប្រើសារធាតុរំញោចការលូតលាស់នៅដំណាក់កាលលូតផ្លែ ព្រោះងាយបណា្តលអោយផ្លែប្រហោងក្នុង  ហើយសោ្ពត ផ្លែត្រូវជូរនិងងាយខូច  ក្នុងការរក្សាទុក។ ពេលដាក់ជីម្តងៗ គប្បីគួបផ្សំ ជម្រះស្មៅ ពូនគល់។ 
 
ពេលប្រមូលផលឪឡឹកត្រូវកាត់ទងផ្លែរយនៅប្រវែង ២ សង់ទីម៉ែត្រទុកឪឡឹកនៅកន្លែងស្រឡះម្លប់ពី ១០ ទៅ ១៥ ថ្ងៃជួយអោយឪឡឹកផ្អែមជាង មុនពេលយកលក់
 

*របៀបប្រមូលផល៖ ឪឡឹកបនា្ទប់ពីដាំបានពី ៨០ ទៅ  ៨៥ ថ្ងៃ ពេលសំបកផ្លែរលោង សរសៃលេចឡើង ច្បាស់ កន្លែងប៉ះនឹងដីមាន  សំបុរលឿង ៨០% នៃវល្លិត្រូវស្វិត  ស្រពោនស្លឹកគឺអាចប្រមូលផលបាន៕
(សូមមើលព័ត៌មានពិសស្តារនៅ៖  http://khmer.dantocmiennui.vn)

អនុវត្តដោយ៖  ហ្វុិញសុឺ - មិញទ្រី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ