Chủ nhật, 24/06/2018, 14:4 GMT+7
បច្ចេកទេសក្នុងការធ្វើវារីវប្បកម្ម ទប់ទល់នឹងគ្រោះរាំងស្ងួត ការជ្រាបជាតិប្រៃ
14:45, 02/04/2018
ស្ថានភាពរាំងស្ងួត ជ្រាបជាតិប្រៃបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផលិតកសិកម្មនិងផ្នែកវារីវប្បកម្ម។ ដូច្នេះហើយ មាមីងបងប្អូនគប្បី កុំចិញ្ចឹមព្រលែងកូនពូជនៅកន្លែងដែលមិនធានានូវប្រភពទឹក។ ចាំបាច់ត្រូវព្រលែងកូនពូជដោយដង់ស៊ីតេសមស្រប ហើយមានវិធាន ការថែទាំដើម្បីកំហិតការបង់ខាត។
* ចំពោះការចិញ្ចឹមបង្គាប្រពលវប្បកម្មនិងអឌ្ឍប្រពលវប្បកម្ម៖
- មិនព្រលែងបង្គាពូជនៅកនែង្លទាំងឡាយដែលមានកំរិតជាតិប្រៃ ខ្ពស់ជាង ២៥‰ ។

- មុនពេលព្រលែងកូនពូជ ត្រូវម្ចាស់ការបន្ថែមប្រភពទឹកសាបដើម្បីកែតម្រូវកំរិតជាតិប្រៃអោយសមស្រប ហើយកែតម្រូវក្នុងអំឡុងកាលចិញ្ចឹមពេលថ្ងៃក្តៅខ្លាំង កម្រិតជាតិប្រៃកើន។
 
អនុវត្តទម្រង់រូបភាពវប្បកម្មបង្គា - ស្រែទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ
 
- ព្រលែងកូនពូជនៅពេលដែលសីតុណ្ហភាពទឹកស្ថិតក្រោម ៣០ អង្សាសេ (ពេលព្រលឹមឬរសៀលត្រជាក់)។

- ព្រលែងចិញ្ចឹមក្នុងដង់-ស៊ីតេសមស្រប (បង្គាបាយតិចជាង ៨០ ក្បាលក្នុងមួយម៉ែត្រការ៉េបង្គានាគពី ១០ - ១៥ ក្បាលក្នុងមួយម៉ែត្រការ៉េ)។

- រក្សាដោយស្ថិរភាពនូវកំរិតជាតិប្រៃពី ១០ - ២៥‰ អុកស៊ីសែនជាង ៣ មីល្លីក្រាមក្នុងមួយលីត្រ កំរិត pH ពី ៧,៨ - ៨,៥ កម្រិតបាសពី ៨០ - ១៥០ មីល្លីក្រាមក្នុងមួយលីត្រ។ល។
 
ចាំបាច់ត្រូវមានអាងផ្ទុកទឹកសាបស្ដុកទុកដើម្បីម្ចាស់ការនូវប្រភពទឹក
ពេលដែលកើតមានគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ

- ផ្គត់ផ្គង់បរិមាណចំណីសមស្របទៅនឹងទំហំនិងដង់ស៊ីតេ បន្ថយ ១៥ - ៣០% នូវបរិមាណចំណីក្នុងបណ្តាថ្ងៃក្តៅខ្លាំង។

- រយៈកាលកំណត់គឺ ១៥ថ្ងៃម្តង តូ្រវបន្ថែមវីតាមីន C បណ្ដាសារធាតុមីក្រូខនិជអង់ស៊ីមរំលាយអាហារលាយច្របល់ទៅក្នុងចំណី។ ចំពោះងាវចិញ្ចឹមលក្ខណៈពាណិជ្ជកម្ម៖

-មិនព្រលែងកូនពូជនៅពេលដែលអាកាសធាតុមិនអំណោយផល (ចាប់ពីខែទី ១ ដល់ខែទី ៣ នៃចន្ទ គតិ)។ ដង់ស៊ីតេព្រលែងកូនពូជពី ១៨០ - ២០០ ក្បាលក្នុងមួយម៉ែត្រការ៉េ ខ្នាតកូនពូជពី ៤០០ - ៦០០ ក្បាលក្នុងមួយគីឡូក្រាម។
 
ពេលដែលកមិ្រតជាតិប្រៃកើនឡើងជាង ៨‰ ហើយអូសបន្លាយពី ៥ - ៧ ថ្ងៃតូ្រវរើបញូ្ជនតី្រទៅកាន់តំបន់ចិញ្ចឹមសុវត្ថិភាព

 
* ចំពោះត្រីប្រានិងត្រីឆ្លាំង៖ ពេលដែលកម្រិតប្រៃកើនឡើងខ្ពស់ជាង ៨‰ ហើយអូសបន្លាយពី ៥ - ៧ ថ្ងៃ ត្រូវរើបញ្ជូនត្រីចិញ្ចឹមទៅកាន់កន្លែងចិញ្ចឹមសុវត្ថិភាព...៕
ហុងញុង - វូស៊ិញ - ធូហៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ