Thứ 7, 17/11/2018, 1:3 GMT+7
បច្ចេកទេសចិញ្ចឹមត្រីរ៉ស់លក្ខណៈពាណិជ្ជកម្ម
23:09, 30/08/2018
* ការជ្រើសរើសត្រីពូជ៖ គួរជ្រើសត្រីដែលមាំមួន មានទំហំប៉ុនៗ គ្នា មិនដាច់រលាត់ ពិការឬកើតជំងឺ។
* ពេលវេលានិងរដូវកាលចិញ្ចឹម៖
- រដូវកាលទី ១៖ ចាប់ពីខែទី ៤ - ៥ ហើយប្រមូលផលនៅខែ ទី ៨ - ៩ (នៃប្រតិទិន វៀតណាម)ត្រីនឹងឆាប់ធំដោយសារអាកាសធាតុអំណោយផល ប្រភពចំណីសម្បូរ ងាយរក។
ត្រីរ៉ស់ចិញ្ចឹមពី ៦ - ៨ ខែគឺអាចប្រមូលផលបានហើយ

- រដូវកាលទី ២៖ ចាប់ពីខែទី ៨ - ៩ ប្រមូលផលនៅខែទី ១២និងខែទី ១ ប្រភពចំណីច្រើនតែ ជាអនុផលនៃជលផលធម្មជាតិ។

- រដូវកាលទី ៣៖ ចាប់ពីខែទី ១ - ខែទី ៧ គួរកាត់បន្ថយការចិញ្ចឹមព្រោះតម្លៃចំណីត្រីកើនឡើងខ្ពស់ពិបាករក អ្នកចិញ្ចឹមគ្មានចំណេញ។
ត្រីរ៉ស់ច្រើនតែស៊ីបណ្ដាប្រភេទត្រីចម្រុះ កំពឹស ក្តាម ខ្យង...។ ក្រៅពីនោះ អាចអោយស៊ីបន្ថែមនូវចំណីដែលបានកែច្នៃ ពីកន្ទក់ ពោត ជាដើម

* ការថែទាំត្រី៖ ត្រីរ៉ស់ច្រើនតែស៊ីបណ្ដាប្រភេទត្រីចម្រុះ កំពឹស កង្កែប ហ៊ីង ក្តាមខ្យង...។ ក្រៅពីនោះអាចអោយស៊ីបន្ថែមនូវចំណីដែលបានកែច្នៃ ពីចុងអង្ករ កន្ទក់ ពោត ជាដើម។

- រយៈពេលដំបូង គួរអោយស៊ីចំណីដែលកិនម៉ត់។ ប្រើកម្រាលឫស្សីត្បាញសំណាញ់ ក្រឡារង្វើលហើយរលីងមិនគគ្រើម នៅជុំវិញត្រូវមានគែមរាំងខ្ទប់ដើម្បីកុំុអោយចំណីរសាត់ចេញទៅក្រៅ ហើយដាក់ឱ្យប៉ប្រះនឹងផ្ទៃទឹក ជួយឱ្យត្រីស៊ីចំណីពីក្រោមឡើងលើ។

- ឧស្សាហ៍តាមដានគុណភាពទឹកនៅក្នុងស្រះចិញ្ចឹម។ តាមកាលកំណត់ពី ២ - ៣ សប្តាហ៍ផ្លាស់ប្តូរទឹកម្តង បាចកំបោរពី ២ - ៣ គីឡូក្រាមក្នុង ១០០ ម៉ែត្រគុបទឹក ត្រូវបន្ថែម វីតាមីន C និងសារធាតុខនិជ។

ចិញ្ចឹមត្រីរ៉ស់លក្ខណៈពាណិជ្ជកម្មនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនបងប្អូនកសិករ

* ការប្រមូលផល៖ រយៈពេលចិញ្ចឹមជាធម្មតាពី ៦ - ៨ ខែ។ មុនពេលប្រមូលផលពី ២ - ៣ ថ្ងៃ កុំអោយត្រីស៊ីដើម្បីកាត់បន្ថយត្រីដែលត្រូវងាប់ក្នុងអំឡុងពេលដឹកជញ្ជូន៕
ឡេប៊ិញ - ត្រឹនវៀត - ត្រឹនឡេឡឹម - ម៉ាញ់លិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ