Thứ 7, 17/11/2018, 1:46 GMT+7
បច្ចេកទេសចិញ្ចឹមត្រី ទីឡាព្យាក្រហម
09:34, 09/03/2018
* លក្ខខណ្ឌនៃស្រះចិញ្ចឹម៖ ស្រះឬស្រែសម្រាប់ចិញ្ចឹមត្រីត្រូវមានប្រភពទឹកសាបគ្រប់គ្រាន់ងាយស្រួលក្នុងការបញ្ចូលនិងបញ្ចេញទឹក មានផ្ទៃទឹកជាង ១.០០០​ ម៉ែត្រក្រឡា ជម្រៅជាង ១,៥ ម៉ែត្រមានភ្លឺខ្ពស់ ហើយលូត្រូវដាក់នៅបាតស្រះដើម្បីងាយស្រួលក្នុងការបញ្ចេញទឹកនៅពេលប្រមូលផលក្នុងការធ្វើប្រព្រឹត្តកម្មថ្នាំឬក្នុងការសម្រួលកម្រិតទឹក។
* បច្ចេកទេសចិញ្ចឹម៖
- ដង់ស៊ីតេព្រលែងចិញ្ចឹម៖អាស្រ័យទៅលើគុណភាពស្រះប្រភពទឹកផ្គត់ផ្គង់និងសមត្ថភាពផ្គត់ផ្គង់ចំណី ដើម្បីសម្រេចនូវដង់ស៊ីតេព្រលែងពី ៣ - ៥ ក្បាលក្នុង ១មែត្រក្រឡា ខ្នាតតី្រពូជពី ៣ - ៧​ សង់ទីម៉ែត្រ។

- ការជ្រើសរើសត្រីពូជ៖ ជ្រើសត្រីពូជមាំមួន សម្បុរពណ៌ក្រហមព្រឿងស្រស់ ខ្នាតប៉ុនៗ គ្នា។ គប្បីទិញត្រីពូជនៅសិប្បកម្មផលិតត្រីពូជមានកិត្យានុភាព។
ត្រីពូជត្រូវជ្រើសរើសកូនណាដែលមាំមួនពណ៌សម្បុរល្អ ទិញនៅបណ្ដាមូលដ្ឋាន
ផលិតត្រីពូជមានកិត្យានុភាព
 
- ការព្រលែងត្រីពូជ៖ វេលាព្រលែងត្រីប្រសើរបំផុតគឺនៅពេលមេឃត្រជាក់ស្រួល។ ដាក់ថង់ផ្ទុកត្រីទៅក្នុងទឹកស្រះ ក្នុងអំឡុងពី​ ២០ - ៣០ នាទី បង្កលក្ខខណ្ឌឱ្យត្រីស៊ាំបន្តិចម្ដងៗ នឹងសីតុណ្ហភាពនៃមជ្ឈដ្ឋានទឹកស្រះ គួបផ្សំជាមួយការសម្លាប់មេរោគឱ្យត្រីពូជដោយថ្នាំអង់ទីប៊ីយ៉ូទិក (Aureomycinឬ Oxytetracylin) បន្ទាប់មក ព្រលែងត្រីទាំងអស់ចូលទៅក្នុងស្រះ។

- ឱ្យត្រីស៊ី៖ ចំណីសម្រាប់ត្រីទីឡាព្យាក្រហមភាគច្រើនមានប្រភពពីរុក្ខជាតិដូចជា៖ កន្ទក់ ពោតកិនម៉ដ្ឋ កាកសណ្ដែក ចក ត្រកួននិងចំណីជាគ្រាប់ប្រភេទអណ្ដែតលើទឹកមានបរិមាណប្រូតេអ៊ីនពី ២៨ - ៣២%។ ចំណីទាំងឡាយត្រូវបានចម្អិនឱ្យឆ្អិន ច្របល់អោយរាងជ្រាយៗ រួចបង្កើត ជារាងគ្រាប់ៗ ។
ចំណីសម្រាប់ត្រីទីឡាព្យាក្រហមភាគច្រើនមានប្រភពពីធម្មជាតិហើយចំណីទាំងឡាយ ត្រូវបានចម្អិនឱ្យឆ្អិនបង្កើតទៅជាគ្រាប់ទន់ជ្រាយ 
 
* ការថែទាំ៖
- ត្រួតពិនិត្យទឹក៖ ធានាជម្រៅ ទឹកនៅក្នុងស្រះយ៉ាងហោចណាស់គឺ ១ ម៉ែត្រ ទឹកមានពណ៌ត្រួយចេក រាង លឿងខ្ចីបន្តិច សមស្របចំពោះត្រីចិញ្ចឹម។ នៅបណ្ដាខែដែលមានសីតុណ្ហភាពខ្ពស់ស្អុះស្អាប់អូសបន្លាយ ត្រូវបន្ថែមទឹកតាមកាលកំណត់ពី ៥ - ៧ ថ្ងៃ ម្តង បន្ថែមទឹកម្ដងពី ១៥% - ២០% នៃបរិមាណទឹកក្នុងស្រះ ឬបញ្ចេញចោល ១/៣ នៃបរិមាណទឹកក្នុងស្រះរួចបូមទឹកថ្មីចូលវិញ។

- តាមដានសភាពប្រែប្រួលរបស់ហ្វូងត្រីដូចជា៖ ស៊ីនុយ (ខ្លាំងឬខ្សោយ) ហែល (តាមហ្វូងឬហែលដាច់ពីហ្វូង) ពណ៌សម្បុររបស់ត្រី (នៅធម្មតាដូចលក្ខណៈដើមឬប្រែពណ៌) ។ល។ ដើម្បីសហការជាមួយនឹងកម្មាភិបាលបច្ចេកទេសរកដំណោះស្រាយឱ្យបានទាន់ពេល។
តាមដាននូវសភាពប្រែប្រួលជាប្រចាំរបស់ហ្វូងត្រីដើម្បីមានវិធានការ
ដោះស្រាយឱ្យទាន់ពេលជៀសវាងការខូចខាតក្នុងការចិញ្ចឹម
 
* ការប្រមូលផល៖
រយៈពេលចិញ្ចឹមត្រីគឺពី ៤ -៥ ខែ គឺអាចប្រមូលផលបាន។ ឈានដល់ដំណាក់កាលនេះ ត្រីមានទម្ងន់ពី ០,៥ - ០,៦ គីឡូក្រាមក្នុងមួយក្បាល ប្រសិនបើមានលក្ខខណ្ឌចិញ្ចឹមបន្តដល់ខែទី ៩ ឬខែទី ១០គឺត្រីអាមានទម្ងន់​ ១ គីឡូក្រាមក្នុងមួយក្បាល៕
ដោយ៖ កាហ្គឺយហ៍ - ឌិញហ្វេ - ថាញ់ឡុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ