Thứ 7, 17/11/2018, 0:38 GMT+7
បច្ចេកទេសចិញ្ចឹមត្រី ទីឡាព្យាទិន្នផលខ្ពស់
15:14, 16/08/2018
* លក្ខខណ្ឌស្រះចិញ្ចឹម៖ ស្រះចិញ្ចឹមមានផ្ទៃពី ៣.០០០ ទៅ ១០.០០០ ម៉ែត្រការ៉េ ទឹកស្អាត ជម្រៅ ២ ម៉ែត្រ ភក់នៅបាតពី ១៥ ទៅ ២៥ សង់ទីម៉ែត្រ។ មុនពេលព្រលែងត្រី ស្រះត្រូវបានបង្ហូតរីងទឹកសំអាតអោយស្អាតស្តារភក់នៅបាតរោយកំបោរនិងហាលបាតស្រះក្នុងរយៈពេលពី ៣ ទៅ ៥ ថ្ងៃដើម្បីកំចាត់មេរោគនៅក្នុងស្រះ។
ប្រើសំណាញ់ដែលមានប្រ ឡោះប្រហោ ងសំណាញ់ពី ០,៥ ទៅ ១ មីលីម៉ែត្រដើម្បីចម្រោះទឹកបង្ការមេរោគតាមទឹកចូលស្រះដំបូងយកទឹក ៥០ សង់ទីម៉ែត្រ ២ ថ្ងៃបន្ទាប់លំនឹងបរិស្ថានទឹកគឺព្រលែងត្រី ហើយក្នុងសប្តាហ៍ដំបូងបង្ហូរទឹកឡើងដល់កំរិតពី ១,៥ ទៅ ១,៧ ម៉ែត្រ។
ទម្ងន់ត្រីជាមធ្យមទទួលបានជាង ៥០០ ក្រាមក្នុង ១ ក្បាល គឺអាចប្រមូលផលបាន

* ព្រលែងត្រីពូជ៖ ជ្រើសរើសកូនពូជសុខភាពមាំមួនគ្មានជំងឺទំហំកូនត្រីស្មើគ្នា។ ទំហំកូនត្រីពូជគប្បីពី ៥ ទៅ ១០ ក្រាមក្នុង ១ ក្បាល។
 
* របៀបថែទាំនិងគ្រប់គ្រង៖
- ដាក់ជី៖ ដាក់ជីតាមកាលកំណត់ដើម្បីលំនឹងពណ៌ទឹកពី ១០ ទៅ ១៥ គីឡូក្រាម ក្នុង ១០០ ម៉ែត្រការ៉េក្នុង ១ សប្តាហ៍។ ជីធម្មជាតិ ស្លឹកត្រូវបានត្រាំក្នុងស្រះចំនួន ២ គីឡូក្រាម ក្នុង ១០០ ម៉ែត្រការ៉េ ក្នុង ១០ ថ្ងៃ ដាក់ជី​ហ្វូស្វាតអតិសុខុមប្រាណតាមកាលកំណត់ក្នុង ១ ខែម្តងចំនួន ១០០ គីឡូក្រាមក្នុង ១.០០០ ម៉ែត្រការ៉េ។
 
ប្រើប្រាស់ផលិតផលជីវសាស្រ្តកែច្នៃ Bio-DW ២០០ក្រាម ក្នុង ១.០០០ ម៉ែត្រគូបទឹក ដើម្បីកែ លម្អស្រះ ២ ខែដំបូងប្រើ ២៥០ ក្រាមក្នុង ១.០០០ ម៉ែត្រគូបទឹកកាលកំណត់ ១០ ថ្ងៃម្តង ៣ ខែ  បន្ទាប់មកប្រើ ៥០០ ក្រាមក្នុង ១.០០០ ម៉ែត្រគូបទឹក។
ជ្រើសរើសត្រីពូជនៅតាមមូលដ្ឋានផ្គត់ផ្គង់ពូជមានកិត្យានុភាព។ ពូជត្រូវមាំមួន គ្មានជំងឺ ស្មើគ្នា។

- ចំណីម្សៅ៖ ប្រើប្រភេទចំណីច្នៃដោយខ្លួនឯង(ម្សៅពោត ៧០%និងត្រីចម្រុះ៣០%) ក្នុងរយៈពេល ២ ខែដំបូងនិងចំណីកសិកម្មក្នុង ៣ ខែចុងក្រោយ។

ជារៀងរាល់ខែ ពិនិត្យមើលល្បឿនធំធាត់របស់ត្រីដើម្បីកែ សម្រួលចំនួនចំណីអោយសមស្រប។ អោយស៊ីកាកសំណល់ស្រាបៀរចំនួន ៥០០ គីឡូក្រាមក្នុង ១ ហិកតាក្នុង ១០ ថ្ងៃ។ ប្រើអង់ស៊ីមអតិសុខុមប្រាណ (Bio - P robiotic for Shrimip) ធ្វើជាចំណីបន្ថែមអោយត្រីដោយលាយជាមួយចំណី

រួចដាក់អោយត្រីស៊ីផ្ទាល់។- គ្រប់គ្រងបរិស្ថាន៖ រៀងរាល់ខែបាចកំបោរតាមកាលកំណត់ដោយរង្វាល់ ២ គីឡូក្រាម​ក្នុង ១០០ ម៉ែត្រគូបលាយទឹកស្រោចសព្វផ្ទៃស្រះ។ ឧស្សាហ៍ពិនិត្យមើលការលំនឹងនៃពណ៌ទឹកដើម្បីបង្កើតពណ៌ទាន់ពេលវេលា ចៀសវាងករណីទឹកត្រូវបាត់បង់ពណ៌។
ស្រះចិញ្ចឹមត្រីមានផ្ទៃពី ៣.០០០ ទៅ ១០.០០០ ម៉ែត្រការ៉េនិងមានប្រភពទឹកស្អាតគឺល្អបំផុត

* របៀបប្រមូលផល៖ ក្រោយពេលត្រីចិញ្ចឹមបាន ៤ទៅ ៥ ខែ ទម្ងន់ត្រីទទួលបានជាមធ្យមជាង ៥០០ ក្រាមក្នុង ១ក្បាល គឺអាចប្រមូលផលបាន។កូនត្រីដែលនៅតូចអាចចិញ្ចឹមបន្ត ១ ខែទៀតដើម្បីទទួលបានទម្ងន់សម្រាប់លក់៕
អត្ថបទ៖ ង្វៀនទានធិញ រូបថត ស៊ីហ្វ៊ិញ - ក ្វាងក្វៀត - អាញ់ទន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ