Thứ 2, 28/05/2018, 6:37 GMT+7
បច្ចេកទេសចិញ្ចឹមបង្គាមួយចំនួន នៅក្នុងរដូវក្តៅហែង
08:27, 04/05/2018
គ្រោះរាំងស្ងួត ក្តៅហែងអូសបន្លាយបណ្តាលអោយកំរិតជាតិប្រៃក្នុងស្រះចិញ្ចឹមបង្គាកើនឡើងខ្ពស់ បង្គាក្រធំ ងាយកើតជំងឺតម្កាត់បង្កឲ្យ ខាតបង់សេដ្ឋកិច្ច។ 
សូមឧទ្ទេសនាមជូនបងប្អូនប្រជាកសិករនូវបច្ចេកទេសគ្រប់គ្រងស្រះបង្គា មួយចំនួនក្នុងរដូវក្តៅហែងដូចតទៅ៖
 
បងប្អូនកសិករគប្បីចិញ្ចឹមបង្គាមួយរដូវនៅរដូវក្តៅនិងដាំស្រូវមួយរដូវនៅរដូវភ្លៀងដើម្បីបង្កជាចំណីធម្មជាតិដ៏សម្បូរដល់បង

* កែលម្អនិងធ្វើប្រព្រឹត្តកម្ម៖
 
បរិស្ថានចិញ្ចឹម៖ក្នុងការចិញ្ចឹមបង្គា ការគ្រប់គ្រងល្អបរិស្ថានទឹកក្នុងស្រះចិញ្ចឹមគឺសំខាន់បំផុត។ ប្រសិនបើរក្សាបានភាពលំនឹងនៃកត្តាទាំងឡាយដូចជាសីតុណ្ហភាពកំរិតប្រៃ pH កំរិតអាល់កាឡាំង អ៊ុកស៊ីហ្សែនរលាយជាដើមនៅក្នុងកំរិតសមស្របនឹងជួយអោយបង្គារីកចំរើនល្អ។

ប្រើកំបោរដើម្បីបន្សាបជាតិជូរនិងកំចាត់មេរោគលើភ្លឺទំនប់ បាតស្រះដោយបរិមាណពី ៥០ ទៅ ១០០ គីឡូក្រាមក្នុង​ ១.០០០ ម៉ែត្រការ៉េ ចំពោះទម្រង់រូបភាពបង្គា - ស្រូវវិញគឺបរិមាណកំបោរពី ១០ ទៅ ២០ គីឡូក្រាមក្នុង ១.០០០ ម៉ែត្រការ៉េ។

ដាំវារីជាតិសមស្របទៅនឹងលក្ខណៈអេកូឡូស៊ីប្រចាំតំបន់ ប៉ុន្តែមិនអោយលើសពី ៣០% នៃផ្ទៃទឹកឡើយ។ គល់ជញ្រ្ជាំងបន្ទាប់ពីរដូវស្រូវរួចត្រូវ ជម្រុះចោលប្រមាណ ៧០% ហើយភ្ជួរត្រឡប់ដីអោយឆាប់ផុយរលួយ ចៀសវាងប៉ះពាលដល់ការធ្វើអោយបរិស្ថានចិញ្ចឹមបង្គាត្រូវជ្រាបជាតិជូរ។
 
កំចាត់មេរោគលើភ្លឺទំនប់នៃមាត់ស្រះចិញ្ចឹមបង្គាដោយកំបោរម្សៅ

* កែលម្អភ្លឺទំនប់នៃមាត់ស្រះ៖
 
តំបន់ចិញ្ចឹមបង្គាតែងរងឥទ្ធិពលពីការបញ្ចេញបញ្ចូលទឹកនៃលូទាំងឡាយនិងស្ថានភាពជ្រាបជាតិប្រៃចូលតំបន់ទឹកសាប ហើយអង្គធាតុដីដែលរក្សាទឹកខ្សោយ។

ត្រូវតែ ពង្រឹងភ្លឺទំនប់ដើម្បីទប់ស្កាត់ការខាតបង់ទឹក ពង្រីកផ្ទៃក្រឡាស្រះបង្កើតលំហទូលាយអោយបង្គា ធ្វើសកម្មភាព។

* វិធីសាស្រ្តចិញ្ចឹម៖
 
ចំពោះតំបន់ចិញ្ចឹមបង្គាលើដីដាំស្រូវ បងប្អូនកសិករគប្បីចិញ្ចឹមបង្គាមួយរដូវនៅរដូវក្តៅនិងដាំស្រូវមួយរដូវនៅរដូវភ្លៀង។

ធានាតម្រូវការខាងបច្ចេកទេសនឹងរួមចំណែកបង្កើនចំណូល កាត់បន្ថយការបំពុលសរីរាង្គ បង្កជាចំណីធម្មជាតិដ៏សម្បូរដល់បង្គា។
 
ទម្រង់រូបភាពចិញ្ចឹមបង្គាលើដីដាំស្រូវនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

* ធ្វើពិពិធកម្មមុខសញ្ញាសត្វចិញ្ចឹម៖

ជ្រើសរើសមុខសញ្ញាចិញ្ចឹមគួបផ្សំគ្នាដែលមាន តម្លៃសេដ្ឋកិច្ចមិនប្រជែងដណ្ដើមចំណីនិងបរិស្ថានរស់នៅជាមួយបង្គា ប្រយោជន៍ដើម្បីកាត់បន្ថយជំងឺតម្កាត់ កាត់បន្ថយការបំពុលបរិស្ថាននិងចែករំលែក ហានិភ័យ​ដោយសារចិញ្ចឹមតាមបែបឯកវប្បកម្មបង្គានាគ (ឧទាហរណ៍៖ ទម្រង់រូបភាពបង្គា - ក្តាម - ត្រីជាដើម)៕
អត្ថបទ៖ ត្រឹនថាញ់ធៀន - រូបថត៖ ហ្វិញសឺ - ឡេសែន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ