Thứ 3, 23/01/2018, 17:4 GMT+7
បច្ចេកទេសចិញ្ចឹមអន្ទង់យកសាច់
16:46, 04/01/2018

* ធ្វើស្រះឬសង់អាងចិញ្ចឹមអន្ទង់៖
- ជ្រើសរើសទីកន្លែងងាយស្រួលផ្គត់ផ្គង់និងបង្ហូត ទឹកសម្រាប់ធ្វើស្រះ ឬសង់អាងចិញ្ចឹមអន្ទង់។
 
អោយអន្ទង់ស៊ីចំណីគ្រប់ល្មម ចៀសវាងអោយស៊ីច្រើនពេកនឹងងាយបណ្ដាលអោយហល់
ពិបាករំលាយអាហារ ធ្វើអោយអន្ទង់ក្រធំ

- សង់អាងត្រូវធានាប្រវែងពី ២ - ៥ ម៉ែត្រ។ ប្រសើរបំផុតគឺសង់អាងលិចចុះក្រោមផ្ទៃដីពី ២០ - ៤០ សង់ ទីម៉ែត្រ នៅបាតចាក់ភក់ម៉ត់មួយស្រទាប់កម្រាស់ពី ២០ - ៤០ សង់ទីម៉ែត្រ ស្រទាប់ទឹកពី ១០ - ២០ សង់ទីម៉ែត្រ មាត់អាងខ្ពស់ជាងផ្ទៃ ទឹកពី ៣០ សង់ទីម៉ែត្រ។ គែមខាងលើអាងត្រូវ ធ្វើអោយមានគន្លាក់ដើម្បីកុំអោយ អន្ទង់លូនចេញទៅខាងក្រៅបាន។

- ចំពោះស្រះចិញ្ចឹមអន្ទង់ ត្រូវតែ ជ្រើសរើសទីណាមានដីរឹង ជីកជម្រៅ ពី ២០ - ៤០ សង់ទីម៉ែត្រ លើកមាត់
ស្រះមានកម្ពស់ពី ៤០ - ៦០ សង់ទីម៉ែត្រ ទំហំ ១ ម៉ែត្រ ទ្រាប់បាតដោយក្រដាស ប្រេងនិងបន្ទះនីឡុងមួយជាន់ រួចហើយ ពាសភក់មួយស្រទាប់ ឬភក់លាយ ច្របល់នឹងស្មៅ មានកម្រាស់ពី ២០ - ៣០ សង់ទីម៉ែត្រ។ នៅ ក្នុងស្រះអាចដាក់កំប្លោកនិងចកអោយអន្ទង់ធ្វើទីជម្រក។
 
មុនពេលព្រលែងចិញ្ចឹម ចាំបាច់ត្រូវជ្រើសអន្ទង់ពូជដែលមានសុខភាពមាំមួន ព្រលែងនឹងដង់ស៊ីតេពី ៥០ - ៦០ ក្បាលក្នុងមួយម៉ែត្រក្រឡា

* ព្រលែងអន្ទង់ពូជ៖
- ជ្រើសអន្ទង់ពូជប្រមាណពី៣០ - ៤០ ក្បាលក្នុងមួយគីឡូក្រាមរាងកាយមាំមួន គ្មានមុខរបួស។ មុនពេលព្រលែងត្រូវតែសម្លាប់មេរោគដោយសូលុយស្យុង malaxit បៃតង ១០ ppm ក្នុងរយៈពេល ២៥ - ៣០ នាទីនៅ សីតុណ្ហភាពពី ២៤ - ២៦ អង្សាសេដើម្បីព្យាបាលជំងឺផ្សិតឬព្រលែងអន្ទង់ទៅក្នុងសូលុយស្យុងអំបិលពី ៣ - ៤% ក្នុងរយៈពេល ៤ - ៥ នាទីដើម្បីព្យាបាលជំងឺដែលបង្កដោយប៉ារ៉ាស៊ីត។ ដង់ស៊ីតេ ព្រលែងអន្ទង់ពូជពី ៥០ - ៦០ ក្បាលក្នុងមូយម៉ែត្រក្រឡា។
ជ្រើសរើសកន្លែងដីរឹងដើម្បីជីកស្រះព្រលែងអន្ទង់ កម្រិតទឹកប្រមាណពី ១០ - ១៥ សង់ទីម៉ែត្រ កុំដាក់កម្រិតទឹកជ្រៅពេកអាចប៉ះពាល់ដល់សុខភាពរបស់អន្ទង់

* ការថែទាំ៖
- អោយអន្ទង់ស៊ីនៅវេលា ម៉ោង ៦ - ៧ យប់ជាមួយបរិមាណចំណីប្រចាំថ្ងៃពី ៥ - ៧% នៃទម្ងន់អន្ទង់នៅក្នុងស្រះ។ ចំណីរបស់អន្ទង់តែងតែជាដង្កូវ ជន្លេន កូនក្អុក ដង្កូវដក់ដឿ បង្គា កំពឹស ត្រីកម្ទេចឬកាកសំណល់ពីបណ្តាសត្វឃាតដ្ឋានសាច់ខ្យងគុជ លៀស... មិនប្រើប្រាស់ចំណីផ្អូមជូរ។

- ចាំបាច់ត្រូវផ្លាស់ទឹកស្រះភ្លាមនៅពេលមានបាតុភូតស្អុយ កខ្វក់។ ពេលមានភ្លៀងធំ ចាំបាច់ត្រូវបង្ហូតទឹកចេញខ្លះដើម្បីចៀសវាងធ្វើអោយអន្ទង់ហៀរចេញក្រៅ។ នៅរដូវក្តៅ ធ្វើទ្រើងបាំងពី លើផ្ទៃស្រះ។

- ពិនិត្យអាងចិញ្ចឹមជាប្រចាំដើម្បី ជួសជុលទាន់ពេល ការពារកុំអោយអន្ទង់វារចេញទៅក្រៅ៕
ផលិតដោយ៖ ឌិញហ្វេ - មាញ់លិញ - ស៊ន់យឺ - ធូហៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ