Thứ 7, 21/10/2017, 15:16 GMT+7
បច្ចេកទេសដាំខ្ទឹមស
16:25, 29/09/2017
* រដូវកាល៖
ដំណាក់កាលដាំខ្ទឹមសពីខែ កញ្ញាដល់ខែ តុលា និងប្រមូលផលពីខែ មករា ដល់ខែ កុម្ភៈ។
ស្រោចទឹកជាប្រចាំរហូតដល់ពេលដើមខ្ទឹមសដុះឡើង

* ធ្វើដី ដាំមើម៖
ខ្ទឹមសសមស្របដាំនៅប្រភេទដីល្បាប់ ដីផុស សំបូរទៅដោយមមោកនិងងាយបង្ហូតទឹក។ ដើម្បី មានដីដាំខ្ទឹមស បន្ទាប់ពីពេលប្រមូលផលស្រូវរដូវរួចស្រេច បងប្អូនត្រូវធ្វើដីអោយបានម៉ត់ចត់ហើយឡើងរងភ្លាមដើម្បីជៀសវាងភ្លៀង។

ត្រូវឡើងរងទំហំពី ១,២ - ១,៥ ម៉ែត្រ ចង្អូរទំហំ ០,៣ ម៉ែត្រ។​​ រងនីមួយៗ ដាំពី ៥ ទៅ ៦ ជួរ គម្លាតពីជួរមួយទៅជួរមួយ ២០សង់ទីមែត្រ។ ជ្រើសរើសមើមខ្ទឹមសពូជណែន​ទម្ងន់ពី ១២ ក្រាម - ១៥ ក្រាម មានពី ១០ - ១២ ខ្នែង ។
ខ្ទឹមសសមស្របដាំនៅប្រភេទដីល្បាប់ ដីផុស សំបូរទៅដោយមមោកនិងងាយបង្ហូតទឹក

កុ្នងមួយហិកតាតូ្រវការខ្ទឹមសពូជចំនួនមួយតោន។ គម្លាតដាំខ្នែងនីមួយៗ ពី ៨ - ១០ សង់ទីម៉ែត្រ។ ដាំរួចត្រូវក្រាលចំបើងដែលបានកាត់ខ្លីៗ មួយស្រទាប់កម្រាស់ ៥ សង់ទីម៉ែត្រលើមុខរងដើម្បីរក្សាសំណើមនិងកំហិតស្មៅដុះ។

* ការដាក់ជី៖
ក្នុងមួយហិកតាខ្ទឹមសដាក់ជីលាមកសត្វចំនួន ២០ តោន ជីអ៊ុយរេ ៣០០ គីឡូក្រាម ជីស៊ុបពែរ ហ្វូស្វាត ៥០០ គីឡូក្រាមនិងជីប៉ូតាស្យូមស៊ុលហ្វាត ២៤០ គីឡូក្រាម។ ដីដែលមានជាតិជូរតូ្រវ រោយកំបោរបនែម្ថ ។

កំបោរ ជីលាមកសត្វ ហ្វូស្វ័រទាំងអស់និង ១/៣ ជីអាសូតប៉ូតាស្យូមដែលនៅសល់ត្រូវបានប្រើសម្រាប់ដាក់ទ្រាប់បាត។ រោយអោយសព្វតាមជួរ ហើយច្របល់អោយម៉ត់ចត់នូវបរិមាណជីអាសូតនិងប៉ូតាស្យូមដែលនៅសល់ប្រើសម្រាប់ដាក់កំហុក។
ក្រោយពីប្រមូលផលខ្ទឹមស បងប្អូនត្រូវរលាស់អោយស្អាតដី ហាលថ្ងៃរួចទុកនៅទីកន្លែងស្រឡះល្អ

* ការថែទាំ៖
ស្រោចទឹកអោយសព្វរហូតដល់ពេលដើមដុះឡើង។ ពេលដើមចេញស្លឹកបានពី ៣ - ៤ សន្លឹកមេគឺស្រោចទឹកចូលចង្អូរ ដើម្បីអោយទឹកជ្រាបឡើងរងសន្សឹមៗ។

រយៈពេលលូតលាស់ស្រោចទឹកពី ៤ ទៅ ៥ ដង។ មុនពេលស្រោចទឹកចូលចង្អូរម្តងៗ គួរតែគួបផ្សំជាមួយការដាក់កំហុកជីគីមី (ចំនួនជីអាសូតនិងប៉ូតាស្យូមដែលនៅសល់)។

* ការប្រមូលផលនិងទុកពូជ៖
បន្ទាប់ពីដាំបានពី ១២៥ - ១៣០ថ្ងៃគឺអាចប្រមូលផលខ្ទឹមសលក្ខណៈពាណិជ្ជកម្ម។ មើមខ្ទឹមសពូជទុកជាង ១៤០ ថ្ងៃ។

ជ្រើសរើសមើមណាដែលមានអង្កត់ផ្ចិតពី ៣,៥ - ៤ សង់ទីម៉ែត្រ មានពី ១០ - ១២ ខែង្ន មិនមានជំងឺទុកដោយឡែក ចងជាបាច់តូចៗហើយព្យួរនៅទីស្រឡះល្អ៕
ថាញ់ឡុង - ថេយ្វៀត - វ៉យុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ