Thứ 2, 20/11/2017, 10:53 GMT+7
បច្ចេកទេសដាំឆៃថាវ
20:57, 11/08/2016
* រដូវកាល៖ ឆៃថាវ (ស្ពៃមើម) អាចដាំបានច្រើនរដូវនៅក្នុងឆ្នាំ។ រដូវមេ ចុះពូជចាប់ពីខែ សីហា ដល់ ខែ កញ្ញា រដូវយឺតចុះពូជចាប់ពីខែ តុលា ដល់ខែ វិច្ឆិកា រដូវដើមឆ្នាំ (ខុសរដូវ) ចុះពូជពីខែ មេសា ដល់ ខែ ឧសភា ឆាប់ប្រមូលបានផល (ក្រោយពេលដាំប្រមាណពី ២៥ ទៅ ៣៥ ថ្ងៃ) ប៉ុន្តែទិន្នផលទាបជាង។
 
ឆៃថាវងាយដាំ មានរយៈពេលលូតលាស់ខ្លីនិងឆាប់ផ្តល់ផល
 
* ការរៀបចំដីនិងបញ្ចុះពូជ៖ ដីសម្រាប់ដាំឆៃថាវល្អបំផុតគីជាដីល្បាប់ចាស់ ឬល្បាយខ្សាច់ផុសមានមមោកច្រើនដីល្បាប់បង្ហូតទឹកបានល្អ។ ដីភ្ជួរហើយហាលសំដិលអាចម៍ដីយ៉ាងហោច ១ សប្ដាហ៍។ បន្ទាបមក ធ្វើដីអោយម៉ត់ រើសដកអស់ស្មៅ។
 
- របៀបលើករង៖ មុខរងមានទំហំ ១,២ ម៉ែត្រ ចង្អួររងមានទំហំ ៣០ សង់ទីម៉ែត្រ កំពស់ ២៥ សង់ទីម៉ែត្រ។
 
- របៀបចុះពូជ៖ អាចចុះពូជតាមរងបន្ទាប់ពីបានដាក់ជីទ្រាប់បាតរួចឬកាយជារង្វះតាមជួរដាក់ជីទ្រាប់បាតលុបដី រួចដាក់គ្រាប់ពូជតាមជួរ។ ចុះពូជរួចលុបដីផុសមួយស្រទាប់ស្តើងពីលើ បន្ទាប់មកគ្របចំបើងគល់ជញ្រ្ជាំងពីលើរួចស្រោចទឹកអោយសើម (ធានាកំរិតសំណើមពី ៧៥ ដល់ ៨០%) ដើម្បីអោយគ្រាប់ ចេញពន្លកបានល្អ។
 
ដំណាំឆៃថាវត្រូវបានដាំតាមរងហើយដាំនៅតំបន់ដីបង្ហូតទឹកល្អ

* របៀបដាក់ជី៖
- បរិមាណជីសម្រាប់ដាំឆៃថាវក្នុង ១ ហិកតាគឺ៖ ១២ ទៅ ១៥ តោនជីលាមកសត្វកំពុក ៣០០ គីឡូក្រាមជីផូស្វ័រពី ១០០ ទៅ ១១០ គីឡូក្រាមជីអ៊ុយរ៉េ ៨០ គីឡូក្រាមជីប៉ូតាស្យូម។

- របៀបដាក់ជី៖
+ ដាក់ទ្រាប់បាត៖ ដាក់ ១០០% ជីលាមកសត្វកំពុក ១០០% ជីផូស្វ័រ ២០% ជីអ៊ុយរ៉េនិងជីប៉ូតាស្យូម ៣០%។ ជីទ្រាប់បាតត្រូវបានច្របល់សព្វចូលដីមុនពេលចុះពូជពី ១ ទៅ ២ ថ្ងៃ។
 
+ ដាក់កំហុកលើកទី ១៖ ពេលដើមចេញស្លឹកពិតពី ៣ ទៅ ៤ ស្លឹកចាប់ផ្ដើមដកដើមខ្សោយចោល លើកទីមួយរួចដាក់ជីកំហុក។បរិមាណនៃការដាក់៖ ជីអ៊ុយរ៉េ ៣០% + ជីប៉ូតាស្យូម ៣០%។ របៀបដាក់៖ លាយជីជាមួយទឹករួចស្រោចអោយសព្វពីលើមុខរង។
 
+ ដាក់កំហុកលើកទី ២៖ បន្ទាប់ពីលើកទី ១ ប្រមាណ ៧ ថ្ងៃ ដកដើមចោលខ្លះ ធានាគម្លាតពីគល់មួយទៅគល់មួយគឺពី ១៥ ទៅ ២០ សង់ទីម៉ែត្រ បន្ទាប់មកដាក់ជីអ៊ុយរ៉េ ៣០% + ជីប៉ូតាស្យូម ៣០%។ បាចជីអោយសព្វពីលើមុខរងរួចស្រោចទឹកកុំអោយ ជីជាប់លើស្លឹកអោយសោះ។
 
+ ដាក់កំហុកលើកទី ៣៖ ពេលមើមកំពុងលូតលាស់ខ្លាំងបន្ទាប់ពីលើកទី ២ ពី ៧ ទៅ ១០ ថ្ងៃដាក់អោយអស់ចំនួនជីដែលនៅសេសសល់។ របៀបដាក់ដូចលើកទី ២។

បន្ទាប់ពីចុះពូជពី ៤៥ ទៅ ៥០ ថ្ងៃ គឺបងប្អូនអាចប្រមូលផលឆៃថាវបាន
 
* របៀបថែទាំ៖
- របៀបស្រោចទឹក៖ ផ្គត់ផ្គង់ចំនួនទឹកគ្រប់ល្មម ចៀសវាងស្រោចទឹកលិចគល់នឹងធ្វើអោយប៉ះពាល់ដល់ឫសនិងមើម ស្រោចដោយទឹកស្អាតមិនត្រូវបំពុល។

- របៀបជ្រោយដី ៖
+ លើកទី ១៖ ពេលដើមចេញស្លឹកពី ៣ ដល់ ៤ ជ្រោយស្រាលៗរើសជ្រះអស់ស្មៅគួបផ្សំដកដើមខ្សោយចោល។
 
+ លើកទី ២៖ ពេលដើមចាប់ផ្ដើមបែកមើម ដកដើមគួបផ្សំនឹងពូនដីអោយខ្ពស់។ មិនជ្រោយដល់ គល់បណ្តាលអោយដាច់ឫស ដើមរលើងគល់ មិនសូវលូតលាស់ ឬត្រូវងាប់៕

អត្ថបទ៖ ហ្វាងវ៉ាន់ហុង - រូបថត៖ ចិន្តា - វ៉ាន់ទ្រី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ