Thứ 5, 27/07/2017, 11:49 GMT+7
បច្ចេកទេសដាំដើមកាកាវ
11:15, 04/02/2016
* ដីសម្រាប់ដាំ៖
ដើមកាកាវសមស្របនឹងប្រភេទដីមានស្រទាប់វប្បកម្មក្រាស់ ងាយបង្ហូតទឹក មានរចនាសម្ព័ន្ធល្អ រក្សាបានសំណើម សំបូរជីវជាតិដូចជាដីក្រហមបាហ្សាល់ ដីខ្សាច់ ដី feralit លឿងជាដើម។

ពិនិត្យមើលដើមកាកាវដើម្បីជម្រុះផ្លែស្អុយចោល

* រដូវកាល៖
ដាំដើមកាកាវល្អបំផុតគឺនៅរដូវភ្លៀង។ នៅតំបន់ខ្ពង់រាប តីង្វៀន ចាប់ផ្តើមដាំពីខែ មិថុនា បណ្តាខេត្តនៃតំបន់សមុទ្រ ណាមទ្រុងបូ (ប៉ែកខាងត្បូងនៃភូមិភាគកណ្តាល) ដាំនៅខែ តុលា។

* រណ្តៅសម្រាប់ដាំ៖
ជីករណ្តៅដាំមានទំហំប្រមា ណ ៤០ សង់ទីម៉ែត្រ x ៤០ សង់ទីម៉ែត្រ x ៥០ សង់ទីម៉ែត្រ។ ប្រសិនបើដាំដើមកាកាវនៅតំបន់ដីថ្មីអាចមានសត្វកណ្តៀរច្រើន។ ចាំបាច់ត្រូវធ្វើប្រព្រឹត្តិកម្មរណ្តៅដាំជាមួយថ្នាំកំចាត់ដង្កូវដែលមានធាតុសកម្ម Imidacloprid ឬ Chlorpyrifos និងដាក់ជីទ្រាប់បាត។

* របៀបដាំ៖
ជ្រើសរើសដើមមាំមួន ស្លឹកលូតលាស់ស្មើគ្នា ពណ៌បៃតងចាស់ ដើមឥតពិការ។ អាយុកាលនៃដើម ប្រមាណពី ៤ ទៅ ៦ ខែ កំពស់បានពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ។ ដាក់ថង់ដើមពូជចូលកណ្តាលរណ្តៅ មាត់ថង់ស្មើនិងផ្ទៃមុខដី លុបដីជុំវិញរួចប្រើដៃសង្កត់ចុះស្រាលៗ ចៀសវាងធ្វើអោយបែកថង់។ ស្រោចទឹកនិងផ្អាប់គល់រក្សាសំណើមបន្ទាប់ពីដាំហើយភ្លាម។
 
ឧស្សាហ៍តាមដានដំណាក់កាលរីកចំរើនរបស់កូនដើមកាកាវ
 
* របៀបដាក់ជី៖
- រណ្តៅនីមួយៗដាក់ជីលាមកសត្វពុកផុយពី ១០ ទៅ ១៥ គីឡូក្រាមនិងជីហ្វូស្វាត ០,៥ គីឡូក្រាម។ ច្របល់ជីជាមួយដីហើយដាក់បញ្ចូលអោយពេញរណ្តៅមុនពេលដាំប្រមាណ ២ សប្តាហ៍។ 

- ដាក់ជីកំហុក៖ ដើមកាកាវមានប្រព័ន្ធឫសរាក់ដូច្នេះហើយគប្បីចំណាំដាក់ជីតែស្រទាប់ដីមុខលើ។ ៣ ឆ្នាំដំបូងបង្កប់ជីជុំវិញគល់។ ចាប់ពីឆ្នាំទី៤ (ដំណាក់កាលធ្វើអាជីវកម្ម) ដាក់ជីដោយវិធីពង្រាយជីតាមដំណើរចំណាំងនៃម្លប់របស់ស្លឹក រួចយកដី លុបពីលើឬក៏យកស្លឹកពុកផុយគ្របពីលើ។ល។

* របៀបកាត់ខែង្ន បង្កម្លប់៖
- ដំណាក់កាលស្ថាបនាសារវន្ត៖ក្នុងមួយដើមៗទុកមែកមេពី ១ ទៅ ២ កាត់ចោលនូវមែកលូតខ្ពស់ហួស
ហេតុ មែកស្គមស្គាំងនិងពន្លកទាំងឡាយដែលនៅខាងក្រោមស្នាមផ្សាំ។
- ដំណាក់កាលធ្វើអាជីវកម្ម៖ ជារៀងរាល់ឆ្នាំ ត្រូវកាត់ចោលនូវមែកដែលដុះបញ្ច្រាស់ មែកទន់ខ្សោយ មែកស្ងួត មែកកើតជំងឺ។ ក្នុងមួយឆ្នាំៗ កាត់មែកប្រមាណជា ៣ ដង។

កូនដើមកាកាវត្រូវបានដាំឆ្លាស់ក្រោមម្លប់ឈើដើម្បីឆ្លៀតប្រើប្រាស់ម្លប់
 
* របៀបការពារកំចាត់ដង្កូវជម្ងឺ៖
ដើមកាកាវតែងតែត្រូវបណ្ដាប្រភេទដង្កូវនិងសត្វល្អិត បំផ្លាញដូចជាអណ្ដើកមាស ដង្កូវចោះស្លឹកជាដើម ដូច្នេះហើយត្រូវតែប្រើបណ្ដាប្រភេទថ្នាំដូចជា Suprathion, Sherpa, K arate ជាដើម៕
ឌិញហ្វេ - ឡេឡឹម - ភឿងហ្វា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ