Thứ 6, 15/12/2017, 15:13 GMT+7
បច្ចេកទេសដាំដើមកោងកាង
09:13, 25/10/2016
កោងកាងគឺជាប្រភេទរុក្ខជាតិ ដែលតួដើមជាឈើ តែងតែដាំនៅក្នុង ព្រៃលិចទឹកប្រៃ។ សាច់ឈើ​កោងកាង ពណ៌សសុីជម្ពូរឹង ធ្ងន់ សម្រាប់ធ្វើអុស ដុតធ្វើធ្យូងធ្វើគឿងសំណង់ សំបក ឈើមានសារធាតុ tanin ច្រើន។
 
ប្រើខ្សែនីឡុងចងជាចំណងចែកជាកំណត់ ១ ម៉ែត្រ ៗ ទាញខ្រែត្រង់ជួរដើម្បីដាំដើម កោងកាងត្រូវខ្នាតគមា្លត

* ដីដាំកោងកាង ៖
កោងកាងសមស្របដាំនៅលើ ដីល្បាប់លិចទឹកប្រៃដីដែលមានទឹក ជោរពី ៣ ទៅ ៤ ម៉ោងក្នុង ១ ថ្ងៃ ដីមានកម្រិតប្រៃពី ១ ទៅ ២%។

* ដង់សុីតេដាំ ៖
ដង់សុីតេដាំដើមកោងកាងគឺ ១០.០០០  ដើមក្នុង ១ ហិកតា គម្លាត ១ ម៉ែត្រ x ១   ម៉ែត្រ។ ប្រទះនឹង ដីសមស្រប អាចដាំដើមកោងកាងដោយដង់សុីតេ ២០.០០០ ដើមក្នុង ១ ហិកតា គមា្លត ០,៧ ម៉ែត្រ  x ០,៧  ម៉ែត្រ។

ព្រៃកោងកាងមានអាយុកាលប្រមាណ ៣០ ឆា្នំគឺប្រមូលផលបានបរិមាណជាមធ្យមគឺពី  ៣០០ ទៅ ៣២០ ម៉ែត្រគូបក្នុង ១ ហិកតា

* រដូវកាលនិងបច្ចេកទេសដាំ៖
ពេលវេលាដាំដើមកោងកាងល្អ បំផុតគឺពីខែ កក្កដា ដល់ខែ កញ្ញា។ ដាំកោងកាងនៅពលទឹកនាច។ ប្រើខ្សែនីឡុងចងជាចំណងចែកជាកំណត់ ១ ម៉ែត្រ ៗ ទាញខ្សែត្រង់ជួរដើម្បីដាំត្រូវខ្នាតគមា្លត។ ចំពោះកូនឈើមានថង់បំបៅគឺបកសំបក ថង់ចេញមុនពលដាំមិនធ្វើអោយដាច់ឫសកូនឈើ ។

ពេលវេលាដាំដើមកោងកាងល្អបំផុតគឺពីខែ កក្កដា ដល់ខែ  កញ្ញា  ពេលដែលទឹកនាច 

* របៀបថែទាំ៖
ក្នុងរយៈពល ៤ ឆ្នាំដំបូងពេលដែលព្រៃកោងកាងមិនទាន់បែកមែកត្រសុំត្រសាយបង្កម្លប់ កាប់ឈើព្រៃនិងរុក្ខធាតុធម្មជាតិទាំងឡាយដែលដុះប្រជៀតជាមួយព្រៃកោងកាង ចោល។ ចាប់ពីឆ្នាំទី ៥ ឡើងទៅ ព្រៃកោងកាងគ្របដោយម្លប់ត្រសុំត្រសាយ យ៉ាងពញលញ ហើយចាប់ផ្តើមកាប់ដើមចោលខ្លះ ៗ អោយរង្វើល ។

- នៅអាយុកាលពី ៥ ទៅ ៦ ឆ្នាំ កាត់ចោលពី ៣៥ ទៅ ៥០%។

- នៅអាយុកាលពី ១១ ទៅ ១២ ឆ្នាំ កាប់ដើមចោលពី ៣០ ទៅ ៣៥% ចំនួនដើមឈើនៅសល់គឺពី ៥.០០០ ទៅ ៦.០០០ ដើមក្នុង ១ ហិកតា។

- នៅអាយុកាលពី ២០ ទៅ ២១ ឆ្នាំ កាប់ដើមចោលពី ៣០ ទៅ ៣៥% ចំនួនដើមឈើនៅសល់គឺពី ២.៥០០ ទៅ ៣.០០០ ដើមក្នុង ១ ហិកតា ។

- ដល់ពលទាញយកផលពេញ លេញគឺនៅអាយុកាល ៣០ ឆ្នាំ ដង់សុីតេប្រមាណជា ២.០០០ ដើមក្នុង ១ ហិកតា បរិមាណជាមធ្យមគឺពី  ៣០០ ទៅ ៣២០ ម៉ែត្រគូបក្នុង ១  ហិកតា។

ការទាញយកផលព្រៃកោងកាង ត្រូវអនុវត្តត្រឹមត្រូវតាមលំដាប់លំដោយនិងបែបបទដែលបានកំណត់៕
(អានព័ត៌មានលំអិតនៅលើទំព័រវ៉្រែបសយត៍ http://khmer.dantocmiennui.vn)

ដូទឿង - ហ៊ុយហាយ - ទុងហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ