Thứ 7, 18/11/2017, 18:58 GMT+7
បច្ចេកទេសដាំដើមទំពាំងបារាំង
13:42, 18/01/2016
* ដីដាំ៖
ទំពាំងបារាំងជាប្រភេទដំណាំដាំយូរឆ្នាំមានសណ្ឋានជាគុម្ពតែងបានដាំនៅតំបន់មានសីតុណ្ហភាពជាមធ្យមប្រមាណជា ២៥ អង្សាសេ។ ដើម្បីអោយដើមទំពាំងបារាំងលូតលាស់ល្អគួរដាំនៅកន្លែងដែលដីមានជីជាតិច្រើន ដីផុស សំបូរទៅដោយមមោកមានកំរិត pH ពី ៦-៧។
ចំការបណ្ដុះទំពាំងបារាំងចាំបាច់ត្រូវបាំងដោយសំណាញ់ដើម្បីចៀសវាងឥទ្ធិពលអាក្រក់ពីអាកាសធាតុ

នៅពេលដែលផ្លែទុំ ឈ្លីយកគ្រាប់រួចដាក់ហាលក្នុងម្លប់ ដើម្បីរក្សាគ្រាប់ទុកធ្វើពូជ

* ពូជនិងរបៀបដាំ៖ ទំពាំងបារាំងអាចបង្កាត់ពូជដោយគ្រាប់ឬដោយបំបែកពន្លក។ បង្កាត់ពូជដោយគ្រាប់៖ យកគ្រាប់ ពូជពីផ្លែដែលទុំក្រហម ឈ្លីសំបកយកគ្រាប់ដាក់ហាលក្នុងម្លប់ដើម្បីរក្សាគ្រាប់។ ដីពង្រោះគ្រាប់ត្រូវជ្រួយអោយម៉ដ្ឋ មាន សំណើមគ្រប់គ្រាន់ ច្របល់អោយសព្វជាមួយនឹងជីលាមកសត្វផ្នែកខាងលើធ្វើដំបូលបាំង។ គ្រាប់ពូជត្រាំទឹកទុកពី ៣-៤ ម៉ោងរួចដាក់អោយស្ងួត រោយអោយស្មើដៃលើដី ក្រោយមក លុបដីមួយស្រទាប់កម្រាស់ពី ២-៣ សង់ទីម៉ែត្រពី លើ។ ស្រោចទឹកអោយសើមនិងពិនិត្យកំរិតសំណើមជាប្រ ចាំ។ ក្រោយពេលព្រោះគ្រាប់ពី ២-៤ ខែ ដើមមានកំពស់ពី ១៥-២០ សង់ទីម៉ែត្រ ទើបយកទៅដាំ។ ធ្វើរងទោលមានទទឹងពី ៥០-៦០ សង់ទីម៉ែត្រ ដាំមួយជួរ គម្លាតពីមួយដើមទៅមួយដើមពី ៤០-៥០ សង់ទីម៉ែត្រឬធ្វើរងជាគូមានទទឹងពី 0,៨-១ ម៉ែត្រ ដាំជាពីរជួរឆ្លាស់គ្នា គម្លាតពីជួរមួយទៅជួរមួយពី ៤០-៥០ សង់ទីម៉ែត្រ ពីដើមមួយទៅដើមមួយពី ៥០-៦០ សង់ទីម៉ែត្រ។

- បង្កាត់ពូជដោយវិធីបំបែកពន្លក៖ ចូលដល់រដូវរំហើយនៅពេលដែលដើមលូតលាស់ខ្លាំង អាចបំបែកពន្លកដើម្បីដាំថ្មី។ បន្ទាប់ពីនោះដកទាំងគុម្ពរួចបំបែកចេញជាច្រើនដើមយកមកដាំកន្លែងផ្សេងឬគ្រាន់តែបំបែកមួយភាគនៃគុម្ព ផ្នែកដែលនៅសល់គឺថែទាំបន្ត។

ទំពាំងបារាំងអោយផលជារៀងរាល់ថ្ងៃនៅពេលដែលទំពាំង
ផុសចេញពីដី
ហើយមិនទាន់ចាប់ផ្ដើមបែកស្លឹកនៅក្បាលទំពាំង

* ការថែទាំ ៖ ទំពាំងបារាំងជាដំណាំដែលចូលចិត្តសំណើមម៉្លោះហើយ ត្រូវរក្សាសំណើមជាប្រចាំ។ ស្រោចស្រពទឹកអោយបានគ្រប់គ្រាន់នៅពេលព្រឹកដើម្បីអោយដើមផ្ទុកទឹកគ្រប់គ្រាន់បង្កើតទំពាំងនៅពេលយប់ មិនត្រូវស្រោចទឹកនៅពេលព្រលប់ឡើយ។ក្រោយពីដាំបាន ១៥ ថ្ងៃដំណើរការដាក់ជីអោយដើមហើយតែងប្រើ NPK ១៦-១៦-១៦ ជាមួយបរិមាណ៖ ១៥០គីឡូក្រាមក្នុងមួយហិកតា គួបផ្សំនឹងការជ្រួយដី ជម្រះស្មៅ ពូនគុម្ពដោយសើៗ។

ធ្វើរបៀបនេះសាឡើងវិញក្រោយរយៈពេល ១៥ ថ្ងៃនៅពេលដើមមានអាយុជាងមួយខែ ត្រូវបង្កើនជាបណ្ដើរៗនៅបរិមាណជី NPK ឡើងដល់ ២០០គីឡូក្រាម ២៥០ គីឡូក្រាម ៣០០គីឡូក្រាមក្នុងមួយហិកតា។ ទំពាំងបារាំងជាដំណាំដែលអោយផលជាប្រចាំ ម៉្លោះហើយត្រូវបំពេញបន្ថែមនូវសារធាតុចិញ្ចឹមអោយដើមជាបន្តបន្ទាប់។

ទំពាំងបារាំងសមស្របនឹងដាំនៅលើដីល្បាយខ្សាច់ ដីស្រាល ដីល្បាប់។ល។ និងតំបន់ដែលមានអាកាសធាតុត្រធាតុត្រជាក់

* ប្រមូលផល ៖ ទំពាំងបារាំងលូតលាស់ខ្លាំងនាពេលយប់ ម៉្លោះហើយត្រូវប្រមូលផលទំពាំងជារៀងរាល់ថ្ងៃនាពេលព្រឹកព្រលឹមពេលដែលមិនទាន់មានពន្លឺព្រះអាទិត្យ៕
ដាវលុ - ហ្វាងតឹម - អានដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ