Thứ 6, 21/07/2017, 21:38 GMT+7
បច្ចេកទេសដាំដើមប្រទាលកន្ទុយក្រពើ
20:53, 30/03/2016
ដើមប្រទាលកន្ទុយក្រពើគឺជាប្រភេទដំណាំដាំលើគោកមានលទ្ធភាពសម្របទៅនឹងប្រភេទដីផ្សេងៗគ្នាជាច្រើន រស់រាននិងរីក លូត លាស់ល្អនៅតាមបណ្តាតំបន់ដែលមានចំនួនថ្ងៃក្តៅច្រើនក្នុងឆ្នាំ។
ដើមប្រទាលកន្ទុយក្រពើតែងតែបានដាំនៅតាម បណ្តាតំបន់ដែលមានចំនួនថ្ងៃក្តៅច្រើនក្នុងឆ្នាំ

* របៀបជ្រើសរើសពូជ៖
បច្ចុប្បន្ននេះពូជប្រទាលកន្ទុយក្រពើមានស្លឹកបៃតងស្រងាត់ ធាងស្លឹកធំគឺជាប្រភេទងាយស្រួលដាំនិង ផ្តល់ទិន្នផលខ្ពស់ត្រូវបានប្រជាកសិករដាំជាទូទៅ។ ដើមប្រទាលកន្ទុយក្រពើតែងតែបានបង្កើតពូជតាមវិធីអភេទ។
 
ប្រទាលកន្ទុយក្រពើគឺជាដើមរុក្ខជាតិឱសថមួយប្រភេទអាចព្យាបាលជំងឺជាច្រើនមុខ ដូចជា៖ គ្រុនក្តៅ សន្លាក់បេះដូង ឫសដូងបាត រលាកសន្លាក់ជាដើម។ ជាពិសេសគឺជំងឺសើស្បែក ប្រទាលកន្ទុយក្រពើត្រូវបានចាត់ទុកថាជាទេពឱសថម៉្យាង
 
* រដូវកាលនិងរបៀបដាំ៖
ដើមប្រទាលកន្ទុយក្រពើអាចដាំពេញមួយឆ្នាំ ប៉ុន្តែគប្បីដាំនៅរដូវផ្ការីកនិងរដូវស្លឹកឈើជ្រុះគឺល្អបំផុត។
- ដាំប្រទាលកន្ទុយក្រពើនៅតំបន់ដីខ្ពស់ស្រឡះផុសល្អបំផុតគឺដីលាយខ្សាច់។ មុនពេលដាំត្រូវតែ ភ្ជួររាស់ ដីម៉ត់ចត់ហើយពង្រាបស្មើស្រែដាំ។
- របៀបដាំ៖ ត្រូវជីកចង្អូរនិងលើករងខ្ពស់ប្រមាណ ២០ សង់ទីម៉ែត្រ ជីកកូនដើមពីថ្នាលបណ្តុះដាំគម្លាត ពីជួរមួយទៅជួរមួយ ៨០ សង់ទីម៉ែត្រ គម្លាតពីដើមមួយទៅដើមមួយ ៤០ សង់ទីម៉ែត្រ ដង់ស៊ីតេ ប្រមាណ ពី ៣០.០០០ ទៅ ៥០.០០០ ដើមក្នុង ១ ហិកតា។

ដើមប្រទាលកន្ទុយក្រពើជាសំខាន់គឺផ្តល់ផលធាងស្លឹក

* របៀបថែទាំ៖
- ការដាក់ជី៖ ដាក់ជីទ្រាប់បាតអោយដើមប្រទាលកន្ទុយក្រពើដោយប្រើជីលាមកសត្វផុយរលួយ (ប្រមាណពី ២,៥ តោនក្នុង ១ ហិកតា) និងដាក់កំហុកដោយប្រើជី NPK ក្នុងមួយខែម្តងរង្វាល់ប្រមាណ ១០០ គីឡូក្រាមក្នុង ១ ហិកតា។ បន្ទាប់ពីដាក់ជី ចាំបាច់ត្រូវស្រោចទឹកហើយគួបផ្សំនឹងការជ្រោយដី ផង។
- នៅរដូវប្រាំងពី ៣ ទៅ ៥ ថ្ងៃ ត្រូវស្រោចទឹកម្តងដើម្បីដីមានសំណើម ជួយអោយដើមលូតលាស់ល្អ។ ដើមប្រទាលកន្ទុយក្រពើមិនធន់បាននឹងការលិចទឹកដូច្នេះហើយបើមានភ្លៀងធ្លាក់ច្រើនត្រូវកាយចង្អូរដាំដើម្បីបង្ហូតទឹកចេញ ចៀសវាងធ្វើអោយឫសប្រទាលស្អុយរលួយ។
- ការពារកំចាត់ដង្កូវជំងឺ៖ ដើម្បីកំហិតដើមប្រទាលកើតជំងឺ ចំការប្រទាលកន្ទុយក្រពើចាំបាច់ត្រូវធានាស្រឡះស្រឡំ មិនលិចទឹកធ្វើស្មៅត្រូវចំពេលវេលា។ ដើមប្រទាលកន្ទុយក្រពើតែងតែត្រូវបាក់តេរីមួយចំនួនបង្ករោគផ្ទាល់លើផ្ទៃធាងស្លឹក គួរកាត់ចោលភ្លាមនូវធាងណាដែលកើតជំងឺដើម្បីចៀសវាងឆ្លងរាល ដាល។ មិនប្រើប្រាស់បណ្ដាប្រភេទថ្នាំគីមីសំរាប់បង្ការកំចាត់ដង្កូវជំងឺ ពីព្រោះដើមប្រទាលកន្ទុយក្រពើជាសំខាន់គឺផ្តល់ផលដោយធាងស្លឹកបានជាងាយបណ្ដាលអោយពុលដល់អ្នកប្រើប្រាស់៕

ថាញ់កុងធឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ