Thứ 2, 26/06/2017, 0:21 GMT+7
បច្ចេកទេសដាំដើមផ្កាកុលាប
13:09, 03/03/2016
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមបង្ហាញដល់មិត្តអ្នកអានអំពីបច្ចេកទេសដាំដើមផ្កាកុលាប
 
* រដូវកាល៖
ផ្កាកុលាបគឺជាប្រភេទដើមរុក្ខជាតិមានអាយុកាលយូរឆ្នាំ អាចដាំខួបប្រាំង ខួបវស្សា ប៉ុន្តែល្អបំផុតគឺដាំនៅរដូវដើមឆ្នាំចាប់ពី ខែ កុម្ភៈ​ ដល់ខែ មេសា ហើយប្រមូលផលចាប់ពីខែ សីហា ដល់ខែ តុលា។
ផ្កាកុលាបតូ្រវបានបងើ្កតពូជជាសំខាន់ដោយវិធីដាំដោយកណាំ ត់ដើមឬផ្សាំភ្នែក
 
* របៀបធ្វើដីនិងដង់ស៊ីតេដាំ៖
មុនពេលដាំ ត្រូវធ្វើដីអោយម៉ត់ចត់ សំអាតជម្រះស្មៅចង្រៃ។ លើករងកម្ពស់ពី ២៥ ទៅ ៣០ សង់ទីម៉ែត្រ មុខរងទំហំ ១ ម៉ែត្រចង្អូរទំហំ ៦០ សង់ទីម៉ែត្រ។ ក្នុងមួយរងៗដាំជា ២ ជួរ គម្លាតពីជួរមួយទៅជួរមួយពី ៣០ ទៅ ៤០​​ សង់ទីម៉ែត្រ គម្លាតពីដើមមួយទៅដើមមួយពី ២០ ទៅ ៣០ សង់ទីម៉ែត្រ។

នៅក្នុងដំណាក់កាលដើមផ្កាកុលាបរីកលូតលាស់ត្រូវកាត់ចោលនូវមែកខ្សោយ
មែកឥតផ្តល់ផល កើតដង្កូវជំងឺអោយបានទាន់ពេលវេលា
 
* បច្ចេកទេសដាំ៖
- ជ្រើសរើសកូនពូជ៖ ជាសំខាន់គឺជ្រើសរើសដើមផ្កាកុលាបដែលត្រូវបានបង្កើតពូជតាមវិធីដាំដោយកំណាត់ដើមឬផ្សាំភ្នែក។

- របៀបដាំ៖ វះជួរជម្រៅពី ១២ទៅ ១៥ សង់ទីម៉ែត្រ ដាក់ដើមបញ្ចុះដាំទៅក្នុងជួរ បន្ទាប់មកលុបដីតែមិនត្រូវលុបដីឡើងកន្លែងភ្នែកផ្សាំដាំរួចស្រោចទឹកអោយសើមជោកដើម្បីរក្សាគល់អោយជាប់មាំ។

- របៀបស្រោចទឹក៖ ត្រូវស្រោចទឹកអោយជោកក្នុងរយៈពេលមួយសប្តាហ៍ដើម្បីអោយដើមចេញឫសគប្បីស្រោចទឹកនៅពេលព្រឹកព្រលឹមឬល្ងាចត្រជាក់។ មានវិធីអនុវត្តដោយ៖ ង្វៀនញុង - ឡេយុង - ថាញ់ដាតស្រោចចំនួន ២៖

+ ស្រោចទឹកអោយលិចចង្អូរ៖ បូមទឹកអោយលិច ២/៣ នៃចង្អូរទុកពីរម៉ោងក្រោយទឹកនឹងហួតអស់។
 
+ ស្រោចទឹកដោយទុយយោទៅលើមុខរងនៅកណ្តាលជួរទាំងពីរ ចៀសវាងស្រោចទឹកច្រើនលើតួស្លឹកបង្កលក្ខខណ្ឌអោយផ្សិតជំងឺរាលដាល។

- កំណត់រូបរាងដើម៖ ត្រូវកាត់ចោលនូវមែកខ្សោយ មែកឥតផ្តល់ផលកើតដង្កូវជំងឺនិងពន្លកខ្ចី អត់ប្រយោជន៍ដែល តែងដុះនៅក្រោមភ្នែកផ្សាំអោយបានទាន់ពេល។ បន្ទាប់ពី ២ទៅ ៣ ឆ្នាំត្រូវប្តូរដើមថ្មី។ ជ្រើសរើសពន្លកដែលដុះត្រង់ មែករបស់គល់ធំមាំហើយកាត់ត្រួយនៅកំរិតកំពស់៥០ សង់ទីមែត្រ ចោលទុកសំរាប់ធ្វើជាមែកជំនួសអោយផ្កា ហើយកាត់តួដើមមេដែលចាស់ពេកចោល។

ប្រើក្រដាសឬថង់នីឡុងមូរជារាងឡាវគ្របក្រសោបពីលើផ្កាកុលាបដើម្បីអោយផ្កា “ផ្អោប” ជំនួយអោយផ្ការីកស្អាត

* របៀបប្រមូលផល៖
ត្រូវប្រមូលផលផ្កាអោយចំពេលវេលា ធានាផ្កាស្រស់បានយូរ ហើយស្អាតផង។ ឆាប់ប្រមូលផល ទងនៅខ្ចី ផ្កានឹងមិន រីក។ ប្រមូលផលយឺតពេល ផ្កានឹងឆាប់ស្រពោន។គប្បីប្រមូលផលផ្កានៅពេលល្ងាច។ចំពោះមែកមេកាត់កំពស់ពី ៤៥​ ទៅ ៥០ សង់ទីម៉ែត្រដើម្បីបង្កើតតួដើមមេ មែកឯទៀតៗ កាត់ដល់គល់ទុកស្នាមកាត់ ១ សង់ទីម៉ែត្រដើម្បីបង្កើតពន្លកថ្មី៕

ង្វៀនញុង - ឡេយុង - ថាញ់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ