Thứ 6, 23/06/2017, 22:39 GMT+7
បច្ចេកទេសដាំដើម ប៊័រ
11:19, 06/04/2016
ប៊័រជាប្រភេទដំណាំងាយដាំស៊ាំនឹងតំបន់ដីសោះកក្រោះដូចជា៖ស្ងួតហែង ដីខ្សោះជីវជាតិជាដើម។​​ ផ្លែប៊័រមាន សារធាតុចិញ្ចឹមខ្ពស់និងមានតំលៃសេដ្ឋកិច្ចខ្ពស់។
ប៊័រជាប្រភេទផ្លែឈើមានសារធាតុចិញ្ចឹមខ្ពស់

* ដីដាំដុះនិងរដូវកាល៖​​
ដើមប៊័រដាំបាននៅលើដីច្រើនប្រភេទ ប៉ុន្តែសមស្របបំផុតគឺលើដីក្រហមបាសាល់។ នៅខ្ពង់រាប តីង្វៀន ប៊័រតែងបានដាំនៅដើមរដូវវស្សា (ពីខែឧសភា ដល់ខែ កក្កដា)។

* ដង់ស៊ីតេនិងរបៀបដាំ៖
- ដង់ស៊ីតេ៖ ក្នុងលក្ខខណ្ឌដីដែលដាំតែប៊័រមួយមុខនោះគឺដាំដោយគម្លាតពី ៨ ម៉ែត្រ x ៧ ម៉ែត្រ (១៨០ ដើមក្នុងមួយហិកតា) បើដាំឆ្លាស់នឹងកាហ្វេនោះគឺដាំ ៩ ម៉ែត្រ x ៩ ម៉ែត្រ ឬ ៩ ម៉ែត្រ x ១២ ម៉ែត្រ (១២៥ ដមើ កងុ្ន មយួ ហកិតា)។
-របៀបដាំ៖ ជីករណ្ដៅរាងបួនជ្រុងស្មើមួយជ្រុងៗទំហំ ៦០ សង់ទីម៉ែត្រ ជីទ្រាប់បាតក្នុងរណ្តៅនីមួយៗ ពី ១៥ - ២០ គីឡូក្រាមដោយប្រើជីលាមក សត្វផុយរលួយ (ដាក់បន្ថែមមេតំបែរជីវសាស្ត្រ) ប៉ូតាស្យូម ០,៥ គីឡូក្រាម រោយកំបោរពី ០,៣ - ០,៥ គីឡូក្រាម។ បញ្ចុះថង់កូនពូជចូលក្នុងរណ្ដៅ មុខថង់ទាបជាងមាត់រណ្ដៅ ៥ សង់ទីម៉ែត្រត្រួយបែរទៅរកទិសនៃខ្យល់ហើយលុបដីវិញ។ ដើមប៊័រទើបនឹងដាំត្រូវបាំងកំដៅថ្ងៃនិងដោតជន្លង់។

ប៊័រជាប្រភេទដំណាំងាយដាំ ប៉ុន្តែសមស្របបំផុតគឺលើដីក្រហមបាសាល់
* ដាក់ជី៖
ពេលដែលដើមនៅតូចដាក់ជីពី ៤-៥ ដងក្នុងមួយឆ្នាំបរិមាណដាក់ជីអាស្រ័យទៅតាមអាយុកាលនៃដើម។ នៅពេលដែលដើមផ្តើមផ្ដល់ផ្លែតំរូវការជី kali ខ្ពស់ជាងមុនបរិមាណដាក់ជីនឹងមានលំនឹងនៅឆ្នាំទី ៩ ទី ១០។ ចាំបាច់ត្រូវដាក់បន្ថែមកំបោរនិងជីសរីរាង្គបាញ់បន្ថែមនូវបណ្ដាប្រភេទជីលើស្លឹកដូចជា៖ Alpha Super, Antonic ប្រើជី Grow M ore មុននិងក្រោយពេលដាក់ជីលើកទី ៤។

* ស្រោចស្រពទឹកនិងផ្អាប់គល់៖
ដើមប៊័រត្រូវការបរិមាណទឹកល្មមប៉ុន្តែត្រូវស្រោចច្រើនដង។ អាចស្រោចពី ១០-១៥ ថ្ងៃម្តងក្នុងរដូវប្រាំង គួបផ្សំនឹងការផ្អាប់គល់ មិនចាំបាច់ស្រោចអោយជោគដីពេកនោះទេ។

* របៀបបង្ការកំចាត់ដង្កូវជំងឺ៖
ដើមប៊័រតែងត្រូវរងជម្ងឺមួយចំនួនដូចជា៖-ជំងឺរលួយឫស៖ដើមមានជំងឺស្លឹកសោះអង្គើយ មែកងាប់បណ្ដើរៗពីចុងចុះដល់តួដើម។ ត្រូវរកឃើញទាន់ពេលនូវស្នាមស្អុយទាំងឡាយលើតួដើម កោសចេញអោយស្អាតនិងលាប sulfate ស្ពាន់កំបោរខាប់។ នៅពេលដែលដើមងាប់គួរដុតកំទេចចោលដើម្បីកុំអោយជំងឺឆ្លងរាលដាល។
- ជំងឺស្វិតស្រពោន៖ ស្លឹកស្វិតងាប់យ៉ាងឆាប់ ចាំបាច់ត្រូវប្រើថ្នាំ Anvil, Daconil, Aliette ដើម្បីបង្ការជំងឺ៕
អាញ់យុង - ឯកសារ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ