Thứ 5, 27/07/2017, 11:50 GMT+7
បច្ចេកទេសដាំដំឡូងជ្វាពណ៌ស្វាយ
11:30, 19/04/2016
ដើមដំឡូងជ្វាពណ៌ស្វាយ (ដំឡូងជ្វា ជប៉ុន) មានលក្ខណៈពិសេស តួដើមធំធាត់ មិនសូវបែកមែក សំបកមើមរលីង មានពណ៌ស្វាយ។
ទៅមើលចំការជារឿយៗដើម្បីរកឃើញដង្កូវជំងឺនិងមានវិធានការបង្ការកំចាត់ទាន់ពេលវេលា។

* ជ្រើសរើសពូជ៖ បណ្តុះពូជដំឡូងជ្វាដោយវល្លិឬដោយមើម។ ជ្រើសរើសវល្លិដែលមិនខ្ចីពេក ឬចាស់ពេកមាំមួន មិនរងដង្កូវជំងឺ មិនទាន់ចេញឫសនិងផ្កា។
 
* រដូវកាល៖ រដូវកាលនៃដំឡូងជ្វារដូវរងាដាំពីថ្ងៃទី ២៥ ខែ សីហា ដល់ថ្ងៃទី ១០ ខែ កញ្ញា រដូវប្រាំងដាំពីពាក់កណ្តាលខែ កុម្ភៈ រហូតដល់ដើមខែ មីនា។
 
* ដីដាំដុះ៖ មុនពេលដាំដំឡូងត្រូវធ្វើដីអោយ ម៉ត់ចត់ ជម្រះស្មៅ លើករងទំហំពី ១,២ ម៉ែត្រ - ១,៥ ម៉ែត្រកំពស់ពី ៣៥ - ៤០ សង់ទីម៉ែត្រ។

ដំឡូងជ្វាជាប្រភេទដំណាំងាយដាំ បណ្តាក់ទុនតិច ប៉ុន្តែនាំមកនូវតំលៃសេដ្ឋកិច្ចខ្ពស់គួរសម 

* របៀបដាំ៖ គួរដាំដំឡូងពេលអាកាសធាតុត្រជាក់និងដីមានសំណើម។ ដាំជាជួរទោល កប់វល្លិពូជនៅចំកណ្តាលតាមបណ្ដោយរងវលិ្លនីមួយៗ ឃ្លាតពីគ្នាប្រមាណជា ២០ សង់ទីម៉ែត្រ។ ផែ្នកចុងស្ថិតលើផ្ទៃរងពី ៥ - ១០ សង់ទីម៉ែត្រ ។
 
* របៀបដាក់ជី៖ ដំឡូងជ្វាពណ៌ស្វាយមួយហិកតាដាក់ជីលាមកសត្វពី ១០-១៥ តោន ជីអ៊ុយរេចំនួន ៦០ គីឡូក្រាម ប៉ូតាស្យូម ៩០ គីឡួក្រាម ផូស្វ័រ ៣០ គីឡូក្រាម។ ដាក់ជីជាបីលើកដើម្បីអោយដើមស្រូបយកអស់ជីជាតិ៖
 
- លើកទី ១៖ ដាក់ទ្រាប់អស់បរិមាណជីលាមកសត្វ ជីផូស្វ័រនិងជីអាសូត ៣០% ជីប៉ូតាស្យូម ២០%។
 
- លើកទី ២៖ ដាក់ជីក្រោយពេលដាំប្រមាណពី ២០ - ២៥ ថ្ងៃ។ ដាក់ជីអាសូត ៥០% និងជីប៉ូតាស្យូម ៣០%។

ប្រមូលផលដំឡូងជ្វាចៀសវាងធ្វើអោយស្រាំរលាត់សំបកនាំអោយតំលៃ ផលិតផលថយចុះ


- លើកទី ៣៖ ដាក់ជីក្រោយពេលដាំប្រមាណពី ៤០ - ៤៥ ថ្ងៃ។​ ដាក់អោយអស់នូវបរិមាណជីអាសូតនិងជីប៉ូតាស្យូមដែលនៅសល់។
 
* របៀបថែទាំ៖ តែងរក្សាដីអោយមានសំណើមពី ៦៥% - ៨០%។ក្រោយពេលដាំដំឡូងពី ២៥ - ៣០ ថ្ងៃ តូ្រវកិ្តចតួ្រយដើម្បីបងើ្កនការរីកលូតលាស់លើកវល្លិជារឿយៗ ធ្វើអោយដាច់កូនឬសដើម្បីប្រមូលផុំ្ដជីវ ជាតិអោយមើម ដាក់វលិ្លអោយចំកនែង្ល ដើមវិញ មិនត្រឡប់វលិ្លជៀសវាងបង្កអោយជាំស្រាំដល់តួស្លឹក។
 
* ការប្រមូលផល៖ នៅពេលដែលដើមដំឡូងជ្វាមានសញ្ញាលែងលូតលាស់ (គល់ស្លឹកទាំងឡាយប្រែ ពណ៌លឿង ពិនិត្យឃើញមើមរលីង ជ័រតិច) គឺអាចប្រមូលផលបានហើយ។ គួរប្រមូលផលកុ្នងថៃ្ងស្ងួតស្រឡះ មិនបង្កអោយស្រាំមើមនាំអោយតំលៃផលិតផលថយចុះ៕

ង្វៀតហា - មិញទន់ - យុយឃឿង - ថាញ់វូ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ