Thứ 3, 25/09/2018, 8:44 GMT+7
បច្ចេកទេសដាំនិងថែទាំដើមក្រូចក្រហម
08:11, 18/05/2018
* ការរៀបចំដី កូនឈើពូជនិងរបៀបដាំ៖
- គួរជ្រើសរើសដី ផុស ស្រឡះស្រឡំ ហួតទឹកល្អ...។ ចម្ការត្រូវមានទំនប់ទប់ទឹកជំនន់។

- ក្រូចក្រហមភាគច្រើនត្រូវបានដាំដោយការផ្សាំមែកម៉្លោះហើយត្រូវតែជ្រើសរើសពូជពីដើមមេដែលមានអាយុកាល ៥ ឆ្នាំឡើងទៅ ឥតមានជំងឺ មាំមួនផ្លែច្រើនហើយធំ។- រៀបចំពំនូកដីមានកម្ពស់ពី ៤០ - ៦០ សង់ទីម៉ែត្រ អង្កត់ផិ្ចតពី ៦០ - ៨០ សង់ទីម៉ែត្រ ជីករណ្តៅ នៅកណ្តាលពំនូក លាយច្របល់ដីអោយសព្វជាមួយជីលាមកសត្វ ៥ - ១០ គីឡូក្រាម ១ គីឡូក្រាមជីស៊ុពែរផូស្វាតនិង ០,៥ គីឡូក្រាមកំបោរដាក់ទៅក្នុងរណ្តៅមុនពេលបញ្ចុះកូនឈើ។
ក្រូចក្រហមទុកសម្រាប់ហូបស្រស់ ច្របាច់យកទឹកជាភេសជ្ជៈមានជាតិបំប៉នច្រើន ជាពិសេសចំពោះអ្នកដែលបាក់កម្លាំងសុខភាពអន់ខ្សោយ

- ដាក់កូនឈើពូជចំកណ្តាលពំនូកយ៉ាងណាអោយមុខថង់បំបៅស្មើនឹងមុខពំនូក បែនដីជុំវិញគល់បោះជន្លង់រក្សាមិនអោយដើមក្រូចត្រូវខ្យល់បក់រង្គោះរង្គើ ហើយស្រោចទឹកគ្រប់គ្រាន់ ដង់ស៊ីតេដាំពី ៦០០ -
៧០០ ដើមក្នុងមួយ ហិកតា។

ការថែទាំ៖
- ចាំបាច់ត្រូវដាំដើមឈើបាំងខ្យល់សំដៅទប់ស្កាត់ការចម្លងនៃដង្កូវជំងឺនិងកាត់បន្ថយនូវការខូចខាតដែលបង្កឡើងដោយខ្យល់ព្យុះ។ បណ្ដាប្រភេទដើមឈើដែលដាំសម្រាប់បាំងខ្យល់គឺ៖ ដើមផ្ការំយោល ស្មាច់...។
ដើមក្រូចក្រហមត្រូវការទឹកច្រើន ជាពិសេសគឺក្នុងអំឡុងពេលចេញផ្កាដាក់ផ្លែ
ប៉ុន្តែក៏ខ្លាចទឹកជន់លិចរលួយឫសណាស់ដែរ

- នៅរដូវក្តៅត្រូវឧស្សាហ៍ស្រោចទឹកអោយដំណាំ ទន្ទឹមនឹងនោះបង្កើតចង្អូរសម្រាប់បង្ហួតទឹកអោយទាន់
ពេលក្នុងរដូវភ្លៀងដើម្បីជៀសវាងទឹកជន់លិចរលួយឫស។

- ដាក់ជីត្រូវបានចែកជា ៤ - ៦ លើកសម្រាប់ដាក់អោយដើមដែលមានអាយុកាលពី ១ - ៣ ឆ្នាំ។ ក្រោយ
ពេលដាំ គួរប្រើជីអ៊ុយរ៉េឬជី DA P ជាមួយរង្វាល់ ៤០ ក្រាមរំលាយចូលក្នុងទឹក ១០ លីត្រ ដើម្បីស្រោចស្រព
អោយដើម (២ ខែមួយលើក)។ ពេលដំណាំមានអាយុកាលជាង ១ ឆ្នាំចាំបាច់ត្រូវដាក់ជីនៅគល់។ ជារៀង
រាល់ឆ្នាំ ដាក់ជីសរីរាង្គពី ៥ - ១០ គីឡូក្រាមក្នុងមួយដើម។
ឧស្សាហ៍តាមដាន រកឃើញរោគសញ្ញាដង្កូវបំផ្លាញលើផ្លែឈើដើម្បីមានវិធានការដោះស្រាយទាន់ពេល

* ការគ្រប់គ្រងជំងឺដង្កូវក្រា៖
- ដំណាក់កាលចាប់ពីពេលចេញផ្កាដល់ដាក់ផ្លែ (ប្រហែល ៣០ ថ្ងៃ) ត្រូវតែគ្រប់គ្រងមុខសញ្ញាដង្កូវនិងជំងឺបំផ្លាញដូចជា៖ ក្រា Diaphorina citri ដង្កូវគូរយ័ន្ត (ដង្កូវ Phyllocnistis citrella) ទ្រីប (Thrip palmi) ក្រា Aphis gossypii...៕
ជឿងដាយ - វ៉ាន់ទ្រី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖