Thứ 2, 25/09/2017, 9:38 GMT+7
បច្ចេកទេសដាំម្នាស់
14:26, 10/02/2016
* រដូវកាលនិងដីសម្រាប់ដាំ៖

ដើមម្នាស់សមស្របនឹងអាកាសធាតុនៅភូមិភាគទាំង ៣។ នៅភាគខាងជើងម្នាស់តែងតែបានដាំ ២ រដូវក្នុងឆ្នាំគឺរដូវផ្ការីក (ខែ មីនា ដល់ខែ មេសា) និងរដូវរំហើយ (ពីខែ សីហា ដល់ខែ កញ្ញា)។ ភាគខាងត្បូងគប្បីដាំនៅដើមរដូវភ្លៀងធ្លាក់ (ខែ មេសា ដល់ខែ មិថុនា) ហើយនៅភូមិភាគកណ្តាល គួរដាំនៅខែ មេសា ដល់ខែ ឧសភា និងខែ តុលាដល់ខែ វិច្ឆិកា។ ដើមម្នាស់មានប្រព័ន្ធឫសខ្សោយហើយរាក់ ដូច្នេះហើយដីសម្រាប់ដាំម្នាស់ត្រូវតែមានរចនាសម្ព័ន្ធស្រាល ផុសមមោកច្រើននិងជីវជាតិច្រើន បង្ហូតទឹកល្អហើយរាងចំណោតបន្តិច។ល។

ប្រើកៅស៊ូគ្របពីលើដីដើម្បីរក្សាសំនើម

*ដង់ស៊ីតេនិងរបៀបដាំ៖
ដើមម្នាស់តែងតែបានដាំជាជួរមួយគូៗ (ដាំជាគន្លង គន្លងនីមួយៗ មាន ២ ជួរ) គម្លាតរវាងគន្លងទាំងឡាយប្រមាណ ៦០ សង់ទីម៉ែត្រ រវាងដើមនឹងគ្នា ៣០ សង់ទីម៉ែត្រ ដង់ស៊ីតេដាំប្រមាណ ៥៥.០០០​​ គុម្ពក្នុង ១ ហិកតា។ ដើមម្នាស់បានដាំពីខ្នែង (កូនម្នាស់ដែលដុះចេញក្បែរផ្លែ) ជីករណ្តៅជម្រៅប្រមាណ​ ១៥ សង់ទីម៉ែត្រ ដាក់ជីទ្រាប់បាត លប់ជីមិនទុកអោយខ្នែងម្នាស់ប៉ះផ្ទាល់នឹងជី កូនម្នាស់តូចៗ ត្រូវខ្ពស់ជាងផ្ទៃដីបន្តិច ទប់ដីអោយហាប់ដើម្បីដើមឈរនឹង...។

គួរប្រមូលផលម្នាស់នៅពេលផ្លែមានសម្បុរខៀវខ្ចីហើយភ្នែកម្នាស់មួយចំនួននៅជាប់ទងមានពណ៌លឿង

* របៀបថែទាំ៖
- ម្នាស់គឺជាប្រភេទដើមធន់នឹងស្ងួតហែងល្អក៏ប៉ុន្តែនារ ដូវប្រាំងត្រូវរក្សាសំណើមដីដើម្បីនាំមកនូវទិន្នផលខ្ពស់។ អាចប្រើផ្ទាំងកៅស៊ូគ្របលើដីចន្លោះរវាងជួរម្នាស់ទាំងពីរឬប្រើចំបើង ស្មៅស្ងួតដើម្បីរក្សាសំណើម ទន្ទឹមនឹងនោះផ្តល់ថែម ជាតិមមោកអោយដី។ ឧស្សាហ៍ជម្រះស្មៅជុំវិញគល់។
- ត្រូវកាត់ពន្លកអោយដើមម្នាស់ដើម្បីប្រមូលផ្តុំជីវជាតិសំរាប់អោយផ្លែ។
- ដាក់ជី៖
+ ដាក់ទ្រាប់បាត៖ គួរដាក់ជី
ទ្រាប់បាតអោយម្នាស់ពេលដាំនៅរដូវដំបូងឬក្រោយពេលប្រមូលផលមួយរដូវៗ។ ភាគច្រើនគឺប្រើជីសរីរាង្គអតិសុខុមប្រាណ Nasa​ Smart រង្វាល់ ៨០០ ទៅ ១.០០០ គីឡូក្រាមក្នុង ១ ហិកតា ឬជីលាមកសត្វ ១០ តោនជាមួយកំបោរម្សៅ ពី ៥០០ ទៅ ៧០០ គីឡូក្រាមក្នុង ១ ហិកតា។

ដីដាំម្នាស់ត្រូវតែមានរចនាសម្ព័ន្ធស្រាល ផុសហើយរាងចំណោតបន្តិច...

* របៀបប្រមូលផល៖
ចាប់ពីពេលម្នាស់ចេញផ្ការហូតដល់ពេលប្រមូលផល ជាមធ្យមគឺប្រមាណពី ៤ ទៅ ៥ ខែ។ ម្នាស់ទុំយ៉ាងលឿនហើយព្រមគ្នាផង។​ គួរគប្បីលើកគម្រោងប្លង់ផ្ទៃដីដាំម្នាស់ជាតំបន់ៗ ជាលើកៗ ដើម្បីម្នាស់ចេញផ្កានៅខណៈពេលខុសៗ គ្នាសំដៅពង្រាយរដូវប្រមូលផល។ ពេលវេលាប្រមូលផលល្អបំផុតគឺនៅពេលផ្លែមានសម្បុរខៀវខ្ចី ហើយភ្នែកម្នាស់មួយចំនួននៅជាប់ទងមានពណ៌លឿង៕
យ្វីឃឿង - ឡានស៊ន់ - ត្រឹនវៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ