Thứ 7, 21/10/2017, 15:29 GMT+7
បច្ចេកទេសព្រលែងត្រីពូជនារដូវដើមឆ្នាំ
16:18, 29/01/2017
* ត្រៀមរៀបចំស្រះ៖
ចំពោះស្រះដែលទើបព្រលែងត្រីលើកដំបូង ចាំបាច់ត្រូវផ្លាស់ទឹកពីរឬបីដងអោយអស់ទឹកជូរសិន បាតស្រះមានស្រទាប់មមោកកម្រាស់ពី១០ - ១៥ សង់ទីម៉ែត្រ។ រោយម្សៅកំបោរពី ១០-១៥ គីឡូក្រាមក្នុង ១០០ម៉ែត្រការ៉េស្រះ លាយសព្វជាមួយភក់មមោក រួចហាលស្ងួតរហូតដល់ដីប្រេះបន្ទាប់មកបញ្ចូលទឹកអោយលិច ដំបូងពី ០,៨ - ១ ម៉ែត្រ ប្រមាណ ១ ខែេក្រាយមកបញ្ចូលទឹកអោយលិចពី ១,២ -១,៥ ម៉ែត្រ ។
ត្រូវទិញត្រីពូជនៅតាមសិប្បកម្មមានកិត្យានុភាពដើម្បីធានាគុណភាព

ដាក់ទ្រាប់បាតជីបង្កើតពណ៌អោយទឹកដោយជីម៉្យាងក្នុងចំណោមជីបីប្រភេទ៖ ជីលាមកកំពុកពី ៣០ - ៤០ គីឡូក្រាម ជីរុក្ខជាតិពី ១៥ - ២០ គីឡូក្រាមឬជីអ៊ុយរ៉េ ០,៧ - ០,៩ គីឡូក្រាម + ជីស៊ុបពែរហ្វូស្វាត ឡឹមថាវ ០,៤ - ០,៦ គីឡូក្រាម ។ បន្ទាប់ពីដាក់ជីបានពី ១៥ - ២០ ថ្ងៃ ឃើញទឹកស្រះមានពណ៌ខៀវសំបកសណ្តែកឬត្រួយចេកគឺអាចព្រលែងត្រីពូជបាន។

ចំពោះស្រះចាស់ បង្ហូតទឹកចេញអោយទាល់តែគោក ចាប់អស់ត្រីគ្រប់ប្រភេទ ស្ដារមាត់ស្រះ លូបញ្ចេញបញ្ចូលទឹកឡើងវិញ។ បិទភ្ជិតអស់រន្ធនៅកន្លុតកន្លៀត (ប្រសិនជាមាន) លើកភក់ចាស់ចោលខ្លះ ទុកតែស្រទាប់ភក់បាតកម្រាស់ប្រ មាណ ២០ សង់ទីម៉ែត្រ។ដាក់ទ្រាប់បាតជីនិងម្សៅកំបោរ ។
មុនពេលព្រលែងត្រីពូជ ត្រូវការត្រាំថង់ផ្លាស្ទិកដែលដាក់ត្រីទៅក្នុងទឹកស្រះអាប្រមាណពី ១៥ - ២០ នាទីដើម្បីត្រីស៊ាំនឹងបរិស្ថានរស់នៅថ្មី

* របៀបកំចាត់មេរោគការពារជំងឺអោយត្រីពូជ៖
មុនពេលព្រលែង ដាក់ត្រីអោយហែលក្នុងសូលុយស្យុងអំបិលដោយកម្រិតប្រៃពី ២% ទៅ ៣% ក្នុងរយៈ ពេលពី ៥ - ១០ នាទីឬប្រើថ្នាំកាលីពែរម៉ង់កាណាត (ថ្នាំកាលីពែរម៉ង់កាណាត ០១ ក្រាមលាយជាមួយទឹកស្អាតពី ៥០ - ១០០ លីត្រ) អោយហែលក្នុងរយៈពេលពី ១០ - ២០ នាទីឬសូលុយ្យុងទង់ដែងស៊ុលផាត (CuSO4) ពី ០,៥- ០,៧ ក្រាមក្នុងទឹក ១ ម៉ែត្រគូបអោយត្រីហែលក្នុងរយៈពេលពី ២០ - ៣០ នាទី។

* ដង់ស៊ីតេព្រលែង៖
អាស្រ័យលើទ្រង់ទ្រាយចិញ្ចឹមព្រលែងត្រីក្នុងស្រះ ទឹកនឹងឬស្រះទឹកប្រែប្រួលដោយដង់ស៊ីតេអតិបរមា ៣ ក្បាលក្នុង ១ ម៉ែត្រ ការ៉េនៃផ្ទៃទឹក។
មិនព្រលែងត្រីពូជដោយដង់ស៊ីតេញឹកពេក ត្រីនឹងពុំធំធាត់មិនបាន

* របៀបព្រលែង៖
រដូវកាលព្រលែងត្រីល្អបំផុតគឺខែ មីនា និងខែ មេសា ។ ទិញត្រីពូជនៅតាមសិប្បកម្មមានកិត្យានុ ភាព។ ដឹកជញ្ជូនត្រី ពូជនាពេលមេឃត្រជាក់។

មុនពេលព្រលែងត្រីពូជ ត្រាំថង់ផ្លាស្ទិកដែលដាក់ត្រីទៅ ក្នុងទឹកស្រះឬអាងប្រមាណពី ១៥ - ២០ នាទីដើម្បីត្រីស៊ាំជាមួយបរិស្ថានរស់នៅថ្មី ចៀសវាងធ្វើអោយត្រីត្រូវស្ហុក។បន្ទាប់មកបើកថង់មួយចំហៀង ទុកអោយទឹកហូរចូលបន្តិចម្តងៗ ទុកអោយត្រីហែលចេញតាមធម្មតាឬក៏វ័ណ្ឌសំណាញ់ក្រឡាល្អិតនៅជ្រុងមួយនៃស្រះ អាងរួចព្រ លែងត្រីពូជចូលកន្លែងនោះថែទាំប្រមាណពី ២០ -៣០ ថ្ងៃអោយត្រីស៊ាំបណ្តើរៗ ជាមួយបរិស្ថានរស់នៅថ្មី ៕
(អានលំអិតនៅលើទំព័រវ៉ែបសាយត៍ http://khmer.dantocmiennui.vn)
ហ្វាងង្វៀន - យ្វីខឿង - ស៊ន់ទ្រៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ