Thứ 2, 26/06/2017, 22:28 GMT+7
បទពិសោធចិញ្ចឹមគោត្នោតនៅតំបន់ខ្ពស់
14:19, 18/03/2016
នៅតាមបណ្តាខេត្តតំបន់ភ្នំនៃភូមិភាគខាងជើង បងប្អូនជនជាតិច្រើនតែចិញ្ចឹមពូជគោត្នោតឬនៅហៅថា គោ ម៉ុង។ ពូជគោនេះសមស្របនឹងសណ្ឋានដីភ្នំថ្មអាកាសធាតុត្រជាក់និងកង្វះខាតចំណី។
ដើម្បីអោយគោត្នោតធំធាត់ល្អចាំបាច់ត្រូវអោយគោស៊ីគួបផ្សំរវាងចំណីសុទ្ធនិងចំណីរុក្ខជាតិស្ងួត

*លក្ខណៈ៖ សត្វគោត្នោតមានដងខ្លួនសមសួន ខ្ពស់ធំ រោមភាគច្រើនគឺសម្បុរត្នោត ឬសម្បុរត្នោតក្រម៉ៅ។ គោឈ្មោលមានដុំពកធំលើស្មានិងលើថ្ងាសមានដុំពកបន្តិច។
* ក្រោលចិញ្ចឹម៖ ក្រោលចិញ្ចឹមត្រូវបានកសាងមាំទាំបង្គួរ ក្រោលមានកំពស់ពី ២,២ ទៅ ២,៥ ម៉ែត្រ កម្រាលតែងតែស្ងួត ទូលំទូលាយជាមួយផ្ទៃក្រឡាជាមធ្យម ៣ ម៉ែត្រការ៉េ ក្នុង ១ ក្បាល។ ដំបូលក្រោលប្រក់ហ្វីប្រូស៊ីម៉ងត៍ឬក្បឿង។ ស្នូកដាក់ចំណីត្រូវបានព្យួរនៅខាងក្រៅ ក្រោលទុកល្មមមួយជំហោងអោយ គោយកចំណីដើម្បីកំហិតកុំអោយធ្លាក់ជ្រុះ។
 
បន្ទាប់ពីបន្ធាត់ បងប្អូនកសិករដឹកគោត្នោតចុះទៅផ្សារដើម្បីលក់

* របៀបថែទាំ៖ គោត្នោតត្រូវបានចិញ្ចឹមជាសំខាន់ដើម្បីយកកម្លាំងអូសទាញ។ ក្រៅពីនោះបងប្អូនបំប៉នបន្ធាត់គោដើម្បីលក់ឬកាប់យកសាច់។ ក្នុងរយៈពេលបន្ធាត់គោ ចាំបាច់ត្រូវឃុំអោយនៅក្នុងក្រោលទាំង ស្រុង ប្រើចំណីសុទ្ធ (បណ្ដាគ្រាប់ធញ្ញជាតិកែច្នៃ) សមស្របគួបផ្សំអោយគ្រប់ល្មមជាមួយចំណីរុក្ខជាតិស្ងួតនិងបណ្តាផលិតផលបន្ទាប់បន្សំផ្សេងៗ (ដូចជាបាយស្រា កន្ទក់ ជាដើម) ធានាអាហារូបត្ថម្ភដើម្បីអោយគោធំធាត់ល្អ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
- ប្រើចំណីសុទ្ធ (ដូចជាម្សៅពោត កន្ទក់ជាដើម)៖ ក្នុងរយៈពេល ១៥ ថ្ងៃ ដំបូងពេលដាក់គោត្នោតចូលទៅបន្ធាត់ ត្រូវអោយគោស៊ីត្រប៉ែពោតឬបាយស្រា លាយជាមួយស្មៅហាន់តូចៗ (ពី ៥ ទៅ ៧ សង់ទី ម៉ែត្រ) ដោយបរិមាណពី ០,៥ ទៅ ១ គីឡូក្រាមក្នុង ១ ក្បាលក្នុង ១ ថ្ងៃ ដើម្បីរំញោចដំណើររំលាយអាហារ។ ដាក់អោយស៊ីនៅពេលព្រឹកនិងពេលព្រលប់។ក្នុងរយៈពេល ៤៥ ថ្ងៃបន្ទាប់អោយគោស៊ីពី ១,៥ ទៅ ២ គីឡូក្រាមក្នុង ១ ក្បាលក្នុង ១ ថ្ងៃ។ ដាក់អោយស៊ីនៅពេលព្រឹកនិងពេលព្រលប់។ប្រហែលពី ១៥ ទៅ ៣០ ថ្ងៃមុនពេលចាប់លក់ បង្កើនបរិមាណចំណីសុទ្ធបន្តិចអោយគោប្រមាណពី ០,៥ ទៅ ១ គីឡូ ក្រាមក្នុង ១ ក្បាលក្នុង ១ ថ្ងៃ។
- ប្រើចំណីរុក្ខជាតិស្ងួត (ស្មៅគ្រប់ប្រភេទដើមឈើព្រៃ ដើមនិងស្លឹកពោតស្នៀតពោត)៖ ចំណីរុក្ខជាតិស្ងួតគឺជាប្រភពចំណីយ៉ាងសំខាន់សំរាប់បន្ធាត់គោត្នោត។ បរិមាណចំណីរុក្ខជាតិស្ងួតត្រូវតែគ្រប់គ្រាន់ជានិច្ច ហើយមានគុណភាពល្អ។ អោយគោស៊ីរុក្ខជាតិស្ងួតពេញមួយថ្ងៃ។
- ទឹកផឹក៖ អោយគោត្នោតផឹកទឹកស្អាតនិងផឹកទឹកក្តៅឧណ្ហៗនៅរដូវរងា។
* របៀបបង្ការជំងឺអោយគោត្នោត៖ចាក់ថ្នាំបង្ការរោគរាតត្បាតគ្រប់គ្រាន់និងតាមកាលកំណត់អោយគោ។ ចៀសវាងចាក់ថ្នាំបង្ការរោគអោយគោក្នុងដំណាក់កាលចុងក្រោយ (ពី ១៥ ទៅ ៣០ ថ្ងៃ មុនពេលលក់) ធ្វើអោយបន្ថយលទ្ធភាពកើនទម្ងន់របស់គោ៕
អានដាត-ហ្វាងតឹម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ