Thứ 2, 29/05/2017, 1:31 GMT+7
បទពិសោធចិញ្ចឹមទាទឹក
09:16, 14/06/2016
* របៀបជ្រើសរើសពូជ៖
ដើម្បីអោយហ្វូងទាទឹករីកចំរើនល្អ ត្រូវជ្រើសរើសកូនពូជពេលដែលទើបញាស់ចេញមានរោមរលើបផ្ចិតក្រៀម ជើង ចំពុះរលោង រហ័សរហួន មានទំងន់ពី ៤៥ ក្រាមឡើងទៅហើយមិនពិការ...។

ដង់ស៊ីតេចិញ្ចឹមត្រូវសមស្របនឹងស្របាលអាយុរបស់ទា
* ទ្រុង៖
ទ្រុងចិញ្ចឹមទាមានកំពស់អប្បបរមាគឺ ១ ម៉ែត្រ បាតទ្រុងទ្រាប់អង្កាមឬចំបើងកម្រាស់ពី ៥ ទៅ ១០ សង់ទីម៉ែត្រ។

ចំពោះកូនទាអាយុពី ១​ ទៅ ៣ សប្តាហ៍ ដង់ស៊ីតេចិញ្ចឹមពី ៧ ទៅ ១០ ក្បាលក្នុង ១ ម៉ែត្រការ៉េ ទាអាយុជាង ៤ សប្តាហ៍ ដង់ស៊ីតេ ចិញ្ចឹមប្រមា ណ ៥ ក្បាលក្នុង ១ម៉ែត្រការ៉េ។

ទ្រុងត្រូវមានទីលានធំស្មើ ២ ដងផ្ទៃទ្រុងចិញ្ចឹមហើយនៅជាប់នឹងស្រះត្រពាំង។ស្នូកចំណីនិងស្នូកទឹករបស់ទាត្រូវ​ ដាក់ដោយឡែកពីគ្នាចៀសវាងសើមកន្លែងទាដេក។

មុនពេលដាក់ទាចូលចិញ្ចឹម ទ្រុងត្រូវស្អាតបាត កំចាត់មេរោគនៅបាតទ្រុងជញ្ជាំង ទ្រនាប់ទ្រុង ហើយទុកទ្រុងអោយនៅទំនេរពី ៧ ទៅ ១៤ ថ្ងៃ។
 
ទាពូជត្រូវមាំមួន រហ័សរហួន មានទម្ងន់ពី ៤៥ ក្រាម ឡើងទៅហើយមិនពិការ
* របៀបថែទាំ៖
មុនពេលចាប់ទាមកចិញ្ចឹម ទ្រុងត្រូវបានកំដៅមុនពី ៣ ទៅ ៥ ម៉ោង។​ បន្ទាប់ពីទាញាស់បាន ១២ ម៉ោង គឺអោយទាផឹកទឹកដាំពុះទុកត្រជាក់។ទាអាយុពី ១ ទៅ ៣ ថ្ងៃ សីតុណ្ហភាពទ្រុងចិញ្ចឹមត្រូវស្ថិតនៅពី ៣៦ ទៅ ៣៨ អង្សាសេពីថ្ងៃទី ៤ ឡើងទៅ មួយថ្ងៃបន្ថយចុះ ១ អង្សាសេ រហូតដល់សីតុណ្ហ ភាពទ្រុងស្ថិតនៅកំរិត ២០ អង្សាសេ។

នុង ២ សប្តាហ៍ដំបូង ត្រូវរក្សារបបបញ្ចាំងពន្លឺអោយទា ២៤/២៤ ម៉ោង បន្ទាប់មកបន្ថយចុះ ១៨/២៤ ម៉ោង ពេលថ្ងៃ ប្រើពន្លឺធម្មជាតិ ពេលយប់បើកអំពូលភ្លើង។

ចិញ្ចឹមទាទឹកត្រូវមានទ្រុងចិញ្ចឹមទីលានទាលេងនិងស្រះត្រពាំង

អាចចិញ្ចឹមទាទឹក តាមវិធីសាស្ត្រ ពីរយ៉ាង៖

ធីទី ១៖ ចំពោះទាចិញ្ចឹមតាមបែបឧស្សាហកម្ម អោយស៊ីតែកន្ទក់សញ្ញារូបកុកប៉ុណ្ណោះ។
 
វិធីទី ២៖ ចំពោះទាចិញ្ចឹមតាមបែបពាក់កណ្តាលឧស្សាហកម្ម គួរគួបផ្សំព្រលែងនៅវាលនិងអោយកន្ទក់សញ្ញារូបកុក។

អោយទាផឹកទឹកស្អាតគ្រប់គ្រាន់។ ទាអាយុពី ១ ទៅ ៤ ថ្ងៃអោយផឹកទឹកលាយជាមួយថ្នាំ B1 B complex ដើម្បីការពារជំងឺផ្លូវ ដង្ហើមនិងផ្លូវរំលាយអាហារ។

ត្រូវចាក់ថ្នាំវ៉ាក់សាំងអោយទាគ្រប់គ្រាន់ដើម្បីបង្ការចៀសវាងជំងឺ៕
កុងហាយ - វ៉ាន់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ