Thứ 7, 21/04/2018, 7:20 GMT+7
បទពិសោធដាំ ម៉ឺឡុង
14:25, 08/02/2018
ដំណាំ ម៉ឺឡុង សមស្របទៅនឹងអាកាសធាតុកក់ក្តៅ ស្ងួតស្រឡះសមស្រប នឹងដាំដុះចាប់ពីខែ កុម្ភៈដល់ខែ កញ្ញា។ ដើម្បីអោយ ម៉ឺឡុងលូតលាស់ល្អ បងប្អូនមាមីងត្រូវតែអនុវត្តនូវជំហានទាំងឡាយដូចខាងក្រោម៖
* វិធីដាំ៖
- ជ្រើសគ្រាប់ពូជល្អ ត្រាំគ្រាប់ពូជក្នុងទឹកក្ដៅឧណ្ហៗ ពី ៤ ទៅ ៥ ម៉ោង ផ្អាប់ក្នុងកន្សែងសើម ១ថ្ងៃដើម្បីអោយគ្រាប់ឆាប់ប្រេះរួចយកទៅដាំ។

- ដាក់គ្រាប់ពូជទៅក្នុងថង់បណ្តុះបន្ទាប់មកគ្របដីមួយស្រទាប់ស្តើង ដាក់នៅកន្លែងម្លប់ត្រជាក់ហើយស្រោចទឹករក្សាសំណើមអោយគ្រាប់។ បន្ទាប់ពី ៨ ទៅ ១០ ថ្ងៃ នៅពេលដែលចេញពន្លកនិងមានពីរស្លឹកប្រាកដហើយទើបយកទៅដាំ។
ម៉ឺឡុងដាំសមស្របនៅតំបន់ដីដែលមានអាកាសធាតុកក់ក្តៅ

- ជីករណ្តៅជ្រៅមួយ ដាក់ថង់បណ្ដុះទៅក្នុង បន្ទាប់មក លុបដីអោយជិត ហើយសៀតគល់អោយណែនជាប់។ គួរដាំនៅពេលល្ងាចត្រជាក់ ស្រោចទឹក ១ ថ្ងៃ ២ លើកហើយបាំងគ្របបង្កម្លប់ត្រជាក់អោយកូនឈើពូជ។

* ការថែទាំ៖
- នៅពេលដើមលាស់បានពី ៤ ទៅ ៥ ស្លឹក ដាក់បន្ថែមជីប៉ូតាស្យូមអាសូត។ គ្របស្រកីដូងនៅជុំវិញគល់ដើម្បីរក្សាសំណើមនិងជៀសវាងដីត្រូវរេចរឹលខណៈពេលស្រោចទឹក។ ដល់ដំណាក់កាលដើមចេញស្លឹកត្រូវស្រោចល្បាយជីអាសូតរាវនៅជុំវិញគល់។
ដើមនីមួយៗទុកត្រឹមតែពី ២ ទៅ ៣ ផ្លែប៉ុណ្ណោះ ដើម្បីធានាបានគុណភាព

- កាត់ឬលួសស្លឹកនិងក្ដិចចុងធ្វើទ្រើងអោយ ម៉ឺឡុង វារឡើង។គ្រាន់តែប្រមូលផ្ដុំថែបំប៉នអោយដើមនីមួយៗ មានតែពី ២ ទៅ ៣ ផ្លែ ដើម្បីធានាគុណភាព។

- ដាក់ជី NPK នៅក្នុងដំណាក់កាលផ្លែទុំ។ ដាក់បន្ថែមជីប៉ូតាស្យូមនិងជីអាសូតរៀងរាល់សប្តាហ៍រហូតដល់មុនពេលប្រមូលផលប្រមាណ ១៥ ថ្ងៃ។
កាត់ឬលួសស្លឹកនិងក្ដិចចុង ធ្វើទ្រើងអោយម៉ឺឡុងវារឡើង

 
* ការប្រមូលផល៖ ម៉ឺឡុងផ្តល់ផលក្នុងរយៈពេលពី ៦០ ទៅ ៨០ ថ្ងៃ ម៉ឺឡុង ទុំមានពណ៌សរាងលឿងៗ ឬពណ៌ លឿងចាស់មានសសៃសំណាញ់។
ផលិតដោយ៖ ឌិញហឿង - ស៊ន់យឺ - ធុយយុង - វូស៊ិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ