Thứ 3, 26/09/2017, 10:41 GMT+7
បទពិសោធន៍ក្នុងការចិញ្ចឹមជ្រូកព្រៃកាត់
18:25, 14/11/2016
ជ្រូកព្រៃកាត់មានកម្លាំង សុាំខ្ពស់កម្រកើតជំងឺ។ ខាងក្រោមនេះគឺជា បទពិសោធន៍មួយចំនួន ក្នុងការចិញ្ចឹមជ្រូកព្រៃកាត់៖
ជារៀងរាល់ថ្ងៃអោយជ្រូកព្រៃកាត់សុី ២ ដងនៅពេលព្រឹកនិងពេលល្ងាច។ ជ្រូកព្រៃកាត់ពេញវ័យមួយក្បាលត្រូវការចំណី គ្រប់ប្រភេទប្រមាណពី ២ ដល់ ៣ គីឡូក្រាមក្នុងមួយថ្ងៃ
 
* លក្ខណៈនិងការជ្រើសរីសពូជ
- ជ្រូកព្រៃកាត់រហ័សរហួន ជើងវែងហើយស្ដួចច្រមុះវែង ចង្កូមលូតលាស់ល្អសាច់ចើន។ ពេលពេញវ័យ ជ្រូកឈ្មោលមានទម្ងន់ពី ៥០ ដល់ ៧០  គីឡូក្រាម ជ្រូកញីមានទម្ងន់ពី ៣០ ដល់ ៤០ គីឡូក្រាម។
 
- ដើម្បីមានហ្វូងជ្រូកព្រៃកាត់ល្អត្រូវជ្រើសរីសកូនពូជមានក្បាលរាងស្ដួចទ្រូងជ្រៅខ្លួនរីក រហ័សរហួន រោមរលើប ជើងទាំងបួនមាំមួន។ល។
ត្រូវចាក់ថ្នាំបង្ការនិងទមា្លក់ព្រូនតាមកាលកំណត់អោយជ្រូកព្រៃកាត់ដើម្បីបង្ការជំងឺ

* ទ្រុង៖
- ជ្រើសទីដីខ្ពស់ អាចដាំដើមឈើ និងមានប្រភពទឹក សា្អតសម្រាប់ចិញ្ចឹមជ្រូកព្រៃកាត់។ ចិញ្ចឹមក្នុងទ្រុងឬព្រលែងមានរបងព័ទ្ធជុំវិញ។ ទីតាំងទ្រុងត្រូវ ឃ្លាតឆ្ងាយពីទីប្រជុំជននិងផ្លូវថ្នល់។  ព័ទ្ធជុំវិញដោយសំណញ់ដែកថែប B40 បង្កើតជាទ្រុងចិញ្ចឹមធម្មជាតិមានគ្រឹះមាំមួន។
 
- ទ្រុងចិញ្ចឹមមានទំហំពី ៥០ ទៅ ដល់ ១០០ ម២ ជ្រូកពូជឈ្មោលត្រូវ ចិញ្ចឹមទ្រុងដាច់ដោយឡែក មានទំហំពី ៥ ដល់ ១០ ម។ ទ្រុងត្រូវមាន ដំបូលកំពស់ជាង ២,៥ ម សឡះ សឡំ សា្អតបាត។

* របៀបចិញ្ចឹមថែទាំ
- អោយជ្រូកព្រៃកាត់សុីត្រូវពេលវេលាក្នុងមួយថ្ងៃពីរពេល គឺពេលព្រឹកនិងលា្ងច។ ចំណីភាគច្រើនគឺស្មៅរុក្ខ ជាតិ និងចំណីសុទ្ធ (គ្រាប់ធញ្ញជាតិ  មើមផ្លែឈើ ពន្លកឫសឈើ) អំបិលខនិជ (ផះចង្ក្រានដីឥដ្ឋសមាសធាតុ ថ្មលិទ្ធ...)។
 
- មិនគួរអោយជ្រូកព្រៃកាត់សុីចំណីសម្បូរសារធាតុចិញ្ចឹមពីព្រោះនឹងធ្វើអោយសាច់ជ្រូកមិននៅជាសាច់ជ្រូកព្រៃទៀត ហើយជ្រូកអាចកើតជំងឺចុះ រាកផង។
 
- ឧស្សាហ៍សំអាតទ្រុងអោយបាន សា្អតបាត លាងស្នូកចំណី ស្នូកទឹក។
ទីតាំងចិញ្ចឹមជ្រូកព្រៃកាត់ត្រូវធំទូលាយមានរបងសំណញ់ដែករឹងមាំនិយមប្រើសំណញ់b40

* បងា្ករជំងឺ៖
- ជ្រូកព្រៃកាត់តែងតែជួបប្រទះ នូវជំងឺមួយចំនួនដូចជា៖ ជម្ងឺអាសន្នរោគ ជម្ងឺជាំឈាម ជំងឺរលាកមាត់ រលួយក្រចក...។ ដូច្នាះហើយ ត្រូវចាក់វ៉ាក់សាំងបងា្ករនិងបញ្ចុះព្រូនតាមកាលកំណត់៕

ដូទឿង - ឌិញហ្វ  - វូសុិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ