Thứ 5, 27/07/2017, 11:48 GMT+7
បទពិសោធន៍ចិញ្ចឹមនិងថែទាំជ្រូកមេ
13:42, 24/02/2016
ចិញ្ចឹមជ្រូកមេបានល្អគឺកំណត់បានខាងផ្លូវបន្តពូជរបស់ជ្រូក។នៅពេលដែលជ្រូកមេផើមនិងចិញ្ចឹមកូនត្រូវធានាអោយមានជាតិបំប៉នគ្រប់គ្រាន់និងមានផែនការថែទាំសមស្របដើម្បីអោយជ្រូកមេនិងកូនជ្រូកមានសុខ ភាពល្អ។
ជ្រូកមេផើមចំា បាច់ត្រូវថែទាំយ៉ាងម៉ត់ចត់អោយស៊ីគ្រប់ជាតិបំប៉ន

* ការជ្រើសរើសជ្រូកមេល្អ៖ ជ្រើសរើសជ្រូកមេខ្ទង់ ៨ ខែមានទំងន់ពី ៩០ - ១០០ គីឡូក្រាមមានដងខ្លួនវែងត្រគាករីកធំ ស្មាធំរង្វះ ក្រលៀនទូលាយ ជើងទាំងបួនត្រង់ខ្លាំងមាំស្មងជើងធំ មានដោះ ១២ ឡើងទៅ គម្លាតស្មើៗគ្នា។

ជ្រូកមេល្អគឺមានដងខ្លួនវែង ត្រគាកធំ ស្មាធំ រង្វះក្រលៀនទូលាយ

* ការថែទាំជ្រូកមេ៖ ជ្រូកមេផើមចាំបាច់ត្រូវថែទាំយ៉ាងម៉ត់ចត់ អោយស៊ីគ្រប់ជាតិបំប៉ន អោយស៊ីចំណីមានជាតិម្សៅដោយកំហិត ស៊ីបន្លែបៃតងច្រើនឬជារៀងរាល់ថ្ងៃអោយជ្រូកស៊ីចំណីសមាសផ្សំស្រាប់ពី ២ - ៣ គីឡូក្រាមចែកជាពីរដង។ ប្រសិនបើប្រើអាហារកាកសំណល់ត្រូវដាំអោយឆ្អិនដើម្បីចៀសវាងជំងឺឆ្លង មកលើជ្រូក។ គោលដៅកុំទុកអោយជ្រូកមេធាត់ពេកប៉ុន្តែនៅតែមានជាតិបំប៉នគ្រប់គ្រាន់ដើម្បីចិញ្ចឹមកូនក្នុងពោះ។ ជានិច្ចកាលរក្សាជ្រូកអោយស្អាត ទ្រុងស្ងួតស្រឡះល្អនៅរដូវក្តៅនិងកក់ក្តៅ នៅរដូវរងា។ មុនពេលជ្រូកកើតកូនពីរសប្តាហ៍ផ្ទេរជ្រូកមកដាក់ក្នុងខណ្ឌចិញ្ចឹមជ្រូកកើតកូននិងចិញ្ចឹមកូន។ ត្រូវបញ្ចុះព្រូន អោយជ្រូកដើម្បីចៀសវាងចម្លងពីមេ ទៅកូន។ ថ្ងៃដែលជ្រូកកើតកូនអោយស៊ីតែបន្លែបៃតងបន្តិចបន្តួចនិងអោយផឹកទឹកអំបិលរាវ។ ទ្រុងជ្រូកត្រូវបិទកុំអោយខ្យល់ចូល ស្ងប់ស្ងាត់ក្រាលសំបុកដោយចំបើងឬស្មៅស្ងួតទន់ស្អាត។
 
ចាក់ថ្នាំវ៉ាក់សាំងការពារអោយទាំងជ្រូកមេនិងកូនជ្រូកដើម្បីបង្ការជំងឺ

សំអាតទ្រុងជារឿយៗងូតទឹកអោយជ្រូកស្អាតជានិច្ច

ក្រោយពេលជ្រូកមេកើតកូនបានមួយថ្ងៃ អោយស៊ីចំណីផ្សំស្រាប់ (ប្រភេទរបស់ជ្រូកមេចិញ្ចឹមកូន) ពី ១,៥-២ គីឡូក្រាមឬចំណីដែលជាជាតិម្សៅ(ម្សៅអង្ករ ម្សៅពោតកន្ទក់ ម្សៅត្រី... លាយដោយខ្លួនឯង) ហើយនឹងបង្កើនបរិមាណចំណីជាបណ្ដើរៗ។ ដល់ថ្ងៃទី ៥-៦ឡើងទៅអោយជ្រូកស៊ីពី ៣-៤ គីឡូក្រាមក្នុងមួយថ្ងៃ។ តែងមានទឹកស្អាតគ្រាប់គ្រាន់អោយជ្រូកផឹក។ ក្នុងរយៈពេលជ្រូកមេចិញ្ចឹមកូនប្រើដោយកំហិត ឬមិនប្រើថ្នាំផ្សះតែម្ដងដើម្បីព្យាបាលជំងឺ ចៀសវាងកុំអោយមេជ្រូកបាត់បង់ទឹកដោះ៕
ភឿងត្រាង - ហាយមិញ - វូស៊ិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ