Thứ 6, 28/07/2017, 11:55 GMT+7
បទពិសោធន៍ចិញ្ចឹមសត្វប្រមា
15:20, 25/03/2016
ប្រមាគឺជាប្រភេទសត្វងាយចិញ្ចឹមកម្រកើតជំងឺ ថែទាំក៏មិនលំបាកស្មុគស្មាញ។ ដើម្បីអោយប្រមាឆាប់ធំ បងប្អូនអាចស្វែងយល់ពីបច្ចេកទេសថែទាំមួយចំនួនដូចខាងក្រោម៖
ប្រមាឈ្មោលពូជចាំបាច់ត្រូវមាំមួន រហ័សរហួន
 
* ជ្រើសរើសប្រមាពូជ៖
ជ្រើសរើសកូនពូជណាដែលមានរោមរលើបរលោង ខ្លាំង រហ័សរហួន។ គេតែងជ្រើសរើសប្រមាពូជតាមគូ ឬរើសឈ្មោល ១ ជាមួយនឹងញី ២-៣ ក្បាល។

* ទ្រុងប្រមា៖
គួរធ្វើទ្រុងអោយស្រឡះល្អនារដូវក្តៅ កក់ក្តៅនារដូវរងាធ្វើភ្លឺពាក់កណ្ដាលងងឹតពាក់កណ្ដាល មិនចាំបាច់មានពន្លឺចូលផ្ទាល់ឡើយ។ កម្រាលនិងធ្លាទ្រុងចាក់បេតុងកម្រាស់ពី ៨-១០ សង់ទីម៉ែត្រ កំរិតផ្អៀងប្រមាណជា ៣-៤% ដើម្បីអោយងាយស្រួលក្នុងការបង្ហូរទឹកចេញហើយប្រមាមិនអាចជីករូងចេញទៅក្រៅបាន។ ជុំវិញទ្រុងព័ទ្ធដោយសំណាញ់ដែកថែប B40 កំពស់ជាង ១,៥ ម៉ែត្រ។ ទំហំទ្រុងចិញ្ចឹមប្រមាមិនចាំបាច់ទូលាយពេកទេ ជាមធ្យមគឺ ១ ម៉ែត្រក្រឡាក្នុងមួយក្បាល។ ក្នុងទ្រុងដាក់ឈើ ឬដែកពីរបីកំណាត់សំរាប់អោយប្រមាសំលៀងធ្មេញនិងមិនខាំបំផ្លាញទ្រុង។
 
ជ្រើសរើសប្រមាពូជតាមគូឬជ្រើសឈ្មោលមួយជាមួយនឹងញី ២-៣ ក្បាល

* ចំណីសំរាប់សត្វប្រមា៖
ចំណីរបស់ប្រមាសំបូរបែបណាស់ដូចជា៖ ឫសឈើ មើមចេក សំបកផ្លែឈើ បន្លែ ពោត ដំឡូងមី ខ្យង ជន្លេនជាដើម។ ជាធម្មតា ប្រមាស៊ីចំណី ២ គីឡូក្រាមក្នុងមួយថ្ងៃ។ នៅពេលដែលប្រមាកើតកូន ចាំបាច់ត្រូវបន្ថែមចំណីដែលសំបូរជាតិប្រូតេអ៊ីន ជាតិខ្លាញ់ ជាតិម្សៅ ជាតិស្ករជាដើម។ គួរអោយប្រមាស៊ី ៣០% នៃបរិមាណចំណីនាពេលល្ងាចនិង ៧០% នៃបរិមាណចំណីនាពេលយប់។ ប្រមាស៊ីបន្លែ មើម ផ្លែឈេើេ ម្ល៉ោះហើយមិនសូវផឹកទឹក ជាមធ្យមក្នុងមួយថ្ងៃ ប្រមា ៥ ក្បាលផឹកទឹកអស់មួយលីត្រ។
 
ទ្រុងចិញ្ចឹមប្រមាចាំបាច់ត្រូវស្រឡះល្អនារដូវក្តៅ កក់ក្តៅនារដូវរងាធ្វើភ្លឺពាក់កណ្ដាល ងងឹតពាក់កណ្ដាល

ចំណីសំរាប់សត្វប្រមាជាសំខាន់គឺបន្លែ មើម ផ្លែឈើ ឫសឈើ...
 
* បង្ការជំងឺអោយសត្វប្រមា៖​ ប្រមាតែងរងនូវជំងឺធម្មតាមួយចំនួនដូចខាងក្រោម៖
 
-ជំងឺប៉ារ៉ាស៊ីតក្រៅស្បែក៖ ដោយ​ចៃ ស្រមើលខាំទើបបង្កជាដំបៅរលាករាល អាចប្រើថ្នាំលាបឬទុកអោយ ប្រមាលិទ្ធដោយខ្លួនឯងក៏ជាសះស្បើយដែរ។ដើម្បីបង្ការជំងឺ គួរធ្វើអនាម័យនិងសំលាប់ មេរោគក្នុងទ្រុងប្រមាក្នុងមួយខែពី ១-២ ដង។
 
-ជំងឺខាងផ្លូវពោះវៀន៖ ប្រើថ្នាំព្យាបាលជំងឺរាករូសឬបំពេញបន្ថែមចំណីដែលមាន រសជាតិល្វីងចត់ដូចជាត្របែកខ្ចី ការុតឫសស្លាជាដើម។ ដើម្បីបង្ការជំងឺរាករូសដោយវិធីដាក់ចំណីអោយប្រមាស៊ីឲ្យមានតុល្យភាព មិនគួរឲ្យប្រមាស៊ីនូវបណ្ដាប្រភេទចំណីកខ្វក់ សើមដុះផ្សិត ជូរផ្អូមជាដើម៕
ឯកសារ - អានដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ