Thứ 2, 20/11/2017, 10:38 GMT+7
បទពិសោធន៍ដាំដើម ទេព្វិរូ
16:02, 24/10/2017
អាចបណ្តុះទេព្វិរូដោយគ្រាប់ឬដោយផ្សាំមែក ប៉ុន្តែវិធីបណ្តុះដោយគ្រាប់ផ្តល់សម្បកក្រាស់និងប្រេងខ្លឹមច្រើនជាង។ គួរជ្រើសរើសគ្រាប់ពូជរបស់ដើមដែលមានអាយុកាល ១៥ ឆ្នាំឡើងទៅ លូតលាស់ធម្មតា មិនត្រូវរបកសម្បកឬកាត់មែក មិនកើតជំងឺមិនត្រូវដង្កូវចោះ។
ក្រោយពេលយកគ្រាប់ពូជមកត្រូវលាងអោយស្អាតស្រទាប់ខាងក្រៅរួចហាលស្ងួតប៉ុន្តែជៀសវាងកំដៅថ្ងៃខ្លាំង។ ច្របល់គ្រាប់នឹងខ្សាច់ដែលសើមតាមអត្រា ១ គ្រាប់/២ខ្សាច់ រក្សាទុកយូរបំផុត ១ ខែ។
 
សម្បកទេព្វិរូគួរបកនៅខែ មេសា ដល់ខែ ឧសភា ឬខែកញ្ញា ដល់ខែ តុលា នឹងងាយស្រួលជាងពីព្រោះនេះគឺដំណាក់កាលដើមទេព្វិរូចេញជ័រ

* រៀបចំដីបណ្តុះគ្រាប់៖
ជ្រើសកន្លែងដីផុសល្បាយខ្សាច់ជៀសដីល្បាប់។ ឡើងរងមានប្រវែង១០ ម៉ែត្រ ទទឹង ១ ម៉ែត្រ កំពស់ពី ១៥ - ២០ សង់ទីម៉ែត្រ។ ដាក់ទ្រាប់បាតជីលាមកសត្វដែលផុយពុករួចរាយអោយសព្វលើរង។
 
ដើមទេព្វិរូមានអាយុកាល ៦ - ៧ ឆ្នាំ អាចចាប់ផ្តើមទាញយកផលសម្បក

* បណ្តុះនិងថែទាំ៖
គ្រាប់មុននឹងបណ្តុះត្រូវលាងអោយស្អាត ត្រាំក្នុងសូលុយស្យុងបុកដូ រវាងពី ៣ - ៥ នាទី បន្ទាប់មកស្រង់ចេញទុកអោយស្ងួតទឹក។ បណ្តុះគ្រាប់នីមួយៗ ឃ្លាតគ្នាពី ៣ - ៤ សង់ទីម៉ែត្រ។ លុបដីអោយជ្រៅប្រមាណពី ១២ - ១៥ មិល្លីម៉ែត្រក្រោយមក គ្របមុខរងដោយចំបើងដែលបានកំចាត់មេរោគរួចដោយទឹកកំបោរ។

រក្សាដីអោយមានសំណើម ជាពិសេសក្នុងបណ្តាថ្ងៃទើបតែបណ្តុះគ្រាប់។ ពេលដើមទើបចេញបាន ២ - ៣ ស្លឹក គឺត្រូវជ្រោយដីនិងជម្រះស្មៅ។ ដាក់ជីគំហុកអោយដើមពី ១ - ២ ដង។
 
ក្រោយពេលបណ្តុះពូជទេព្វិរូដើមមានកម្ពស់ពី ៥០ - ៧០ សង់ទីម៉ែត្រគឺយកទៅដាំដើម្បី
អោយដើមទេព្វិរូមានដីទូលាយលូតលាស់ល្អ
 
* ដាំដើមទេព្វិរូ៖
ដើមទេព្វិរូតែងតែបានដាំនៅរដូវដើមឆ្នាំ អាចដាំនៅវសន្តរដូវក្នុងរយៈពេលដែលមានភ្លៀងធ្លាក់ជាប់ក្នុងប៉ុន្មានថ្ងៃ។ គួរជ្រើសរើសដើមដែលមានអាយុកាលពី ១ - ១,៥ ឆ្នាំកម្ពស់ពី ៥០ - ៧០ សង់ទីម៉ែត្រ បន្ទាត់ផិ្ចតរបស់ឫសពី ៤ - ៥ មិលី្លម៉ែត្រ ដើមមាំមួនហើយមិនទាន់ចេញត្រួយ។ ទំហំនៃរណ្តៅដាំប្រមាណ ៤០ សង់ទីម៉ែត្រ x ៤០ សង់ទីម៉ែត្រ x ៤០ សង់ទីម៉ែត្រ ដង់ស៊ីតេពី ៤០០០ - ៥០០០ ដើមក្នុងមួយហិកតា។

* ថែទាំនិងការពារដើមទេព្វិរូ៖
ក្រោយពេលដាំ ត្រូវកម្ចាត់ស្មៅជារឿយៗ វល្លិ គុម្ពោតដែលដុះជ្រៀតចូលជាប្រចាំ រក្សាដីអោយមានសំណើមបង្ការភាពរេចរឹល។ នៅរដូវរងាឬដើមរដូវដើមឆ្នាំ ត្រូវកាត់មែកដើម្បីអោយដើមធំហើយត្រង់ងាយស្រួលក្នុងការប្រមូលផលសម្បក៕
ថាញ់ហាយ - ទន់អាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ