Thứ 2, 20/11/2017, 10:37 GMT+7
បទពិសោធន៍ដាំពោតរដូវវស្សា លើដីស្រែស្រូវ ២ រដូវ
16:22, 27/10/2017
* រដូវកាល - ពូជ៖
- រដូវកាលសម្រាប់ដាំពោតរដូវវស្សាលើដីស្រែស្រូវ ២ រដូវគឺចាប់ពីដំណាច់ខែ សីហា ដល់ថ្ងៃទី ២៥ ខែ កញ្ញា។ ចំពោះដើមពោតដាំដោយកូនបំបៅគឺបណ្ដុះគ្រាប់ក្នុងថង់បំបៅមុនថ្ងៃទី ២៥ ខែ កញ្ញា ហើយ យកថង់បំបៅទៅដាំក្នុងស្រែមុនថ្ងៃទី ៥ ខែ តុលា។
- គប្បីប្រើពូជពោតមានរយៈកាលលូតលាស់ពី ១០០ ទៅ ១១០ ថ្ងៃ មានប្រព័ន្ធឫសមាំមួន ទិន្នផលខ្ពស់ លទ្ធភាពធន់នឹងភាពរាំងស្ងួតនិងភាពត្រជាក់បាន...។

- បរិមាណគ្រាប់ពូជចាំបាច់សម្រាប់អោយផ្ទៃដីស្រែ ៣៦០ ម៉ែត្រការ៉េ គឺពី ០,៧ ទៅ ១ គីឡូក្រាម។ ហាលគ្រាប់ ពូជឡើងវិញក្រោមកំដៅ ថ្ងៃក្ដៅល្មមក្នុង ២ ទៅ ៣ ម៉ោងមុនពេលចុះពូជពី ១ ទៅ ២ ថ្ងៃ។

បរិមាណពូជត្រូវការសម្រាប់ដាំលើដីស្រែ ៣៦០ ម៉ែត្រការ៉េគឺពី ០,៧ ទៅ ១ គីឡូក្រាម

* របៀបធ្វើដី៖
បន្ទាប់ពីប្រមូលផលស្រូវធ្ងន់ចាប់ផ្ដើមដំណើរការបង្ហូតទឹកអោយរីងហើយភ្ជួរលើករងទំហំ ១,១ ម៉ែត្រចង្អូររង ០,៣ ម៉ែត្រ។ លើករងជា ២ជួរដោយគម្លាតរវាងជួរនឹងជួរ ៧០សង់ទីម៉ែត្រ គម្លាតរវាងដើមនឹងដើម ៣០ សង់ទីម៉ែត្រ។ ដាំដំណាំពោត រដូវវស្សាលើដីស្រែស្រូវ ២ រដូវចាំបាច់ត្រូវតែធ្វើថង់បំបៅ។
 
ដំណាំពោតរដូវវស្សាតែងត្រូវដង្កូវស៊ីស្លឹក ដង្កូវរូងដើម ត្រូវឧស្សាហ៍ពិនិត្យមើលដើម្បីរកឃើញនិងដោះស្រាយទាន់ពេល
 
* របៀបធ្វើថង់បំបៅ៖
 
+ វត្ថុធាតុដើម៖ ប្រើភក់ចំនួន ៣ ផើង 
 
+ ជីលាមកកំពុក ២ គីឡូក្រាម 
 
+ ជីស៊ុបពែរផូស្វាតចំនួន ០,២ គីឡូក្រាមច្របល់ ចូលគ្នា ហើយដាក់អោយសព្វលើផ្ទៃរង ១ ម៉ែត្រការ៉េ បង្កើតជារទាប់ភក់កម្រាស់ពី ៥ ទៅ ៦ សង់ទីម៉ែត្រ។

ពេលភក់ក្រៀមមុខបន្តិច យកកាំបិត វះជារង្វះមាត់រាងការ៉េដោយមានទំហំ ៦ សង់ទី ម៉ែត្រ x ៦ សង់ទីម៉ែត្រ (ជម្រៅអោយបានពី ១/៣ ទៅ ១/២ នៃថង់ បំបៅ)។
 
+ ត្រាំផ្អាប់គ្រាប់ហើយដាក់ទៅក្នុងថង់បំបៅ៖
 
ពេលចាប់ផ្តើមយកភក់ធ្វើជាថង់បំបៅ ដំណើរការត្រាំគ្រាប់ក្នុងទឹកស្អាតក្នុង ១២ ម៉ោង ស្រង់គ្រាប់ចេញលាងស្អាតអស់ទឹកជូរ យកទៅផ្អាប់ក្នុង ១២ ម៉ោងទៀត។

គ្រាប់បែកមាត់ចាបគឺយកទៅបណ្ដុះក្នុងថង់បំបៅ។ រយៈពេលដើមពោតរស់ នៅក្នុងថង់បំបៅគឺពី ៥ ទៅ ៧ ថ្ងៃ។
គប្បីប្រមូលផលពោតនៅថ្ងៃដែលមេឃស្រឡះល្អ មានកម្ដៅថ្ងៃ

* របៀបដាំ៖
 
- កាប់រណ្តៅជា ២ ជួរនៅលើរងដាក់ជីទ្រាប់បាតគ្រប់គ្រាន់ រួចចាប់ដំណើរការដាក់ថង់បំបៅ។

បង្វែរទិសស្លឹកពោតអោយស្របគ្នាហើយបញ្ឆិតនឹងមុខរង ៤៥ អង្សាដើម្បីអោយដើមពោតឆ្លៀតស្រូបយកពន្លឺព្រះអាទិត្យយកដីលុបភ្ជិតកន្លែងប្រសព្វរវាងមាត់ថង់បំបៅនិងមុខរងដើម្បីចៀសវាងទឹកដក់នៅគល់។

- បរិមាណជីសម្រាប់ដាក់លើដីស្រែ ៣៦០ ម៉ែត្រការ៉េ៖ ជីលាមកកំពុកពី ៣០០ ទៅ ៥០០ គីឡូក្រាម ជីអ៊ុយរ៉េពី ៩ ទៅ ១២ គីឡូក្រាម ជីប៉ូតាស្យូមពី ៤ ទៅ ៦ គីឡូក្រាម ជីផូស្វាត ១៥ គីឡូក្រាម។
 
- របៀបប្រមូលផល៖ ប្រមូលផលពោតនៅថ្ងៃដែលមេឃស្រឡះល្អ មានកម្ដៅថ្ងៃ៕
ង្វៀនធីហាំង -​ ថាញ់វ៉ូ - ឌិញហ្វេ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ