Thứ 3, 16/10/2018, 15:19 GMT+7
បទពិសោធន៍ថែទាំសត្វពាហនៈ បក្សីស្រុកក្នុងរដូវភ្លៀងព្យុះ
07:21, 28/06/2018
ភ្លៀងព្យុះតែងតែជះឥទ្ធិពលយ៉ាងខ្លាំងដល់សត្វពាហនៈបក្សីស្រុក។ ដើម្បីទប់ទល់និងធន់បាននឹងផលប៉ះពាល់អសកម្មនៃមជ្ឈដ្ឋានខាងក្រៅនិងជំងឺតម្កាត់ បងប្អូនមាមីងត្រូវអនុវត្តនូវការងារមួយចំនួន ដូចខាងក្រោម៖
* ទ្រុងក្រោល
- ទ្រុងចិញ្ចឹមសត្វត្រូវតែដាក់នៅកន្លែងខ្ពស់ស្រឡះល្អ ជាប់មាំងាយស្រួលក្នុងការបង្ហូតទឹក នៅឆ្ងាយពីតំបន់លំនៅដ្ឋាននិងទ្រុងចិញ្ចឹមសត្វផ្សេងៗ មានបន្ទះតង់សម្រាប់បាំងភ្លៀងខ្យល់អោយសមស្រប...។

- តំបន់ស្ដុកកាកសំណល់ (លាមកសំរាម ទឹកកាកសំណល់) ត្រូវឃ្លាតឆ្ងាយពីទ្រុងចិញ្ចឹម ឆ្ងាយពីប្រភពទឹក បង្កប់ក្រោមដី ដាក់នៅទិសចុងខ្យល់ហើយដាក់នៅទីតាំងទាប...។
ចាំបាច់ត្រូវអោយសត្វចិញ្ចឹមស៊ីចំណីគ្រប់គ្រាន់ក្នុងអំឡុងពេលរដូវភ្លៀងព្យុះ
 
* ការថែទាំ៖
- ដើម្បីធានាបាននូវប្រភពចំណីសម្រាប់សត្វពាហនៈក្នុងរដូវភ្លៀងព្យុះ ចាំបាច់ត្រូវតែស្ដុក ទុកប្រភព
ចំណីបៃតង អាចហាលស្ងួត (ចំបើងស្មៅ) ផ្អាប់ស្មៅឬតួដើមពោតអោយឡើងជូរ។ អាហារត្រូវបានរក្សា
ទុកនៅកន្លែងស្ងួត ជៀសវាងសើមដុះផ្សិត...។ 

- ផ្គត់ផ្គង់បន្ថែមអោយសត្វពាហនៈដែលស៊ីស្មៅនូវប្រភពចំណីសុទ្ធដើម្បីមានបន្ថែមនូវប្រភពអាហា
រូបត្ថម្ភចាំបាច់។
ចាក់អោយបានគ្រប់គ្រាន់នូវវ៉ាក់សាំងបង្ការជំងឺដែលច្រើនជួបប្រទះនៅសត្វចិញ្ចឹម
 
* ការបង្ការជំងឺ៖
- បោសសម្អាតជារឿយៗ ធ្វើអនាម័យទ្រុងចិញ្ចឹម បាញ់ថ្នាំសម្លាប់មេរោគដើម្បីកម្ចាត់ប្រភព បង្កជំងឺ។
ត្រៀមរៀបចំថ្នាំបសុពេទ្យចាំបាច់មួយចំនួនដូចជា៖ ថ្នាំប៉ូវសុខភាពថ្នាំប៉ូវកម្លាំង ថ្នាំអង់ទីប៊ីយោទិក
កម្ចាត់ជំងឺច្រើនប្រភេទ ថ្នាំសម្លាប់មេរោគ...។

- ធានាអនាម័យចំណីអាហារនិងទឹកផឹក។ ចាក់គ្រប់គ្រាន់នូវបណ្តាវ៉ាក់សាំង បង្ការជំងឺដែលច្រើនតែប្រទះដូចជា៖ ជំងឺជាំឈាមដល់ក្របី គោ ជំងឺអាសន្នរោគជ្រូកគ្រុនផ្តាសាយបក្សី Newcastle
Gumboro...។
បាញ់ថ្នាំសម្លាប់មេរោគក្នុងទ្រុងក្រោលដើម្បីកម្ចាត់ប្រភពបង្កជំងឺនៅក្នុងបរិស្ថានរស់នៅ

- បន្ថែមនូវវីតាមីន ថ្នាំជំនួយសុខភាព ជំនួយកម្លាំង អង់ហ្ស៊ីមរំលាយអាហារអោយសត្វពាហនៈនិងបក្សីស្រុកពេលអាកាសធាតុមិនអំណោយផល។

- ឃុំដាក់ឲ្យដាច់ដោយឡែកពីគ្នាឲ្យទាន់ ពេលបណ្ដាសត្វចិញ្ចឹមដែលមានអាការៈមិនប្រក្រតី។ មិនលក់ឬ​ចែកចាយសត្វពាហនៈនិងបក្សីស្រុកដែលឈឺ ស្លាប់និងកាកសំណល់ទៅក្នុងបរិស្ថាននៅជុំវិញ...៕
លៀនហឿង - ហ៊ុយហាយ - ត្រឹនឡេឡឹម - វ៉ូស៊ិន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖