Chủ nhật, 18/11/2018, 12:26 GMT+7
បទពិសោធមួយចំនួនក្នុងការ បង្កបង្កើនផលស្រូវវស្សាមានប្រសិទ្ធភាព
13:55, 13/07/2018
ពេលផលិតស្រូវវស្សា បងប្អូនមាមីងកសិករត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាមួយចំនួនដូចតទៅ៖
* ការពុលសរីរាង្គ៖ ស្រូវដែលត្រូវពុលសរីរាង្គជាធម្មតាលូតលាស់មិនស្មើគ្នាលូតលាស់យឺត ដើមទាបតឿ ខ្សោយ មិនចេញឫសថ្មីឬឫសជាំខ្មៅ មានក្លិនស្អុយនិងឆ្អាប។
មុនពេលស្ទូងស្រូវវស្សាចាំបាច់ត្រូវធ្វើដីអោយបានហ្មត់ចត់ដើម្បីបង្ការចៀសវាងជាតិពុលសរីរាង្គ

​ដូច្នេះហើយចាំបាច់ត្រូវធ្វើដីឱ្យបានឆាប់ គួរប្រើម៉ាស៊ីនធ្វើដីមានកម្លាំងសេះធំដើម្បីបង្កប់ចំបើងជញ្ជ្រាំងឱ្យបានជ្រៅ រក្សាទឹកក្នុងស្រែធ្វើឱ្យចំបើងជញ្ជ្រាំងផុយ រលួយឆាប់។

បាចម្សៅកំបោរចំនួន ៣០ គីឡូក្រាមក្នុងដីស្រែ ៣៦០ ម៉ែត្រក្រឡាឬប្រើប្រាស់ជីសរីរាង្គអតិសុខុមប្រាណ បណ្តាផលិតផលជីវសាស្ត្របម្លែងសារធាតុសរីរាង្គ...។

គួរបណ្ដុះអោយត្រង់ ស្ទូងកុំជ្រៅពេកដើម្បីឱ្យប្រព័ន្ធឫសដុះនៅលើផ្ទៃស្រែ កាត់បន្ថយឥទ្ធិពលនៃសីតុណ្ហភាពដីនិងឧស្ម័នពុលកើតឡើងក្នុងកំឡុងពេលបម្លែងចំបើងជញ្ជ្រាំង។
បាញ់ថ្នាំបង្ការកម្ចាត់ជំងឺសម្រាប់ស្រូវវស្សា

* ដាក់ជីអោយស្រូវវស្សា៖ 
ដោយសាររយៈពេលលូតលាស់ខ្លី ចាំបាច់ត្រូវដាក់ជីទ្រាប់បាតច្រើនដាក់កំហុកឆាប់។ រង្វាល់ជីជាមធ្យមសម្រាប់ដីស្រែមួយសាវ (៣៦០ម៉ែត្រការ៉េ) គឺ៖ ជីលាមកសត្វពី ២០០ - ២៥០ គីឡូក្រាម ជីស៊ុបពែរផុសស្វាត ១៥ គីឡូក្រាម ជីអ៊ុយរ៉េពី ៨ - ១០ គីឡូក្រាម ជីប៉ូតាស្យូមពី ៧ - ៨ គីឡូក្រាម។

គួរប្រើតែប្រភេទជីចម្រុះដែលត្រូវនឹងមុខងារនីមួយៗ ប៉ុណ្ណោះដាក់បន្ថែមជីដែលមានផ្ទុក silic ដូចជាជី Silica និងជីដែលមានផ្ទុក Bo ជាដើម។
គួរបណ្ដុះអោយត្រង់ ស្ទូងកុំជ្រៅពេកដើម្បីឱ្យប្រព័ន្ធឫសឋិតនៅលើផ្ទៃស្រែ

*របៀបបង្ការកម្ចាត់ដង្កូវជំងឺ៖
ចាំបាច់ត្រូវអនុវត្តនូវវិធានការបង្ការកម្ចាត់តាមបែប IPM នៅលើវាលស្រែតាមលក្ខការណ៍ ៤ ត្រឹមត្រូវ (ថ្នាំត្រឹមត្រូវ កម្រិតកំហាប់រង្វាល់ត្រឹមត្រូវ ត្រូវពេលវេលានិងវិធីត្រឹមត្រូវ) នៅពេលរកឃើញសត្វល្អិត ជំងឺបំផ្លាញស្រូវ៖ ដង្កូវមូរស្លឹកតូច ដង្កូវចោះដើមមេអំបៅស មមាចត្នោត ជំងឺស្រពោនបណ្ដាលមកពីបាក់តេរី ជំងឺបាក់តេរីឆ្នូតលើស្លឹក ជំងឺតឿលឿង ជំងឺរលាកស្រទប…៕
អត្ថបទ៖ ប៊ួយវ៉ាន់វៀន - រូបថត៖ ហ៊ុយហ៊ុង - ឌិញហ្វេ - វ៉ាន់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ