Thứ 4, 18/07/2018, 2:31 GMT+7
ប្រការគួរដឹងក្នុងការចិញ្ចឹមសត្វចៀម
19:03, 11/05/2018
សត្វចៀមតែងតែទៅរកចំណីជាហ្វូង ងាយចិញ្ចឹម ឆាប់ធំ មិនសូវមានជំងឺ ងាយធ្វើទ្រុងក្រោល។ 
- នៅពេលព្រឹក អាចព្រលែងចៀមឡើងទៅលើភ្នំរកចំណី ពេលល្ងាចកៀងចៀមចូលទ្រុងវិញ។ សត្វចៀមនៅទាំងសម្របខ្លួនបាននឹងគ្រប់សណ្ឋានដី តាំងពីវាលទំនាបរហូតដល់តំបន់ភ្នំត្រងិល តំបន់ភ្នំទៀតផង។
សត្វចៀមតែងតែរស់នៅជាហ្វូង រកស៊ីចំណីតាមហ្វូងបានជា
ងាយស្រួលក្នុងការថែទាំនិងគ្រប់គ្រង

- ចំណីសម្រាប់ចៀមគឺសម្បូរបែបណាស់ ជាចម្បងគឺស្មៅ បណ្ដា ប្រភេទស្មៅនិងស្លឹកឈើផ្សេងៗ ... ចំណីក្រៀម (ប្រភេទស្មៅស្ងួតផ្សេងៗ) ហើយនិងបណ្ដាប្រភេទចំណីផ្អាប់ជូរ ចំណីជាមើមឈើ ផ្លែឈើនិងគ្រប់ប្រភេទ ផលិតផលបន្ទាប់បន្សំនៃអាហារឧស្សាហកម្ម។ នៅរដូវក្ដៅ អាចអោយចៀមស៊ីបនែម្ថ ចំណីម្សៅ (កន្ទក់ ម្សៅមី...) ។

- ចៀមញីអាចត្រូវបានបន្ធាត់កុ្នងអំឡុងពេលមានផ្ទៃពោះ ៧០% នៃការរីកធំធាត់របស់ចៀមតែងកើតឡើងក្នុង ៥ - ៦ សប្តាហ៍ចុងក្រោយនៃគភ៌។ មានតែនៅពេលដែលចៀមញីអោយកូនបៅឬស្គមស្គាំងចាំបាច់ត្រូវបន្ធាត់ទើបអោយស៊ីគ្រាប់ធញ្ញជាតិ។
សត្វចៀមដែលចិញ្ចឹមតាមលក្ខណៈពាណិជ្ជកម្មគឺត្រឹមតែពី ៥ ទៅ ៧ ខែប៉ុណ្ណោះនឹងមានទម្ងន់ប្រមា ណ ២០ គីឡូក្រាមគឺអាចលក់បានហើយ

- ចៀមកើតកូនជាមធ្យម ១,៥៥ លើកក្នុងមួយឆ្នាំ ក្នុងមួយលើកពី ១ - ២ ក្បាល កើតកូនប្រមូលផ្តុំក្នុងអំឡុងពេលខ្លី។ សត្វចៀមដែលចិញ្ចឹមតាមលក្ខណៈពាណិជ្ជកម្មគឺត្រឹមតែពី ៥ ទៅ ៧ ខែប៉ុណ្ណោះនឹងមាន ទម្ងន់ប្រមា ណ ២០ គីឡូក្រាមគឺអាចលក់បានហើយ។ ចៀមឈ្មោលត្រូវតែបង្ខាំងដាច់ដោយឡែក ពី ៨ ទៅ ៩ ខែទើបអោយបង្កាត់ពូជបាន។
ចិញ្ចឹមចៀមនៅលើភូមិសាស្ត្រស្រុក និញភឿក (និញធន់)

- ប្រភេទជំងឺផ្សេងៗ កើតមានចំពោះសត្វចៀមគឺមានតិចតួចណាស់។ ជំងឺដែលធ្លាប់ជួបជាទូទៅគឺជំងឺជាំឈាម រលាកសួត... ជាធម្មតាច្រើនតែកើតឡើងនៅពេលអាកាសធាតុផ្លាស់ប្តូររដូវនិងនៅរដូវភ្លៀង ប្រសិនបើរកឃើញភ្លាមគឺចាំបាច់ត្រូវព្យាបាលអោយដាច់ស្រឡះតែម្តង។
វ៉ទ្វៀត - មិញគ្វៀត - ថាញ់ហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖