Thứ 6, 22/09/2017, 2:24 GMT+7
របៀបដាំដំណាំស្ពៃក្តោបសុវត្ថិភាព
15:58, 30/06/2016
គប្បីដាំស្ពៃក្តោបនៅលើដីល្បាប់ ឆ្ងាយពីប្រភពទឹកសំណល់ តំបន់ឧស្សាហកម្ម

* រដូវកាល៖
- ចំពោះបណ្ដាខេត្តភាគខាងជើងមាន ៣ រដូវកាល៖
+ រដូវកាលមុនរដូវមេ៖ សាបគ្រាប់នៅខែ កក្កដា ដាំនៅខែ សីហា។
+ រដូវកាលមេ៖ សាបគ្រាប់នៅខែ សីហា ដាំនៅខែ កញ្ញា។
+ រដូវកាលក្រោយរដូវមេ៖ សាបគ្រាប់នៅខែ វិច្ឆិកា ដាំនៅខែ ធ្នូ។
- ចំពោះបណ្ដាខេត្តភាគខាងត្បូងគឺសាបគ្រាប់នៅខែតុលា ដាំនៅខែ វិច្ឆិកា។

* ជ្រើសកូនពូជ៖ ជ្រើសរើសកូនពូជដែលស្អាតគ្មានជំងឺ សុខភាពល្អ រឹងមាំ ប៉ុនៗគ្នា។

* ដីសម្រាប់ដាំ៖
គប្បីដាំនៅលើដីល្បាប់ ឃ្លាតឆ្ងាយពីប្រភពទឹកសំណល់តំបន់ឧស្សាហកម្មម្ចាស់ការស្រោចស្រព។ ធ្វើដីផុសម៉ត់ជម្រះស្មៅ លើករងទំហំពី ១០០ ទៅ ១២០ សង់ទីម៉ែត្រ កំពស់ពី ១៥ ទៅ ២០ សង់ទីម៉ែត្រ។
 
ឧស្សាហ៍ពិនិត្យមើលនិងកំចាត់ដង្កូវជំងឺទាន់ពេលវេលាអោយដំណាំស្ពៃក្តោប
 
* ដង់ស៊ីតេដាំ៖ ដាំស្ពៃក្តោបជាពីជួរ ឆ្លាស់គ្នាក្នុងរងតែមួយ។ រដូវកាលមុនរដូវមេដា ំដោយដង់ស៊ីតេពី ៣៣.០០០ ទៅ ៣៥.០០០ ដើមក្នុង ១ ហិកតា គម្លាត ៦០ សង់ទីម៉ែត្រ x ៤០ សង់ទីម៉ែត្រ។ រដូវកាលមេនិងរដូវកាលក្រោយរដូវមេដាំដោយដង់ស៊ីតេពី ២៧.០០០ ទៅ ៣០.០០០ ដើមក្នុង ១ ហិកតា គម្លាត ៦០ សង់ទីម៉ែត្រ x ៥០ សង់ទីម៉ែត្រ។

* ការដាក់ជី៖ ក្នុង ១ ហិកតាដីដាំស្ពៃក្តោបត្រូវការជីលាមកសត្វពុកផុយល្អពី ២០ ទៅ ២៥ តោន ជីស៊ុបពែរហ្វូស្វាតពី ៣៥០ ទៅ ៤០០ គីឡូក្រាម ជីអ៊ុយរ៉េ ៣០០ គីឡូក្រាម ជីប៉ូតាស្យូម ២០០ គីឡូក្រាម។
- ដាក់ទ្រាប់បាត៖ ដាក់ជីលាមកសត្វនិងជីហ្វូស្វាតសុទ្ធតែម្ដង។ កាប់ញែកជាពីរជួរលើមុខរងដើម្បីដាក់ជី បន្ទាប់មកលុបដីវិញឬដាក់តាមកន្លៀតរណ្តៅដាំ។
- ដាក់ជំរុញលើកទី ១៖ បន្ទាប់ពីដាំបានពី ៧ ទៅ ១០ ថ្ងៃ ក្នុង ១ ហិកតា ដាក់ជីអ៊ុយរ៉េ ៧០ គីឡូក្រាមនិងជីប៉ូតាស្យូម ៦០ គីឡូក្រាមនៅត្រង់គល់គួបផ្សំនឹងពូនជ្រួយដី ជម្រះស្មៅ កាយរង្វះចង្អួរ។
- ដាក់ជំរុញលើកទី ២៖ បន្ទាប់ពីដាំបានពី ២០ ទៅ ២៥ ថ្ងៃ ដាក់ជីអ៊ុយរ៉េ ១៥០ គីឡូក្រាម និងជីប៉ូតា ស្យូម ៨០ គីឡូក្រាម។ ដាក់ឃ្លាតពីគល់ ២០ សង់ទីម៉ែត្រ គួបផ្សំនឹងពូនជ្រួយដី ធ្វើស្មៅលុបជី។
- ដាក់ជំរុញលើកទី ៣៖ បន្ទាប់ពីដាំបានពី ៣០ ទៅ ៣៥ ថ្ងៃគឺជាដំណាក់កាលចេញក្តោបដាក់ចំនួនជីនៅសល់ អាចដាក់នៅត្រង់គល់ឬលាយជាមួយទឹកស្រោច។មុនពេលប្រមូលផល ៣០ ថ្ងៃ ឈប់ដាក់ ជីអ៊ុយរ៉េ។
ប្រមូលផលស្ពៃក្តោបនៅពេលក្តោបស្ពៃណែនក្តន់ គ្រប់អាយុកាលលូតលាស់ស្ពៃក្ដោបមួយៗមានទម្ងន់ជាមធ្យមពី ១ ទៅ ២,៥ គីឡូក្រាម

* របៀបបង្ការកំចាត់ដង្កូវជំងឺ៖ មុនពេលដាំត្រូវធ្វើ ប្រព្រឹត្តកម្មដីដោយថ្នាំគ្រាប់ Basudin រង្វាល់​​ ២៥ គីឡូក្រាមក្នុង ១ ហិកតានិងធ្វើប្រព្រឹត្តកម្មកូន ពូជដោយសូលុយស្យុងថ្នាំ Sherpa 20EC កំរិត ០,១% ជាដើម។ ឧស្សាហ៍ពិនិត្យមើលចំការ រកឃើញដង្កូវប្រផេះ កំចាត់សំបុកពងដង្កូវ។ ផ្អាកបាញ់ថ្នាំការពាររុក្ខជាតិមុនពេលប្រមូលផល ២០ថ្ងៃដើម្បីការពារសុខភាពដល់អ្នកប្រើប្រាស់៕

ឡានស៊ន់ - ឌឹកហ៊ីវ - ដាំងទន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ