Chủ nhật, 24/06/2018, 14:17 GMT+7
វិធានការមួយចំនួនក្នុងការបង្ការជំងឺអោយមច្ឆជាតិ
10:59, 03/06/2018
ស្រះចិញ្ចឹម៖ ជ្រើសរើសទីតាំងធ្វើស្រះឲ្យសមស្រប ប្រភពទឹកមិនត្រូវបំពុល។ ស្រះត្រូវបានកែលម្អឡើងវិញជាដាច់ខាតមុនរដូវចិញ្ចឹមនីមួយៗស្រទាប់មមោកនៅបាតស្រះមិនក្រាស់ពេក។ គុណភាពទឹកនៅក្នុងស្រះត្រូវតែល្អ។
ស្រះចិញ្ចឹម៖
- ជ្រើសរើសទីតាំងធ្វើស្រះឲ្យសមស្រប ប្រភពទឹកមិនត្រូវបំពុល។
 
- ស្រះត្រូវបានកែលម្អឡើងវិញជាដាច់ខាតមុនរដូវចិញ្ចឹមនីមួយៗស្រទាប់មមោកនៅបាតស្រះមិនក្រាស់ពេក។ គុណភាពទឹកនៅក្នុងស្រះត្រូវតែល្អ។
តែងតែពិនិត្យមើល បន្តរក្សាលំនឹងកម្រិត pH របស់ទឹកក្នុងស្រះកំហិតពី ៧,៥ ដល់ ៨,៥
 
ជ្រើសរើសកូនពូជ៖
- ត្រូវជ្រើសរើសកូនពូជដែលល្អ មាំមួន មានប្រភពច្បស់លាស់ហើយត្រូវបាន ធ្វើចត្តាឡីស័កយ៉ាងម៉ត់ចត់។
 
- ព្រលែងកូនពូជនឹងដង់ស៊ីតេ សមស្រប អនុវត្តតាមកាលវិភាគរដូវកាលដោយមន្ទីរកសិកម្មនិងអភិវឌ្ឍជនបទប្រកាសជារៀងរាល់ឆ្នាំ។
ពេលអាកាសធាតុក្តៅ ចាំបាច់ត្រូវធ្វើដំបូលបាំង ដើម្បីបង្កនូវកម្រិតត្រជាក់ឲ្យមណ្ឌលចិញ្ចឹមត្រី
 
គ្រប់គ្រងចំណី៖
- គួរប្រើប្រាស់ប្រភេទចំណីផ្សេងៗ ដែលធានាគុណភាពហើយសមស្របនឹងមុខសញ្ញាចិញ្ចឹមនីមួយៗមិនប្រើប្រាស់ចំណីណាដែលហើមស្អុយ ដុះផ្សិតឬអស់កាលកំណត់ប្រើប្រាស់។
 
- អោយស៊ីត្រូវតាមរង្វាល់និងធានាគ្រប់សារធាតុចិញ្ចឹម។ ពិនិត្យមើលនិងស្រង់ចោលជាប្រចាំនូវចំណីដែលនៅសល់ក្នុងស្រះ។

- បន្ថែមវីតាមីន ជាតិខនិជ អង់ស៊ីមរំលាយអាហារគ្រប់ប្រភេទជាប្រចាំដើម្បីលើកកម្ពស់ភាពស៊ាំអោយបង្គា ត្រី។
ដើម្បីធានាគុណភាពជលផល ក្រោយរដូវចិញ្ចឹមនីមួយៗ ស្រះត្រូវបានកែលម្អជាដាច់ខាត
 
កត្តាបរិស្ថានចិញ្ចឹម៖
- ធានាកម្រិតទឹកចិញ្ចឹមក្នុងស្រះជាងមួយម៉ែត្រ រក្សាពណ៌ទឹកក្នុងស្រះពណ៌បៃតងលាយពណ៌ត្នោតពណ៌ត្នោតលឿងឬពណ៌ត្រួយចេកខ្ចី។

- ក្រោយពេលបញ្ចូលទឹកទៅក្នុងស្រះម្ដងៗគួរយកថង់ច្រោះទឹកបោកគក់អោយស្អាត ហាលស្ងួតហើយរៀបដាក់ចូលវិញ។
 
- អាចអនុវត្តទម្រង់រូបភាពចិញ្ចឹមគួបផ្សំផ្សេងៗ ចិញ្ចឹមឆ្លាស់រដូវនិងចិញ្ចឹមចម្រុះដើម្បីជួយអោយអ្នកចិញ្ចឹមគ្រប់គ្រងបរិស្ថានសមស្របនិងយូរអង្វែង៕
អត្ថបទ៖  ថាញ់ង្វៀន
រូបថត៖  ហ៊ុយហ៊ុង - ម៉ាញ់លិញ - វូស៊ិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ