Thứ 6, 15/12/2017, 15:26 GMT+7
វិធីគ្រប់គ្រងមូសតែនិងជំងឺអុជស្លឹកបង្កមហន្តរាយដល់ដំណាំស្វាយចន្ទី
08:44, 06/12/2017
មូសតែនិងជំងឺអុជស្លឹកតែងតែ បង្កមហន្តរាយដល់ស្លឹកខ្ចី ពន្លកខ្ចីផ្កានិងផ្លែរបស់ដើមស្វាយចន្ទី ជាពិសេសគឺក្នុងលក្ខខណ្ឌសំណើមខ្ពស់ហើយអូសបន្លាយ។ ខាងក្រោមនេះគឺជាវិធានការមួយចំនួនដើម្បីបង្ការប្រឆាំងនឹងជំងឺដោយប្រសិទ្ធភាពនិងសុវត្ថិភាព៖
- មិនដាក់ជីអាហ្សូតច្រើនពេកបង្កើនជីប៉ូតាស្យូមនៅអំឡុងកាលដើមស្វាយចន្ទីចេញត្រួយខ្ចី កញ្ចុំផ្កានិងផ្លែខ្ចី។ រៀបចំចម្ការស្វាយចន្ទីអោយស្រឡះល្អ កម្ទេចចោលនូវមែក ស្លឹក ផ្កានិងផ្លែដែលមានជំងឺដើម្បីកាត់បន្ថយនូវប្រភពចម្លងជំងឺ ហើយដុតផ្សែងនៅពេលព្រលប់ដើម្បីដេញមូសតែចេញ ។
ពេលដែលចម្ការស្វាយចន្ទីអាចនឹងត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយមូសតែ
និងជំងឺ
អុជស្លឹក ចាំបាច់ត្រូវបាញ់ថ្នាំការពាររុក្ខជាតិដែលមានក្នុងបញ្ជីអនុញ្ញាត
អោយប្រើប្រាស់
ដើម្បីការពារចម្ការស្វាយចន្ទី

- ការពារសត្វល្អិតមានប្រយោជន៍ទាំងឡាយដែលជាសត្រូវធម្មជាតិចំពោះមូសតែដូចជា៖ ស្រមោចខ្មៅ អង្ក្រង កណ្តូបសេះ ពីងពាងចាប់នុយ...។
មូសតែចូលបំផ្លាញដើមស្វាយចន្ទីបន្សល់ទុកនៅស្នាមសំលាកខ្មៅធ្វើអោយ
ជំងឺងាយនឹងរាលដាលចូលខាងក្នុង

- ប្រើផលិតផលកែច្នៃ Metarhizumanisopliae B eauveria bassiana ឬ Paecilomyces sp។ បាញ់ថ្នាំកម្ចាត់មូសតែពេលដែលវានៅតូចតាមរង្វាល់នៃ ការប្រកាសក្រើនរំលឹកនៅលើសំបកវេចខ្ចប់ផលិតផល។
ពិនិត្យចម្ការស្វាយចន្ទីជាប្រចាំដើម្បីរកឃើញនិងដោះស្រាយអោយ
ទាន់ពេលនូវជំងឺតម្កាត់
 
-ប្រើតែថ្នាំការពាររុក្ខជាតិដែលមានឈ្មោះក្នុងបញ្ជី ត្រូវបានអនុញ្ញាតអោយ ប្រើប្រាស់ដើម្បីបង្ការ កម្ចាត់ មូសតែ ជំងឺអុជស្លឹកនៅពេលដែលវាអាចនឹងបង្កនូវគ្រោះមហន្តរាយយ៉ាងខ្លាំងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទិន្នផល គុណភាពរបស់ដើមស្វាយចន្ទី។ បាញ់ថ្នាំកម្ចាត់មូសតែនៅពេល ព្រលឹមឬពេលល្ងាចត្រជាក់ ពេលដែលដើមស្វាយចន្ទីត្រៀមនឹងលាស់ស្លឹកខ្ចី ផ្កា។ ពេលដើមស្វាយចន្ទីកំពុងដាក់ផ្កា មិនបាញ់ថ្នាំមុនវេលាម៉ោង ៩ ព្រឹកទុកអោយផ្កាស្វាយចន្ទីផ្ទេរលម្អង៕
 កហ្គឿយហ៍ - យឿងង៉ុក
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ