Thứ 2, 20/11/2017, 10:39 GMT+7
វិធីសាស្ត្រមួយចំនួនទប់ទល់ នឹងកម្តៅថ្ងៃដល់សត្វស្រុក បក្សីស្រុក
14:30, 16/10/2017
នៅប្រទេសយើង រដូវប្រាំងអាកាសធាតុច្រើនតែក្តៅហែង បង្កផលប៉ះពាល់ដល់ការចិញ្ចឹមសត្វស្រុក បក្សីស្រុក។ ដើម្បីជម្នះស្ថានភាពនេះ អ្នកចិញ្ចឹមចាំបាច់ត្រូវតែ អនុវត្តវិធីសាស្រ្តមួយចំនួនដូចខាងក្រោមនេះ៖
* ចំពោះសត្វស្រុក៖
- ទ្រុងក្រោល៖ គប្បីធ្វើទ្រុងបែរទៅខាងមានម្លប់ត្រជាក់ប្រក់ដំបូលដោយក្បឿងឬប្រក់ដំបូលស្លឹកដូងប្រេង មានប្រព័ន្ធខ្យល់ចេញចូលមានផ្ទាំងឫស្សីបាំងជុំវិញកុំអោយក្ដៅ។ ជារៀងរាល់ថ្ងៃបាញ់ទឹកឡើងលើដំបូលទ្រុងដើម្បីបន្ថយកម្តៅ ឧស្សាហ៍ប្រមូលលាមកដើម្បីកាត់បន្ថយកម្តៅនៅក្នុងទ្រុង។
បន្ថយដង់ស៊ីតេសត្វចិញ្ចឹមនៅក្នុងទ្រុង

- បន្ថយដង់ស៊ីតេចិញ្ចឹមបង្ខាំង។
- ងូតទឹកអោយសត្វស្រុកពី ១ដល់ ២ ដងកុ្នងមួយថ្ងៃ។ ចំពោះក្របីគោគួរតែឃ្វាលព្រលែងនៅពេលព្រឹកព្រលឹមឬពេលល្ងាចថ្ងៃរៀបលិច។
- អោយសត្វស្រុកផឹកទឹកស្អាតត្រជាក់ បន្ថែម Bcomplex Vitamin C សារធាតុអគ្គិសនីវិភាគអង់ស៊ីមរំលាយអាហារឲ្យបានគ្រប់គ្រាន់…ដើម្បីបន្ថយកម្តៅនិងដើម្បីបង្កើនសមត្ថភាពដល់ប្រព័ន្ធស៊ាំ។
- ចាក់ថ្នាំបង្ការនូវគ្រប់ប្រភេទវ៉ាក់សាំងអោយបានគ្រប់គ្រាន់៖គ្រុនពោះវៀន ជំងឺអាសន្នរោគ ជំងឺជាំឈាម…
- ឃុំទុកដាច់ដោយឡែកនូវសត្វស្រុកដែលកើតជំងឺដើម្បីតាមដានថែទាំ។
- បង្កើនការថែទាំដល់សត្វដែលមានផ្ទៃពោះនិងកូនសត្វស្រុក។
- កម្ចាត់ជាតិពុលសម្លាប់មេរោគទ្រុងក្រោលនិងជុំវិញ ទីចិញ្ចឹមសត្វតាមកាលកំណត់។
ចាក់ថ្នាំបង្ការអោយបានគ្រប់គ្រាន់ដល់សត្វចិញ្ចឹមដើម្បីបង្ការប្រឆាំងនឹងជំងឺក្នុងរដូវក្តៅ

* ចំពោះបក្សីស្រុក៖
- រក្សាទ្រុងអោយស្រឡះល្អស្អាតបាត។ គួរធ្វើទ្រុងបែរទៅទិសអាគ្នេយ ៍ដំបូលប្រក់ក្បឿងឬប្រក់ស្លឹកដូងប្រេង មាន ផ្ទាំងឫស្សីបាំងកម្ដៅថ្ងៃជុំវិញ នៅប៉ុន្មានថ្ងៃដែលសីតុណ្ហភាពឡើងខ្ពស់អាចបាញ់ទឹកឡើងដំបូលទ្រុងដើម្បីបន្ថយកម្តៅ។ ប្រើប្រាស់សំណាញ់ខ្មៅឬក៏ដាំដើមឈើ ទ្រើងដំណាំវលិ៍្លវារឡើងបាំងលើដំបូលនិងបែក៉ខាងដែលមានកម្តៅថ្ងៃជះចូល។
ងូតទឹកជារឿយៗ អោយសត្វស្រុកដើម្បីបន្ថយកម្តៅ
 

- អោយបក្សីស្រុកស៊ីពីព្រលឹមបន្ថយកម្រាស់ទ្រនាប់ បន្ថយដង់ស៊ីតេចិញ្ចឹមក្នុងទ្រុង។
- អោយបក្សីស្រុកផឹកទឹកស្អាតត្រជាក់។
- អោយបក្សីស្រុកផឹកបន្ថែមនូវ Vitamin C សារធាតុអគ្គិសនីវិភាគ អង់ស៊ីមរំលាយអាហារ…ដើម្បីបង្កើនសមត្ថភាពដល់ប្រព័ន្ធស៊ាំប្រឆាំងបាននឹងបណ្ដាប្រភេទជំងឺគ្រោះថ្នាក់។
- ឃុំទុកដាច់ដោយឡែកនូវបក្សីស្រុកដែលកើតជំងឺ អនុវត្តនូវរាល់វិធីសាស្រ្ត អំពីការចិញ្ចឹមជីវសុវត្ថិភាព កំចាត់ជាតិពុលសម្លាប់មេរោគក្នុងទ្រុង និងជុំវិញទីចិញ្ចឹមសត្វតាមកាលកំណត់៕
អនុវត្ត៖ ហាធុយហាញ់ - ណាមថាយ - យឿងយ៉ាង - ត្រឹនវៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ