Thứ 2, 26/06/2017, 22:29 GMT+7
វិធីសាស្រ្តកំហិតឥទ្ធិពល នៃជាតិប្រៃដល់ដំណាំឈើហូបផ្លែ
20:34, 12/09/2016
ដីដាំដំណាំឈើហូបផ្លែត្រូវជ្រាបជាតិប្រៃនឹងធ្វើអោយដើមមិន បឺតបានទឹក មិនស្រូបបានសារធាតុចិញ្ចឹម ប្រសិនបើត្រូវរងធ្ងន់នឹងធ្វើអោយដើមត្រូវពុល ស្វិតស្រពោនហើយងាប់។ តទៅនេះគឺជាដំណោះស្រាយមួយចំនួនកំហិតឥទ្ធិពលនៃជាតិប្រៃដល់ចំការដើមឈើហូបផ្លែ៖
លើកភ្លឺទំនប់ទប់ស្កាត់ជាតិប្រៃជ្រាបចូលចំការដំណាំឈើហូបផ្លែ

+ ត្រូវស្ទង់មើលកំរិតប្រៃនៃទឹកមុនពេលបូមទឹកស្រោចដំណាំ។ ប្រសិនបើទឹកប្រៃលើសពីកំរិតធន់បានរបស់ដំណាំគឺត្រូវរង់ចាំដល់លំហូរទឹកចុះខ្សោយឬទឹកនាច (ពេលហ្នឹងកំរិតប្រៃថយចុះទាប) ស្ទង់មើលជាតិប្រៃ បើទឹកល្អហើយ គឺបូមបញ្ចូលប្រឡាយចំការរួចបិទលូស្តុកទឹកទុកក្នុងប្រឡាយ។

+ ជ្រំគល់ បាំងបិទទាំងមុខរងតែម្តងដើម្បីកាត់បន្ថយស្ថានភាពភាយចំហាយទឹកដល់រង។

+ កំហិតស្រោចទឹកអោយដំណាំ៖

- បន្ថយចំនួនលើកស្រោចស្រពនិងបរិមាណទឹកស្រោចស្ថិតនៅកំរិតទាបបំផុត។ គ្រាន់តែស្រោចដំណាំដោយបរិមាណទឹកតិចតួចប៉ុណ្ណោះល្មមអោយដំណាំមិនស្លោកស្លឹក។
ត្រូវពិនិត្យមើលកំរិតប្រៃរបស់ទឹកមុនពេលបូមទឹកស្រោចដំណាំ

-មិនទុកអោយមុខដីត្រូវក្រៀមប្រេះ។

+ ដាក់ជី ផ្គត់ផ្គង់សារធាតុចិញ្ចឹមអោយដំណាំ៖

- ដាក់ជីតាមរយៈឫស៖ផ្គត់ផ្គង់ជីអាហ្សូត ជីប៉ូតាស្យូមដើម្បីបង្កើនលទ្ធភាព ធន់នឹងជាតិប្រៃនៃដំណាំ។ ប្រើជីអាហ្សូតសណ្ឋានអ៊ុយរ៉េ ឬ SA និងប៉ូតាស្យូមស K2SO4 ។

- ដាក់កំបោរម្សៅឬម្នាងសិលា។

- បាញ់ជីបំប៉នស្លឹកដែលមានផ្ទុកអ៊ុយរ៉េនិងប៉ូតាស្យូមច្រើនដូចជា KNO 3 ឬប្រភេទជីបំប៉នស្លឹកដទៃទៀត។

- បាញ់អរម៉ូនដើម្បីជួយបង្កើនលទ្ធភាពស្រូបទឹកដល់ដំណាំ។បាញ់ជាតិដែលមានសារធាតុសកម្ម Brassinosteroid ដូចជា៖ Nyro 0.01SL C omcat 150WP, Super Humic ជាដើម។

- ផ្គត់ផ្គង់អតិសុខុមប្រាណត្រង់ផ្នែកឫសតាមរយៈជីសរីរាង្គអតិសុខុមប្រាណ៕
 
គ្រាន់តែស្រោចដំណាំដោយបរិមាណទឹកតិចតួចប៉ុណ្ណោះ ល្មមអោយដំណាំមិនស្លោកស្លឹក

ត្រឹនថាញ់ផុង - ត្រឹនវៀត - គីមភឿង - ទន់អាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ