Thứ 3, 23/10/2018, 14:40 GMT+7
វិធីសាស្រ្តចិញ្ចឹមឃ្មុំយកទឹកឃ្មុំ
14:23, 11/03/2016
* ដាក់ធុងចិញ្ចឹមឃ្មុំ៖

ដាក់ធុងចិញ្ចឹម ឃ្មុំនៅកន្លែងខ្ពស់ស្រឡះ ក្បែរកន្លែងដែលឃ្មុំទៅក្រេបលំអងផ្កា។ កល់ធុងឃ្មុំខ្ពស់ពីដីប្រមាណពី ២៥-៣០ សង់ទី ម៉ែត្រ គម្លាតពីធុងមួយទៅធុងមួយយ៉ាងតិចបំផុតក៏មួយម៉ែត្រ ទ្វារចេញចូលដាក់នៅទិសទាំងឡាយខុសៗគ្នា។ ប្រភេទ ផ្កាមួយចំនួនដែលផ្តល់ទឹកឃ្មុំល្អដូចជា៖ ផ្កាអាព្រីកុត ជម្ពូ គូលែន មៀន ជីរអង្កាម អាកាស្យា ស៊ូ វ៉ែតជាដើម។
នៅពេលហ្វូងឃ្មុំមានសញ្ញាលូតលាស់ ប្លែក ត្រូវបើកធុងឃ្មុំដើម្បីត្រូតពិនិត្យ

* បច្ចេកទេសចិញ្ចឹមឃ្មុំ៖ នៅពេលដែលហ្វូងឃ្មុំហើរទៅយ៉ាងមមាញឹក នាំមកសំបុកនូវលម្អងជាច្រើននោះ គឺហ្វូងឃ្មុំល្អ។ ចូលដល់រដូវយកទឹកឃ្មុំ ប្រសិនបើឃើញឃ្មុំហើរសំកាំងនៅមុខទ្វារសំបុកច្រើនធុង សើមគឺមានទឹកឃ្មុំច្រើន។ ប្រសិនបើហ្វូងឃ្មុំហើរទៅមិនញឹកមិនក្រេបលំអងគឺបាតុភូតស្តេចឃ្មុំឈប់កើតកូន (ឬកើតកូនតិចបំផុតមានជំងឺធ្ងន់ធ្ងរ)។ ប្រសិនបើធុងឃ្មុំមានឃ្មុំច្រើនឮងូងៗខាងក្រៅ វាយគ្នានៅមុខសំបុក ឃ្មុំវារចេញពីរន្ធសំបុកពោះធ្ងន់ដោយទឹកឃ្មុំនោះ គឺមានហ្វូងឃ្មុំផ្សេងទៀតមកប្លន់ដណ្ដើមយកទឹកឃ្មុំ។ ប្រសិនបើឃើញឃ្មុំទំនៅមាត់បង្អួចច្រើន អាចមកពីឃ្មុំកើតជំងឺឬធុងចង្អៀតពេក ត្រៀមបែងចែកហ្វូងតាមធម្មជាតិ។ ចាំបាច់ត្រូវបើកធុងចិញ្ចឹមចេញដើម្បី ពិនិត្យមើលនិងដោះស្រាយទាន់ពេលវេលា។

* បែងចែកហ្វូងឃ្មុំ៖ ចាំបាច់ត្រូវម្ចាស់ការ បែងចែកហ្វូងឃ្មុំដើម្បីកាត់បន្ថយបាតុភូត បែងចែកហ្វូងតាមធម្មជាតិនិងបង្កើនចំនួនហ្វូងឃ្មុំ។

- បែងចែកហ្វូងឃ្មុំទន្ទឹមនឹងគ្នា៖ នៅពេលដែលមានស្តេចឃ្មុំឬ ទឹកដមទឹកឃ្មុំមេដើម្បីបែង ចែកហ្វូងគឺប្រើ ធុងចិញ្ចឹមឃ្មុំថ្មីមានពណ៌ដូចគ្នានឹងធុងចាស់ រួចចែកចំនួនស្មើគ្នាអោយហ្វូងទាំងពីរ រួចដាក់ធុង ទាំងពីរជាប់គ្នាហើយសន្សឹមៗផ្តាច់ចេញពីគ្នាបង្វែមាត់សំបុកចេញទៅពីរទិសខុសគ្នា។

- បែងចែករុះរើកន្លែង៖ បំបែក២-៣ ផ្លិតឃ្មុំពីហ្វូងឃ្មុំចាស់មកធុងចិញ្ចឹមឃ្មុំថ្មី រួចបញ្ជូនចេញពីកន្លែងនោះចំងាយប្រហែល ១ គីឡូម៉ែត្រ (តែងតែបញ្ជូនធុងដែលមានស្តេចឃ្មុំកើតកូនរួចហើយ)។

- បំបែកផ្លិតឃ្មុំផ្គួបចូលគ្នាអោយទៅជាហ្វូងថ្មី៖ ជិតដល់រដូវទឹកឃ្មុំមានហ្វូងឃ្មុំមួយចំនួនដែលខ្លាំងចង់ ចែកហ្វូងតាមធម្មជាតិ។ ត្រូវយកផ្លិត ១ដែលមានដឹកឌឿនិងឃ្មុំពីហ្វូងខ្លាំងដើម្បីបំបែកជាហ្វូងថ្មី។ ថ្ងៃដំបូង យកតែមួយផ្លិតធ្វើជាមូលដ្ឋាន អោយហ្វូងថ្មី ថ្ងៃបន្ទាប់ផ្គួបបន្ថែមមួយផ្លិតរបស់ហ្វូងឃ្មុំផ្សេង ថ្ងៃបន្ទាប់ទៀត ផ្គួបបន្ថែមមួយផ្លិតទៀតរបស់ហ្វូងឃ្មុំទី ៣។ប្រសិនបើមានផ្លិត ឃ្មុំមួយក្នុងចំណោមផ្លិតឃ្មុំទាំងបីផ្គួបចូលគ្នាមានស្តេចឃ្មុំបង្កើតកូនគឺហ្វូង ឃ្មុំនឹងលូតលាស់យ៉ាងលឿន។

ធុងចិញ្ចឹមឃ្មុំគួរដាក់នៅកន្លែងស្ងួតស្រឡះ ក្បែរកន្លែងដែលឃ្មុំទៅក្រេបយកលំអង
 
* ផ្តល់ចំណីអោយឃ្មុំ៖ នៅពេលដែលមិនទាន់ចូលដល់រដូវផ្ការីក ត្រូវអោយឃ្មុំស៊ីទឹកស្ករដោយអត្រា ១:១ បើនៅខ្វះអាចយកលំអងផ្កាបម្រុងឬលាយទឹកស្ករជាមួយទឹកឃ្មុំ រួចលាបលើផ្ទៃផ្លិតឃ្មុំអោយឃ្មុំស៊ី។
 
បង្វិលទឹកឃ្មុំ

* ករណីមួយចំនួនដែលបណ្ដាលអោយគ្រោះថ្នាក់ដល់ហ្វូងឃ្មុំ
- បាតុភូតឃ្មុំកញ្ជ្រោលហើរ៖ នៅពេលមានឃ្មុំកញ្ជ្រោលហើរគួរបិទទ្វារធំជាបន្ទាន់ បើកបង្អួចរហូតដល់ពេលហ្វូងឃ្មុំស្ងប់វិញទើបបើកទ្វារធម្មតា។ សកម្មក្នុងការព្យាបាលជំងឺឲ្យឃ្មុំ។ ប្រសិនបើឃ្មុំវាយគ្នានិង ដណ្តើមទឹកឃ្មុំ គឺចាំបាច់ត្រូវបង្រួមមាត់សំបុកបាញ់ថ្នាំលាងសំអាតមាត់សំបុកនិងបណ្ដេញហ្វូងឃ្មុំដែលកំពុងដណ្ដើមទឹកឃ្មុំ។
- បាតុភូតឃ្មុំបែងចែកហ្វូងដោយធម្មជាតិ៖ ត្រូវម្ចាស់ការបែងចែកហ្វូងសប្បនិម្មិតទាន់ពេល។ ប្រសិនបើមិនចង់បែងចែកហ្វូងគឺបំពេញបន្ថែមផ្លិតឃ្មុំបម្រុង បង្វិលបន្ថយទឹកឃ្មុំ៕

វ៉ាន់ត្រាង-ហ្វាងតឹម-អានដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ