Chủ nhật, 21/10/2018, 15:2 GMT+7
វិធីអនុវត្តល្អសម្រាប់ការចិញ្ចឹមជ្រូកសុវត្ថិភាព
15:35, 17/09/2018
អនុវត្តអនាម័យនិងសំអាតទ្រុងមុនពេលដាក់ជ្រូកទៅចិញ្ចឹមនិងបញ្ចេញជ្រូកពីទ្រុងយកទៅលក់ រួចហើយផ្លាស់ប្តូរទ្រុងជ្រូកតាមកំណត់។ គួរតែបាញ់សម្លាប់មេរោគតាមកាលកំណត់ជុំវិញទ្រុងចិញ្ចឹមជ្រូក។
* ទីតាំងនិងប្រព័ន្ធទ្រុង៖
- ទ្រុងចិញ្ចឹមត្រូវមានជញ្ជាំងព័ទ្ធជុំវិញ មានច្រកទ្វារចូលដោយឡែកហើយនៅឃា្លតឆ្ងាយពីកន្លែងស្នាក់អាស្រ័យ។

- ទ្រុងចិញ្ចឹមមិនរអិល មិនដក់ទឹក ជៀសវាងចរន្តខ្យល់បក់ចូល ងាយធ្វើអនាម័យ។ គួរមានរណ្តៅកម្ចាត់មេរោគនៅចំទ្វារនៃជួរទ្រុងចិញ្ចឹមនីមួយៗ។

- តំបន់ធ្វើប្រព្រឹត្តកម្មកាកសំណល់ទឹកសំណល់ត្រូវដាក់ដាច់ចេញពីទ្រុងចិញ្ចឹម។
ចំណីអោយជ្រូកស៊ីត្រូវមានប្រភពច្បាស់លាស់ហើយមិនហួសកំណត់ពេលប្រើប្រាស់
 
 
* ពូជនិងការគ្រប់គ្រងពូជ៖
- ជ្រូកពូជត្រូវមានប្រភពដើមច្បាស់លាស់ សុខភាពមាំមួន ចាក់ថ្នាំបង្ការគ្រប់គ្រាន់។

- ជ្រូកពូជដែលទើបតែនាំមកត្រូវដាក់ចិញ្ចឹមដាច់ដោយឡែកពីគ្នា កត់ត្រាគ្រប់គ្រាន់នូវអការៈរោគនានា ក្នុងអំឡុងពេលដាក់ចិញ្ចឹមដាច់ដោយឡែកពីគ្នា។

- មិនចិញ្ចឹមដោយលាយឡំនឹងជ្រូកសម្បុកដទៃក្នុងមួយទ្រុង។ មិនចិញ្ចឹមជ្រូកជាមួយនឹងប្រភេទសត្វផ្សេងទៀត។
ជ្រូកពូជគួរបានថែទាំហ្មត់ចត់នៅបណ្ដាទីកន្លែងធានាអនាម័យ
 
 
* ចំណីជ្រូក៖
- ត្រូវមានប្រភពច្បាស់លាស់ មិនហួសកំណត់ពេលប្រើប្រាស់។ លាយច្របល់ចំណីត្រឹមត្រូវតាម រូបមន្ត ហើយ
អោយជ្រូកស៊ីចំណីឆ្អិន។

- មិនប្រើប្រាស់ចំណីមានជាតិគីមី សារធាតុអង់ទីប៊ីយ៉ូទិកដែលត្រូវហាមមិនអោយប្រើប្រាស់។

* ទឹកផឹកនិងប្រព័ន្ធផ្គត់ផ្គង់ បង្ហូតទឹកចេញ៖
- ប្រភពទឹកសម្រាប់ជ្រូកផឹកត្រូវធានាស្របអនាម័យ។

- គួរមានប្រព័ន្ធប្រមូលកាកសំណល់ធ្វើប្រព្រឹត្តកម្មទឹកសំណល់ ទឹកលាងទ្រុងដោយឡែក។
យកលាមកដើម្បីបញូ្ជនទៅធើ្វតេស្ត តាមដានរោគសាស្ររបស់ជូ្រកកុ្នងអំឡុងកាលចិញឹ្ចម

* ការងារបសុពេទ្យនិងអនាម័យបសុពេទ្យ៖
- ជារៀងរាល់ថ្ងៃ គួរបោសសម្អាតទ្រុង ប្រមូលជាតិកាកសំណល់។

- ធ្វើអនាម័យ កម្ចាត់មេរោគក្នុងទ្រុងមុនពេលដាក់ជ្រូកចូលចិញ្ចឹមនិងពេលយកទៅលក់ ផ្ទេរទ្រុងតាមការកំណត់។ គួរបាញ់ថ្នាំកម្ចាត់មេរោគតាមកាលកំណត់ជុំវិញទ្រុងចិញ្ចឹមជ្រូក។

* បញ្ចេញជ្រូកពីទ្រុងយកទៅលក់៖ បញ្ចេញពីទ្រុងយកទៅលក់តែជ្រូកមាំមួន មិនកើតជំងឺ។ ត្រូវផ្តល់គ្រប់គ្រាន់នូវឯកសារ ព័ត៌មានពីពូជការចាក់ថ្នាំបង្ការ ស្ថានភាពព្យាបាលជំងឺជាដើមខណៈពេលយកទៅលក់៕
ម៉ាញ់លិញ - ឌិញហ្វេ - ឌឹកហ្វាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖