Thứ 2, 20/11/2017, 11:1 GMT+7
កម្រងរូបថតប្រវត្តិសាស្រ្តល្បីល្បាញមួយចំនួនស្តីអំពីនាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប
10:37, 28/08/2016
នាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប កើតថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ១៩១១ នៅឃុំ ឡុកធ្វី ស្រុក ឡេធ្វី ខេត្ត ក្វាងប៊ិញ។  នាយឧត្តមសេនីយ៍ គឺ ជាគំរូភ្លឺស្វាងរបស់អ្នកកុម្មុយនិស្តស្មោះស្ម័គ្រមុះមុត អ្នកយុទ្ធសាស្រ្តយោធាដ៏មហោស្ចារ្យមួយរូបដែលបានដឹកនាំកងទ័ពប្រជាជន វៀតណាម ដណ្តើមជ័យជំនះចំពោះសត្រូវខ្លាំងពូកែបំផុតគឺពួកអាណានិគមបារាំងនិងចក្រពត្តិអាមេរិកឈ្លានពាន។ នាយឧត្តមសេនីយ៍ បានបរិច្ចាគដ៏ឆ្នើមពិសេសចំពោះបុព្វហេតុបដិវត្តរបស់បក្សនិងប្រជាជាតិវៀតណាម គឺជានាយឧត្តមសេនីយ៍មួយរូបក្នុងចំណោមនាយឧត្តមសេនីយ៍ល្បីឈ្មោះខ្លាំងពូកែបំផុតលើសកលលោកនាសតវត្សរ៍ទី ២០។
នាឱកាសរំលឹកអនុស្សាវរីយ៍លើកទី ១០៥ នៃថ្ងៃខួបកំណើតរបស់នាយឧត្តមសេនីយ៍ វ៉ ង្វៀនយ៉ាប (ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ១៩១១ - ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៦) កាសែតរូបភាពជនជាតិនិងតំបន់ភ្នំនៃទីភ្នាក់ងារព័ត៌មានវៀតណាម សូមឧទ្ទេសនាមកម្រងរូបថតប្រវត្តិសាស្រ្តមួយចំនួនស្តីអំពីនាយឧត្តមសេនីយ៍អច្ឆរិយរូបនះ។
 
រូបថតនាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប។ រូបថត៖ ឯកសារទីក្នាក់ងារព័ត៌មាន វៀតណាម

សមមិត្ត វ៉ង្វៀនយ៉ាប ត្រូវបានប្រគល់ភារកិច្ចទទួលបន្ទុកក្រុមទ័ពឃោសនាការរំដោះ វៀតណាម (ប្រភពដើមនៃកងទ័ពប្រជាជន វៀតណាម) ដែលបានបង្កើតនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៤៤ នៅតំបន់ព្រៃ ត្រឹនហ៊ឹងដាវ  នាស្រុក ង្វៀនប៊ិញ ខេត្ត កាវបាំង (បច្ចុប្បន្នស្ថិតនៅឃុំ តាមគីម ស្រុក ង្វៀនប៊ិញ ខេត្ត កាវបាំង)។ រូបថត៖ ឯកសារទីក្នាក់ងារព័ត៌មានវៀតណាម

បញ្ជាការដ្ឋានយុទ្ធនាការ ឌៀនបៀនភូ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប ពិភាក្សាផែនការប្រតិបត្តិការសឹកសម្រាប់សមរភូមិនីមួយៗ។ ជ័យ ជំនះ ឌៀនបៀនភូ ក្លាយទៅជាជ័យជំនះមានអត្ថន័យអន្តរជាតិរបស់កងទ័ពប្រជាជន វៀតណាម ផ្សារភ្ជាប់នឹងកិត្តិនាមរបស់នាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប។ រូបថត៖ ឯកសារទីក្នាក់ងារព័ត៌មានវៀតណាម

នាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប ពិនិត្យមើលសភាពការណ៍សមរភូមិលើកចុងក្រោយ មុនពេលផ្ទុះកាំភ្លើងបើកប្រតិបត្តិការ ឌៀនបៀនភូ។ រូបថត៖ ឯកសារទីក្នាក់ងារព័ត៌មាន វៀតណាម

ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖