Thứ 7, 17/11/2018, 1:47 GMT+7
កាត់បន្ថយដល់កម្រិតទាបបំផុត លុបបំបាត់អាពាហ៍ពិពាហ៍មិនទាន់ គ្រប់អាយុនិងអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅ ឡឹមដុង
15:55, 09/07/2018
អាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុនិងអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតកំពុងតែជាស្ថានភាពពិតដ៏ចម្រូងចម្រាសនៅខេត្ត ឡឹមដុង និយាយដោយឡែកនិងនៅតាមបណ្ដាខេត្ដតំបន់ភ្នំ តំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៅប្រទេសយើងនិយាយរួម។
យោងតាមការស្ថិតិរបសគណៈកម្មាធិការជនជាតិខេត្ត ឡឹមដុង ក្នុងអំឡុងឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ ទូទាំង ខេត្តមានជាង ៧០០ គូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ ហើយជិត ៣០ គូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិត។ ទំនៀមទម្លាប់ចាស់គំរឹលនេះមិនត្រឹមតែបំពានច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារប៉ុណ្ណោះទេ ថែមទាំងបន្សល់ទុកនូវផលវិបាកដ៏ធ្ងន់ធ្ងរអំពីសុខភាព សេដ្ឋកិច្ចនិងពូជអម្បូរទៀតផង។ល។
កម្មាភិបាលនៃសម្ព័ន្ធយុវជនឃុំ ដាចាយស៍ ស្រុក ឡាកយឿង ឃោសនាដល់សមាជិកសម្ព័ន្ធយុវជនក្នុងឃុំក្នុងគោលបំណងលប់បំបាត់នូវទំនៀមទម្លាប់ចាស់ហួសសម័យក្នុងអាពាហ៍ពិពាហ៍ គ្រួសារដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ

សំនៀង "បំពេស្រងេះស្រងោច" លើជម្រាលភ្នំខ្ពស់ខណៈពេលដែលយើងខ្ញុំបានមកដល់ផ្ទះរបស់អ្នកស្រី ម៉ាវ៉ឹន ជនជាតិ ក្ហ នៅឃុំ កាឌើន ស្រុក ឌើនយឿង ពីកូនផ្ទះដ៏សាមញ្ញមួយខ្នងលាន់ឮឡើងនូវសំនៀងបំពេល្វើយៗ របស់អ្នកម្តាយ "កូនក្មេង" ម្នាក់ ក្មេងល្ហក់រហូតដល់ខ្លោចចិត្ត។

កុមារី ម៉ាងៀម ជាកូនបង្កើតរបស់អ្នកស្រី ម៉ាវ៉ឹន ជំនួសអោយការកណ្ដៀតសៀវភៅទៅសាលារៀនដូចមិត្រភក្តិទាំងឡាយក្នុងស្របាលអាយុ នាងបែរជាត្រូវក្លាយជា "អ្នកម្តាយ" នៅពេលអាយុទើបតែ ១៤ ឆ្នាំ។

មិនជាពិបាកពេកទេក្នុងការរកឃើញអ្នកម្តាយ "កូនក្មេង" ឬគូស្វាមីភរិយាទាំងឡាយដែលរៀបអាពាហ៍ ពិពាហ៍ជាប់សាច់សាលោហិតនៅខេត្ត ឡឹមដុង។ នៅភូមិឋានមួយចំនួនរបស់ជនជាតិ ម៉ា ជូរូ ជីល... នៃស្រុក ឡាកយឿង បណ្តាគូស្វាមីភរិយាដែលជាបងប្អូនជីដូនមួយក៏មិនមែនជារឿងចម្លែកឡើយ។

បងស្រី ឌើងហ្គូរ៍ មីរ៉ា (អាយុ ២១ ឆ្នាំ) និងប្តីគឺ បនឌើង ហាដាឡែត (អាយុ ២២ ឆ្នាំ) ជនជាតិ ជីល នៅភូមិ ទូប៉ ឃុំ ដាចាយស៍ ជាគូស្វាមីភរិយាដែលជាប់សាច់សាលោហិតនឹងគ្នា (ម្តាយ មីរ៉ា និងឪពុករបស់ ហាដា ឡែត គឺជាពីរនាក់បងប្អូនបង្កើត) បានរៀបអាពាហ៍ពិពាហ៍នឹងគ្នានៅឆ្នាំ ២០១៦ ហើយឥឡូវនេះក៏មានកូនប្រុសម្នាក់អាយុ ៩ ខែ។ ពួកគាត់យកគ្នាក៏ព្រោះតែ "ស្រឡាញ់គ្នា" តែម្យ៉ាងប៉ុណ្ណោះ។
តាមទំនៀមទម្លាប់របស់ជនជាតិនិងបវេណីនៃវង្សត្រកូល ឌើងហ្គូរ៍មីរ៉ា ជនជាតិជីល នៅភូមិ ទូប៉ ឃុំ ដាចាយស៍ ស្រុក ឡាកយឿង រៀបអាពាហ៍ពិពាហ៍ជាមួយបងជីដូនមួយហើយកើតបានកូនប្រុសម្នាក់អាយុ ៩ ខែ

មូលហេតុជ្រាលជ្រៅនៃអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ អាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅខេត្ត ឡឹមដុង ដំបូងបង្អស់គឺដោយសារទំនៀមទម្លាប់និងការយល់ដឹងរបស់ប្រជាជននៅទាប។ បងប្អូនជនជាតិនៅទីនេះមានទស្សនៈទានថាមានតែអ្នកដែលជាប់សាច់សាលោហិតជាមួយគ្នាសាច់ញាតិទើបចេះស្រឡាញ់គ្នា តាមរយៈនោះនឹងរក្សាបានទ្រព្យសម្បត្តិគ្រឿងសម្ភារៈ។

ទន្ទឹមនឹងនោះ ការរស់នៅ ស្នាក់អាស្រ័យនៅតាមបណ្ដា ភូមិសាស្រ្តស្ងាត់ជ្រងំដាច់ពីគេ ឆ្ងាយដាច់ស្រយាលនាំអោយកំលោះក្រមុំទាំងនោះពិបាកនឹងមានឱកាសក្នុងការស្វែងយល់អ្នកដទៃនៅខាងក្រៅដូច្នេះហើយបានជាពួកគាត់ច្រើនតែកើតមាន មនោសញ្ចេតនាជាមួយអ្នកនៅក្នុងវង្សត្រកូល។

បញ្ហានេះមិនត្រឹមតែបង្កអោយសុខភាពធ្លាក់ចុះ កើតវិបត្តិខាងពូជសាស្រ្ត។ល។ ថែមទាំងប៉ះពាល់ដោយផ្ទាល់ទៅលើបណ្ដាបញ្ហា សេដ្ឋកិច្ច -សង្គម បង្កឡើងនូវវដ្តនៃភាពអត់ឃ្លានក្រីក្រដែលចេះតែវិលវល់ ធើ្វអោយ រេចរឹលដល់គុណភាពប្រភពធនធានមនុស្សនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់តំបន់។
បងស្រី ម៉ាធឿង បុគ្គលិកសុខាភិបាលឃុំ កាឌើន ស្រុក ឌើនយឿង កំពុងផ្តល់ប្រឹក្សាដល់គូស្វាមីភរិយា ណាយថាញ់ (អាយុ ១៧ ឆ្នាំ) និង យ៉ាលឿង (អាយុ១៩ ឆ្នាំ) អំពីវិធានការណ៍ផែនការគ្រួសារ

រួមកម្លាំងកាត់បន្ថយដល់កម្រិតទាបបំផុតអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុនិង អាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារបានកំណត់បុរសអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ស្ត្រីចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅទើបគ្រប់លក្ខខណ្ឌរៀបអាពាហ៍ពិពាហ៍។ យ៉ាងណាមិញ អាស្រ័យដោយមូលហេតុសត្យានុម័តជាច្រើនដូច្នេះហើយ ការផ្សព្វផ្សាយអនុវត្តច្បាប់នេះនៅមានកម្រិតឡើយ។

ដើម្បីកាត់បន្ថយដល់កម្រិតទាបបំផុតនូវស្ថានភាពអាពាហ៍ពិពាហ៍មិនទាន់គ្រប់ អាយុអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិត នៅឆ្នាំ ២០១៥ គណៈកម្មាធិការប្រជាជនខេត្ត ឡឹមដុង បានចេញសេចក្តីសម្រេចចិត្ត លេខ 2175/QĐUB ស្តីអំពីផែនការអនុវត្តគម្រោងកាត់បន្ថយស្ថានភាពអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុនិងអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតក្នុងតំបន់ជនជាតិភាគតិចរបស់ខេត្ត ឡឹមដុង ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ ជាសារវ័ន្តនឹងកាត់បន្ថយនិងទប់ស្កាត់ស្ថានភាពអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុអាពាហ៍ ពិពាហ៍ជាប់សាច់សាលោហិតក្នុងតំបន់ជនជាតិភាគតិច។
បណ្ដាមធ្យោបាយនៃប្រព័ន្ធសារគមនាគមន៍ទំនើបរួមជាមួយការរីកលូតលាស់ខាងចិត្តសាស្ដ្រនិងសរីរសា ស្រ្តរបស់យុវជនជំទង់បានធ្វើអោយប្អូនៗ ងាយ ស្រួលក្នុងការតភ្ជាប់ទំនាក់ទំនងងាយកើតមានមនោសញ្ចេតនារវាងគ្នានឹងគ្នា

លោក បនយោស៊ាន់ អនុប្រធានគណៈកម្មាធិការជនជាតិខេត្ត ឡឹមដុង បានអោយដឹងថា ដើម្បីលុបបំបាត់នូវទំនៀមទម្លាប់ចាស់ហួសសម័យនៃ អាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុនិងអាពាហ៍ពិពាហ៍ជាប់សាច់ សាលោហិតបានគឺពិបាកណាស់ ចាំបាច់ត្រូវមានពេលវេលានិងការចូលរួមកម្លាំងពីស្ថាប័ន ផ្នែកជាច្រើន។

វិធានការដែលមានប្រសិទ្ធភាពបំផុតដើម្បីកាត់ បន្ថយដល់កម្រិតទាបបំផុតនូវស្ថានភាពនេះគឺជំរុញខ្លាំងក្លាការឃោសនាដោយស៊ីជម្រៅនិងទូលំទូលាយជូនបងប្អូនជនជាតិអំពីផលអាក្រក់នៃទំនៀមទម្លាប់ចាស់ហួសសម័យចំពោះអនាគត។ ខ្លឹមសារនៃការឃោសនាត្រូវតែ បានរៀបចំយ៉ាងប្រិតប្រៀង សមស្រប នឹងទំនៀមទម្លាប់ប្រពៃណីនិងកម្រិតនៃការយល់ដឹងរបស់បងប្អូនជនជាតិ។

កងកម្លាំងឃោសនាត្រូវផ្តោតលើការប្រើប្រាស់កូនក្មួយនៅមូលដ្ឋានដែលស្ទាត់ជំនាញភាសារបស់បងប្អូនជនជាតិ គួបបញ្ចូលខ្លឹមសារឃោសនាទៅក្នុងការប្រជុំជីវភាពរបស់អង្គការមហាជននានា ខ្លឹមសារខ្លីសង្ខេបៗ ងាយយល់។

ជាមួយនឹងការលំបាកលំបិនទាំងអស់ដូចដែលបានលើកឡើងខាងលើការទប់ស្កាត់ កាត់បន្ថយដល់កម្រិតទាបបំផុតនូវស្ថានភាពអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុនិងអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅខេត្ត ឡឹមដុងនៅតែមិនទាន់ទទួលបានលទ្ធផលច្រើនទេ។

នេះក៏ជាកម្លាំងរារាំងដ៏ធំចំពោះការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនិងកសាងរបៀបរស់នៅប្រកបដោយអរិយធម៌ក្នុងសហគមន៍ជនជាតិភាគតិចរបស់មូលដ្ឋាន៕
ហ្វាងតឹម - ណាមសឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖