Thứ 6, 23/06/2017, 22:38 GMT+7
ការដឹកនាំត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម៖ កំណត់ជ័យជំនះនៃបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ
09:38, 16/02/2016
នាថ្ងៃទី ៣ កុម្ភះ គម្រប់ ៨៦ ឆ្នាំទិវាបង្កើតបក្សកុម្មុយនីស្ត វៀត ណាម (ថ្ងៃទី ៣ កុម្ភះ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ កុម្ភះឆ្នាំ ២០១៦)។ កំណាត់ផ្លូវ ៨៦ ឆ្នាំកន្លងទៅនេះ បុព្វ​ហេតុ​ផ្លាស់ប្តូរថ្មីដោយបក្សបំផុសឡើងនិងដឹកនាំក្នុងរយៈពេល ៣០ ឆ្នាំ (ចាប់ពីឆ្នាំ​ ១៩៨៦ មក) បានគូសសញ្ញាសំខាន់ក្នុងមាគ៌ាអភិវឌ្ឍន៍របស់វៀតណាម។

ការដឹកនាំត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម៖ កំណត់ជ័យជំនះនៃបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ

សមិទ្ធិផលធំធេងនិងលើគ្រប់វិស័យនេះ ក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី បាន​អះអាងនូវគោលមាគា៏ផ្លាស់ប្តូរថ្មីរបស់បក្សកុម្មុយនីស្តវៀតណាមគឺត្រឹមត្រូវនិងច្នៃប្រឌិតថ្មី។ ៣០ ឆ្នាំផ្លាស់ប្តូរថ្មី (១៩៨៦ - ២០១៦) ជាដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ក្នុងបុព្វ​ហេតុ​អភិវឌ្ឍន៍របស់វៀតណាម។ នេះគឺជាដំណើការផ្លាស់ប្តូរថ្មីជ្រាលជ្រៅ​លើគ្រប់ជ្រុងជ្រោយជាបុព្វហេតុបដិវត្តន៍ធំធេងរបស់បក្សទាំងមូល ប្រជាជនទាំងមូល ដើម្បីគោលដៅ៖ ប្រជាជនសម្បូរធូធារ ប្រទេសខ្លាំង មាំមួន អធិបតេយ្យ​ភាព សមភាព និងយុត្តិធម៏។

សញ្ញាផ្លាស់ប្តូរថ្មីពីការបំផុសនិងដឹកនាំរបស់បក្សទ្រង់ទ្រាយនិងអត្ថន័យបដិវត្តន៍ជ្រាលជ្រៅនៃបុព្វហេតុផ្លាស់ប្តូរថ្មីត្រូវបាន​បង្ហាញនៅមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី ៦ ដោយបាន​សម្រេច ចិត្តផ្លាស់ប្តូរថ្មីខឿនសេដ្ឋកិច្ច ទៅជាសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គម​និយម។ 

ដោយមានគោលមាគា៏អភិវឌ្ឍន៍សេដ្ឋកិច្ចត្រឹមត្រូវ និងដំណោះស្រាយអោយសមស្រប ក្រោយរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិផលអំពីសេដ្ឋកិច្ចគួរអោយចាប់អារម្មណ៍ ហើយត្រូវបាន សហគមន៍អន្តរជាតិវាយតំលៃខ្ពស់។ 

សាស្ត្រាចារ្យ បណ្ឌិត ង្វៀនវៀតថុង អគ្គលេខាធិការ ​ក្រុមប្រឹក្សា​ទ្រឹស្ដីមជ្ឈិម បានវាយតំលៃថា៖“ ប្រទេសជាតិបានរួចផុតពីវិបត្តិសេដ្ឋកិច្ច សង្គម និងរួចផុតពីស្ថានភាព​ប្រទេសក្រីក្រ អភិវដ្ឍន៍អន់ខ្សោយ  ហើយ ឈានចូលក្នុងក្រុមប្រទេសកំពុងអភិ​វឌ្ឍន៍មានចំណូលមធ្យម និងនាបច្ចុប្បន្ន កំពុងជំរុញខ្លាំងឧស្សាហូប នីយកម្ម ទំ​នើបភាវូបនីយកម្មប្រទេសជាតិ។ សេដ្ឋកិច្ចអភិវឌ្ឍន៍ កសាងនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សារជាជំហានៗ តាមទិសសង្គមនិយម។

”បក្សកុម្មុយនីស្តវៀតណាមបានដាក់ចេញគោលការណ៍គួបផ្សុំរវាងកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍន៍វប្បធម៌ អនុវត្តតាមភាពជឿនលឿននិងយុត្តិធម៌សង្គមក្នុងគោលនយោបាយនិមួយៗ។ បក្សកុម្មុយនីស្តវៀត ណាម ក៏យកចិត្តទុកដាក់ជា​ពិសេសចំពោះការអភិវឌ្ឍន៍អប់រំ បណ្ដុះបណ្ដាលនិងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងចាត់ទុកការអភិវឌ្ឍន៍អប់រំ បណ្ដុះបណ្ដាល រួមជាមួយវិទ្យាសាស្ត្រ បច្ចេកវិទ្យាជាអាទិភាពជួរមុខ។ 

ក្នុងប៉ុន្មានឆ្នាំផ្លាស់ប្តូរថ្មី បក្សកុម្មុយនីស្តវៀតណាមយកចិត្តទុកដាក់ជាច្រើនដល់ការអនុវត្តបណ្ដាគោលនយោបាយសង្គម ធានានិងលើកកំពស់ជីវភាពខាងសម្ភារះសំរាប់ប្រជាជនជានិច្ច។ លទ្ធផលគឺ ដល់ឆ្នាំ ២០១៥ ចំណូលមធ្យមរបស់ប្រជាជនវៀតណាមទទួលបាន ២១០០ ដុល្លារអាមេរិក កើន ២១ ដង ក្រោយរយៈ​ពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី។ ក្រោយរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមក៏កសាងនិងសុក្រិតប្រព័ន្ធសន្តិសុខសង្គមពហុបែប បើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃនិងប្រសិទ្ធិភាព អភិវឌ្ឍន៍ខ្លាំងប្រព័ន្ធធានារ៉ាប់រង។ 

ក្នុងវិស័យកិច្ចការបរទេស បក្សនិងរដ្ឋមានគោលការណ៍ គោលនយោបាយ វិធានការណ៍ជាច្រើន ដើម្បីបង្កើន បើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិ ​ចូលរួមបណ្ដាទំនាក់ទំនងទ្វេភាគី អង្គការពហុភាគី ទាក់ទាញទុនវិនិយោគពីបរ​ទេសយ៉ាងខ្លាំងក្លា ធ្វើអាជីវកម្មយន្តការសហប្រតិបត្តិការអន្តរជាតិប្រកប ដោយ​ប្រសិទ្ធិភាព។ 

កិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិត្រូវបានលើក​កំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។សាស្ត្រាចារ្យ រង បណ្ឌិត វូមិញយ៉ាង សមាជិកក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិមបានអោយដឹងថា៖ “ដោយតួនាទីជាអ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រ ខ្ញុំសង្កេតឃើញថា៖ មហាសន្និបាតទី ៦ ជាមហាសន្និ​បាតនៃការផ្លាស់ប្តូរថ្មី ជាសញ្ញាក្រហមសំខាន់មួយ ជាព្រឹត្តិការណ៍សំខាន់ក្នុងដំណើការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ 

ចំពោះខ្ញុំវិញ មហាសន្និបាតទី ៦ មានចរិតលក្ខណះដ៏មហិមានៃបុព្វហេតុផ្លាស់ប្តូរថ្មី ដែលបានបក្សបំផុសឡើង។” ការឯកភាពរវាងបក្សនិងប្រជាជនសមិទ្ធិផលសំខាន់ជាង ធំធេងជាងនិងមានអត្ថន័យក្នុងរយៈពេល ៣០ ឆ្នាំ​ផ្លាស់ប្តូរថ្មី បានអះអាងប្រការសំខាន់ចំនួន ២។

ទីមួយគឺអះអាងនូវគោលមាគា៏​ផ្លាស់ប្តូរថ្មីរបស់វៀតណាមក្នុងរយពេល ៣០ ឆ្នាំកន្លងទៅគឺត្រឹមត្រូវ ច្នៃប្រឌិតថ្មី។

ទីពីរគឺ មាគា៏ឈានឡើងសង្គមនិយមនៅវៀតណាមគឺត្រឹមត្រូវ សមស្រប ជាមួយលក្ខណះជាក់ស្ដែងរបស់វៀតណាម និងជានិន្នាការអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រ។ វាយតំលៃអំពីការដឹកនាំរបស់បក្ស លោក វូវ៉ាន់ភុក អគ្គនិពន្ធនាយក​ទស្សនាវដ្តីកម្មុយនីស្ត បានចាត់ទុកថា៖ “ រយៈពេល ៨៦ ឆ្នាំកន្លងទៅរបស់បដិវត្តន៍វៀតណាម ជាពិសេសគឺបណ្ដា​សមិទ្ធិផលធំធេងក្នុងរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី ដោយបក្សបំផុសនិងដឹកនាំ ​បានសរអោយឃើញនូវការដឹកនាំត្រឹមត្រូវរបស់បក្ស កុម្មុយនីស្តវៀតណាម។ ​ស្ថានភាពជាក់ស្ដែងនេះក៏បានបង្ហាញនូវការឯកភាពរវាងបក្សនិង ប្រជាជនក្នុង​ដំណើការកសាងនិងការពារមាតុប្រទេសវៀតណាមសង្គមនិយមដែរ។

”ឆ្នាំ ២០១៦ ជាឆ្នាំដើមដំបូងដែលបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំង​មូលបានអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សនីតិកាលទី ១២ ជា​មហាសន្និបាតគូសញ្ញាសំខាន់អំពីកំណាត់ផ្លូវអភិវឌ្ឍន៍ថ្មីរបស់បក្សនិងរបស់ប្រ​ទេសជាតិ។ ដោយមានបណ្ដាបទពិសោធន៍ក្នុងរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មីកន្លងទៅការកំណត់ទិសដៅក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតទី ១២ ការដឹកនាំ​របស់បក្សនិង ប្រពៃណីសាមគ្គីភាពរបស់ប្រជាជនវៀតណាម នឹងបន្តឈាន​ឡើង កសាងប្រទេសវៀតណាមមួយប្រកបដោយសម្បូរធូធារ ខ្លាំងមាំមួន​ប្រជាធិបតេយ្យ អរិយ្យធម៌និងសមភាព៕ 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖