Thứ 6, 15/12/2017, 15:26 GMT+7
ក្រុង ហូជីមិញ ចាប់ផ្តើមដំណើរការរថយន្តក្រុងរត់លើទឹកជាលើកទីមួយ
19:58, 27/11/2017
​រថយន្តក្រុង​រត់​លើទឹក “Water Bus” ជា​លើកទីមួយ​នៃ​ទីក្រុង ​ហូជីមិញ ត្រូវបាន​ដាក់ឱ្យ​ដំណើរ​ជា​ផ្លូវការ​សម្រាប់​អ្នកដំណើរ​ដែល​ធ្វើដំណើរ​តាម​ទន្លេ​នៃ​ទីក្រុង​នេះ​។​
​ពី​ធិ​បើក​ដំណើរការ​នេះ​ត្រូវបានធ្វើ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​ទីក្រុង​ ​ហូជីមិញ​។​ ​អ្នកដំណើរ​រាប់រយ​នាក់អញ្ជើញចូលរួមពិធីបើកដំណើរការដើម្បី​ចាំ​ជិះ​វា​។​
ពិធីកាត់ខ្សែបូសម្ពោធខ្សែរថយន្តក្រុងរត់លើទឹកលេខ ១។ រូបថត៖ ហ្វាងហាយ-ទីភ្នាក់ងារ​ព័ត៌មានវៀតណាម

​អ្នកដំណើរ​ម្នាក់ ឈ្មោះ ត្រឹ​នវ៉ាន់ថេ​ម បាន​និយាយថា “​រថយន្តក្រុង​រត់​លើទឹក​ថ្មី​នេះ គឺ​សមស្រប​សម្រាប់​ការធ្វើដំណើរ​ទៅមក​ប្រចាំថ្ងៃ ហើយ​ខ្ញុំ​នឹង​ជិះ​វា​ដើម្បី​បញ្ចៀស​ការស្ទះ​ចរាចរណ៍​នៅតាម​ផ្លូវគោក ហើយ​វា​មាន​សុ​វ​តិ្ថ​ភាព​ទៀតផង​”​។​
បើកដំណើរការខ្សែរថយន្តក្រុងរត់លើទឹកលេខ ១។ រូបថត៖ ហ្វាងហាយ -ទីភ្នាក់ងារ​ព័ត៌មាន វៀតណាម
ប្រជាជននៅសង្កាត់ ថាញ់ដា ខ័ណ្ឌ ប៊ិញថាញ់ រង់ចាំចូលរួមការបើកដំណើរការខ្សែរថយន្តក្រុងរត់លើទឹក​លេខ ១។ រូបថត៖ ហ្វាងហាយ-ទីភ្នាក់ងារព័ត៌មានវៀតណាម
នាវិកនាយកកាច់ចង្កូតខ្សែរថយន្តក្រុងរត់លើទឹក​លេខ ១ ក្នុងថ្ងៃបើកដំណើរការ។ រូបថត៖ ហ្វាងហាយ-ទីភ្នាក់ងារព័ត៌មានវៀតណាម
អ្នកដំណើរធ្វើដំណើរតាមខ្សែរថយន្តក្រុងរត់លើទឹក​លេខ ១។ រូបថត៖ ហ្វាងហាយ-ទីភ្នាក់ងារព័ត៌មានវៀតណាម
អ្នកដំណើរធ្វើដំណើរតាមខ្សែរថយន្តក្រុងរត់លើទឹក​លេខ ១ ចំណតកប៉ាល់នៅកំពង់ ប៊ិញ អាន ខ័ណ្ឌលេខ ២។ រូបថត៖ ហ្វាងហាយ-ទីភ្នាក់ងារព័ត៌មានវៀតណាម
 
​តាម​សេចក្តីរាយការណ៍​ថា តម្លៃ​នៃ​ការធ្វើដំណើរ​តាម​រថយន្តក្រុង​រត់លើទឹក​ថ្មី​នេះ​គឺ​ តម្លៃ​ ១៥.០០០ ​ដុងក្នុង​មនុស្ស​ម្នាក់​៕
ស្រីសួស្ដី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖