Thứ 2, 26/06/2017, 22:38 GMT+7
ខេត្ត អានយ៉ាង បង្កើនកិច្ចសហប្រតិបត្តិការជាមួយខេត្ត តាកែវ និងខេត្ត កណ្តាល
09:47, 16/08/2016
ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៩ និងថ្ងៃទី ១០ ខែ សីហា ប្រធានគណកម្មាធិការប្រជាជនខេត្ត អានយ៉ាង លោក វឿន ប៊ិញថាញ់ និងថ្នាក់ដឹកនាំខេត្ត តាកែវ និងខេត្ត កណ្តាល (ប្រទេសកម្ពុជា) បានប្រជុំតាមកាលកំណត់ ដើម្បីវាយតម្លៃបណ្តាសកម្មភាពសហប្រតិបត្តិការក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៦ និងលើកទិសដៅធ្វើសកម្មភាព ៦ ខែចុងឆ្នាំ ២០១៦។
លោក វឿន ប៊ិញថាញ់ ប្រធានគណកម្មាធិការប្រជាជនខេត្ត អានយ៉ាង (ស្តាំ) និងឯកឧត្ត ឡាយ វណ្ណៈ  អភិបាលនៃគណៈអភិបាលខេត្ត តាកែវ (ឆ្វេង) អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្តទាំង ២ ។ រូបថត៖ កុងម៉ាវ  - ទីភ្នាក់ងារព័ត៌មាន វៀតណាម

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរសង្កេតឃើញនៅលើបណ្តាវិស័យដូចជា៖ បង្កើនសន្តិសុខសណ្តាប់ធ្នាប់សង្គម លើខ្សែបន្ទាត់ព្រំដែន សេដ្ឋកិច្ចពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការកសិកម្ម វប្បធម៌ ទេសចរណ៍ សុខាភិ បាល អប់រំ គមនាគមន៍ដឹកជញ្ជូន ការងាររណសិរ្ស សម្ព័ន្ធសមាគម សមាគមនារី ទំនាក់ទំនង សហប្រតិបត្តិការថ្នាក់ស្រុក ការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែន ស្វែងរក ជីកលើកអដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅប្រទេសកម្ពុជា ជាដើម បានទទួលនៅលទ្ធផលយ៉ាងល្អប្រសើរ។

ក្នុងស្មារតីរក្សាខ្ជាប់ខ្ជួនព្រំដែនសន្តិភាព ស្ថេរកម្ម ជិតខាងមិត្តភាព សហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍រវាង ប្រទេសទាំង ២ វៀតណាម -កម្ពុជា អាជ្ញាធរខេត្តចំនួន ៣ រួមមានខេត្ត អានយ៉ាង (វៀតណាម) ខេត្ត តាកែវ និងខេត្ត កណ្តាល (កម្ពុជា) បានផ្តោះប្តូរព័ត៌មានតាមកាលកំណត់ដោយទាន់ពេលវេលា សហការយាមល្បាតទ្វេភាគី ការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន គោរពសន្តិភាព អធិបតេយ្យភាពនិងបូរណភាពទឹកដី ចាត់វិធានការយ៉ាងល្អលើករណីល្មើសច្បាប់ (ដូចជាឆ្លងដែនខុសច្បាប់ រត់ពន្ធឆ្លងព្រំដែនជាដើម) រួមចំណែកលំនឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សន្តិសុខព្រំដែន ជម្រុញអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។

ទិដ្ឋភាពអង្គប្រជុំ។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម 

មេដឹកនាំខេត្តទាំង ៣ អានយ៉ាង (វៀតណាម) តាកែវ និង កណ្តាល (កម្ពុជា) បានពិភាក្សានិងលើកឡើងនូវខ្លឹមសារសហប្រតិបត្តិការគោលសំខាន់ៗជាច្រើនសម្រាប់ ៦ ខែចុងឆ្នាំ ២០១៦ ដូចជា៖ បង្កើនសហប្រតិបត្តិការ ការពារ រក្សាខ្ជាប់ខ្ជួនសន្តិសុខសុវត្ថិភាពសង្គមតាមខ្សែព្រំដែន យកចិត្តទុកដាក់ ជម្រុញអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ច្រកទ្វារព្រំដែន បង្កលក្ខណៈងាយស្រួលដល់ប្រជានិករព្រំប្រទល់ទាំងពីរធ្វើដំណើរទៅមកផ្តោះប្តូរទំនិញ ពិនិត្យជំងឺ សួរសុខទុក្ខសាច់ញាតិ វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ។ល។

មេដឹកនាំខេត្តទាំង ៣ ក៏បានឯកភាពអំពីការដែលភាគីនីមួយៗ រួមគ្នាអនុវត្តល្អការងារផ្សព្វផ្សាយ ធ្វើចលនាប្រជា ជនគោរពច្បាប់នៃប្រទេសទាំងពីរអោយបានខ្ជាប់ខ្ជួន អនុវត្តត្រឹមត្រូវនូវសន្ធិសញ្ញា កិច្ចព្រមព្រៀង អនុសញ្ញា បទបញ្ញាត្តិតំបន់ព្រំដែន បង្កើនផ្តោះប្តូរវប្បធម៌ សេដ្ឋកិច្ច រៀនសូត្របទពិសោធន៍ ការពារទប់ស្កាត់ឧក្រិដ្ឋកម្ម រក្សាសន្តិសុខនយោបាយ សន្តិសុខសុវត្ថិភាពសង្គមនៅតំបន់ព្រំប្រទល់ កសាងចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជាតិទាំងពីរនិងប្រជាជនតំបន់ជាប់ព្រំនៃប្រទេសទាំងពីរ វៀតណាម -កម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹតបន្តឹង៕

កុងម៉ាវ/ទីភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖