Thứ 3, 26/09/2017, 10:37 GMT+7
គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
14:21, 31/05/2016
តបតាម​ការអញ្ជើញ​របស់នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់សមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ​ឧបនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃទី ៣១ ខែ ឧសភា នេះ នាយឧត្តមសេនីយ៍ ង៉ូស៊ន់លិច សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម អញ្ជើញចាកចេញពី ហាណូយ ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៣១ ខែ ឧសភាដល់ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៦។ 
ដំណើរបំពេញទស្សនកិច្ចនេះត្រូវបានប្រព្រឹត្តឡើងដើម្បីចូលរួមចំណែកក្នុងការ​ពង្រីក​ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ ពិភាក្សា ឯកភាពលើខ្លឹមសារ វិធានការកិច្ចសហប្រតិបត្តិការទាំងឡាយរវាងក្រសួងការពារជាតិទាំងពីរក្នុងរយៈពេលខាងមុខ៕
 
នាយឧត្តមសេនីយ៍ ង៉ូស៊ន់លិច សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៧០ ឆ្នាំថ្ងៃប្រពៃណីនៃស្នងការឃោសនាអប់រំ អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៦ នៅទីស្នាក់ការនៃក្រសួងការពារជាតិ។​ រូបថត៖ ត្រុងឌឹក -​ ទីភ្នាក់ងារព័ត៌មានវៀតណាម

មិញទន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖