Thứ 2, 25/09/2017, 9:43 GMT+7
ចំពោះវៀតណាម៖ អធិបតេយ្យភាពគឺខ្ពង់ខ្ពស់បំផុត
15:08, 26/01/2016
នេះគឺជាការអះអាងរបស់ប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្សកម្មុយនីស្តវៀតណាម លោក  ហ្វាងប៊ីញក្វឹន នៅខាងក្រៅមហាសន្និបាត បក្ស​កម្មុយនីស្តវៀតណាមនីតិកាលទី ១២ នៅពេលនិយាយស្ដីអំពីបញ្ហាសមុទ្រខាងកើត។

​តាមលោក ហ្វាងប៊ីញក្វឹន ថា៖​ ដោយមានការខុសប្លែករវាងវៀតណាម​និង​ចិន​ ក៏ដូចជាការខុសប្លែករវាងប្រទេសនានានៅសមុទ្រខាងកើត បានជាត្រូវមាន​ឧបករណ៍នានាដើម្បីដោះស្រាយ។ នោះគឺបណ្ដាមូលដ្ឋានគតិយុត្តិនិងច្បាប់​អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ និងសេចក្ដីថ្លែងការណ៍រួមស្ដីអំពីប្រតិបត្តិនៅសមុទ្រខាងកើត(DOC) និងកំពុងឆ្ពោះ​ទៅ​ការកសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ លោក ហ្វាងប៊ីញក្វឹន បានអះអាង ថា៖ ​វៀតណាម មានគ្រប់គ្រឹះដ្ឋានគតិយុត្តិដើម្បីអះអាងថា៖ប្រជុំកោះ Hoang Sa និង Truong Sa គឺរបស់វៀតណាម​ ប៉ុន្តែ​ វៀតណាម​នៅរក្សាដំណោះស្រាយដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ​។ ​ទន្ទឹមនឹងនោះ វៀតណាមក៏ប្រឆាំងការប្រើប្រាស់អំពើហិង្សានិងគំរាមគំហែង​ប្រើប្រាស់អំពើហឹង្សាផងដែរ។

គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ហ្វាងប៊ីញក្វឹន

 “ខ្ញុំចាត់ទុកថា៖ ការដោះស្រាយបញ្ហានេះមិនអាចឆាប់រហ័សបានទេ ដោយត្រូវគោរព​លក្ខខ័ណ្ឌរួម។ ក្នុងសំណុំឯកសារនៃមហាសន្និបាតបក្សនិងអាណត្តិមហាសន្និ​បាតជាច្រើន បានលើកច្បាស់ថា៖ វៀតណាមត្រៀមខ្លួន​ជាមិត្ត និងជា​ដៃគូទំនុកទុកចិត្តរបស់ប្រទេសនានាលើពិភពលោកនិងជាសមាជិកមានការ​ទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ដូច្នេះ វៀត ណាម​អនុវត្តគោលមាគា៍​កិច្ចការបរទេសពហុទិសភាវូបនីយកម្មនិងពហុបែបភាវូបនីយកម្ម គោលដៅនិងគោលការណ៍ មុនក៏ដូចជាក្រោយដូច្នេះ។”

លោក ហ្វាងប៊ីញក្វឹន ក៏បានចាត់ទុកថា៖​ ក្នុងសភាពការណ៍នាបច្ចុប្បន្ន សម្លេងរបស់សហគមន៍អន្តរជាតិគឺមានសារៈសែនសំខាន់។ ស្ថិរភាពសេរីភាពនេវាចរណ៍នៅសមុទ្រខាងកើតមិនគ្រាន់តែជាផលប្រយោជន៍របស់​បណ្ដាប្រទេសនៅតំបន់ប៉ុណ្ណោះទេ ថែមទាំងជាផលប្រយោជន៍របស់ប្រទេសផ្សេងៗ លើពិភពលោកទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖