Thứ 6, 23/06/2017, 22:33 GMT+7
ជួបប្រជុំជាមួយបណ្តាសមមិត្តថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំដែលមានការចូលរួមបូជាកម្លាំងកាយកម្លាំងចិត្តចំពោះតំបន់វាលទំនាបទន្លេ គឺវឡុង
10:57, 23/08/2016
នារសៀលថ្ងៃទី ២១ ខែ សីហា នៅទីក្រុង កឹនធើ គណៈកម្មាធិការបញ្ជាដឹកនាំតំបន់ តីណាមបូ បានប្រារព្ធកិច្ចជំនួបជាមួយបណ្តាសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំដែលមានការចូលរួម បូជាកម្លាំងកាយកម្លាំងចិត្តជាច្រើនដល់តំបន់វាលទំនាបទន្លេ គឺវឡុង៕
ចូលរួមជំនួបនេះ មានវត្តមានលោកឧបនាយករដ្ឋមន្រ្តី វឿងឌិញហ្វេ ប្រធានគណៈគម្មាធិការបញ្ជាដឹកនាំតំបន់ តីណាមបូ បណ្តាសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបណ្តាក្រសួង គណៈកម្មាធិការ ផ្នែកមជ្ឈិមនិងថ្នាក់ដឹកនាំស្នូលសំខាន់ៗ នៃខេត្តនិងទីក្រុងទាំង ១៣​ នៅតំបន់វាលទំនាបទន្លេ គឺវឡុង 
 
លោកឧបនាយករដ្ឋមន្រ្តី វឿងឌិញហ្វេ ថតរូបរួមគ្នាជាមួយនឹងប្រតិភូទាំងឡាយ។ រូបថត៖ ង៉ុកធៀន -ទីភ្នាក់ងារព័ត៌មានវៀតណាម

ថ្លែងសុន្ទរកថានៅក្នុងជំនួប ឧបនាយករដ្ឋមន្រ្តី វឿងឌិញហ្វេ សូមអរគុណដោយ​ស្មោះ​អស់ពី​ចិត្ដចំពោះមតិយោបល់ដ៏មានតំលៃនិងប្រកបដោយទឹកចិត្តក្លៀវក្លារបស់ប្រតិភូទាំងឡាយ ប្រយោជន៍គឺចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមដល់តំបន់វាលទំនាបទន្លេ គឺវឡុង និងទូទាំងប្រទេសនិយាយជារួម។

លោកឧបនាយករដ្ឋមន្រ្តីមានបំណងប្រាថ្នា​ថា៖ ជាមួយនឹងបទពិសោធន៍យូរឆ្នាំលើគ្រប់មុខវិស័យ ជាមួយទឹកចិត្តក្លៀវក្លានិងទំនួលខុសត្រូវ បណ្តាសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំនឹងមានយោបល់ដ៏មានតំលៃជាច្រើនទៀតក្នុងការតម្រង់ទិសចង្អុលបង្ហាញនិងណែនាំ ក្នុងការកសាងគោលការណ៍ ដំណោះស្រាយក្នុងការអភិវឌ្ឍតំបន់វាលទំនាបទន្លេ គឺវឡុង អោយខ្លាំងក្លាថែមទៀត ជួយដល់ប្រធានគណៈកម្មាធិការបញ្ជាដឹកនាំ តំបន់ តីណាមបូ មានដំណោះស្រាយលើកម្ពស់គុណភាពសកម្មរបស់ស្ថាប័នអចិន្រ្តៃនៃគណៈកម្មាធិការបញ្ជាដឹកនាំតំបន់ តីណាមបូ ដើម្បីបំពេញល្អភារកិច្ចដែលបានប្រកល់អោយនៅពេលខាងមុខ៕
ង៉ុកធៀន​ - ទីភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖