Thứ 2, 20/11/2017, 11:0 GMT+7
ជំនោរទឹកជន់នៅទីក្រុង ហូជីមិញ ឡើងដល់កម្រិតកំពូល ១,៧០ ម៉ែត្រ
16:49, 17/11/2016
នាព្រលប់ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ កម្រិតកំពូលនៃទឹកជំនោរមានកម្ពស់ ១,៧០ ម៉ែត្រ (លើសពីកម្រិតនៃការប្រកាសអាសន្ន ថ្នាក់ ទី ៣) បណ្តាលអោយផ្លូវថ្នល់និងផ្ទះសំបែងប្រជាជនជាច្រើននៅទីក្រុង ហូជីមិញ ត្រូវលិចកណ្តាលអន្លង់នៃសមុទ្រទឹក និងត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះផ្លូវគមនាគមន៍និងសកម្មភាពធ្វើអាជីវកម្មរបស់ប្រជាជនទីក្រុង។
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមឧទ្ទេសនាមនូវរូបភាពមួយចំនួនអំពីជំនោរទឹកជន់នៅទីក្រុង ហូជីមិញ នាព្រលប់ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦៖ 
 
ខ្សែផ្លូវ លេវ៉ាន់លឿង (ស្រុក ញ៉ាបែ) ប្រវែងជា ៥ គីឡូម៉ែត្រត្រូវលិចនៅកណ្តាលអន្លង់នៃសមុទ្រទឹក មានកន្លែងខ្លះត្រូវលិចជិត ១ ម៉ែត្រ។ រូបថត៖ ម៉ាញ់លិញ -ទីភ្នាក់ងារ ព័ត៌មានវៀតណាម
ជាច្រើនម៉ូតូកន្ទុយដឹកជញ្ជូនម៉ូតូរបស់ប្រជាជនឆ្លងចំណុចដែលត្រូវលិចជ្រៅ។ រូបថត៖ ម៉ាញ់លិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ហាងលក់ម្ហូបខ្យងរបស់អ្នកស្រ្តី ហ្វិញធីមើយ (អាយុ ៦០ ឆ្នាំ នៅ ឃុំ ភឿកគៀង ស្រុក ញ៉ាបែ) ត្រូវលិចទឹក។ រូបថត៖ ម៉ាញ់លិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ទឹកជន់លិចផ្ទះប្រជាជនជាច្រើននៅលើមូលដ្ឋានឃុំ ភឿកគៀង ស្រុក ញ៉ាប៉ែ។ ម៉ាញ់ លិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ខ្សែផ្លូវ លេវ៉ាន់លឿង (ស្រុក ញ៉ាបែ) ប្រវែងជាង ៥ គីឡូម៉ែត្រត្រូវលិចនៅកណ្តាលអន្លង់នៃសមុទ្រទឹក មានកន្លែងខ្លះលិចជិត ១ ម៉ែត្រ។ រូបថត៖ ម៉ាញ់លិញ -ទីភ្នាក់ងារព័ត៌មាន វៀតណាម

ង្វៀនស៊ន់យឺ/ទីភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖