Thứ 7, 18/08/2018, 15:26 GMT+7
ជំរុញកិច្ចសហប្រតិបត្តិការ បង្ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនៅតំបន់ព្រំដែន វៀតណាម - កម្ពុជា
09:19, 01/04/2018
នាថ្ងៃទី ២៨ ខែ មីនា នៅខេត្ត តីនិញ ថ្នាក់ដឹកនាំនគរបាលខេត្ត តីនិញ (វៀតណាម) និងមេដឹកនាំស្នងការដ្ឋានប៉ូលីសខេត្តជាប់ព្រំដែនទាំង ៣ នៃព្រះរាជាណាចក្រកម្ពុជាគឺ ស្វាយរៀង ត្បូងឃ្មុំ និង ព្រៃវែង បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការបង្ការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការពារសន្តិសុខនិងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។
យោងតាមខ្លឹមសារដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ក្នុងឆ្នាំ ២០១៨ ក្នុងគោលបំណងជំរុញចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងកិច្ចការបង្ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនរវាងខេត្ត តីនិញ និងខេត្តជាប់ព្រំដែនទាំង ៣ នៃព្រះរាជាណាចក្រកម្ពុជា គឺ ស្វាយរៀង ត្បូងឃ្មុំ និង ព្រៃវែង គ្រប់ភាគីទាំងអស់បានឯកភាពនឹងអនុវត្តន៍ដោយព្រមៗគ្នានូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទាំងឡាយរវាងភាគីទាំងអស់ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មគ្រប់ប្រភេទ។
លោកវរសេនីយ៍ឯក ង្វៀនទ្រីភឿង  ស្នងការនគរបាលខេត្ត តីនិញ អញ្ជើញផ្លែងសុន្ទរកថាក្នុងពិធីចុះហត្ថលេខា។ រូបថត៖ ថាញ់តឹន-ទីភ្នាក់ងារព័ត៌មានវៀតណាម

នោះគឺ គ្រប់ភាគីទាំងអស់បន្តពង្រឹងសកម្មភាពសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពឧក្រិដ្ឋកម្ម ក៏ដូចជាបណ្តាសកម្មភាពសហប្រតិបត្តិការរវាងកងកម្លាំងត្រួតពិនិត្យនៅតំបន់ព្រំដែន។

កងកម្លាំងសមត្ថកិច្ចទាំងអស់បន្តថែរក្សាទំនាក់ទំនងសាមគ្គី មិត្តភាពស្អិតល្មួតរវាងអាជ្ញាធរ ក៏ដូចជា កងកម្លាំងនគរបាល វៀតណាម និង កម្ពុជា បង្កលក្ខណៈងាយស្រួលអោយប្រជាជនដែលរស់នៅតំបន់ព្រំដែនអាចធ្វើដំណើរឆ្លងដែនទៅវិញទៅមកពិនិត្យព្យាបាលជំងឺ ទេសចរនិងលក់ដូរធ្វើពាណិជ្ជកម្មក្នុងក្របខ័ណ្ឌច្បាប់នៃប្រទេសទាំងពីរ ឯកភាពគ្នាក្នុងការចង្អុលបង្ហាញនិងណែនាំអោយកងកម្លាំងនគរបាលស្រុក ឃុំ ដែលជាប់ព្រំដែនជាមួយគ្នាបន្តការថែរក្សាកិច្ចប្រជុំការងារជាទៀងទាត់តាមកាលកំណត់ សន្យាក្នុងការលើកកម្ពស់បន្ថែមទៀតនូវគុណភាពនិងប្រសិទ្ធភាពនៃសកម្មភាព ផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ធ្វើបច្ចុប្បន្នភាពនូវស្ថានការណ៍រវាងកងកម្លាំងនីមួយៗ។

ភ្រាប់ភាគីទាំងអស់ក៏បានសន្យានឹងសហការជាមួយស្ថាប័នដែលមានសមត្ថកិច្ចទាំងឡាយដើម្បីជំរុញខ្លាំងក្លាការឃោសនា ណែនាំ អប់រំប្រជាពលរដ្ឋក្នុងខេត្តរបស់ខ្លួនអោយគោរពច្បាប់និងទំនៀមទម្លាប់ប្រពៃណីនៃប្រទេសរៀងៗខ្លួន សហាករគ្នាក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ បង្កលក្ខណៈងាយស្រួលសម្រាប់ជំរុញពន្លឿនការងារកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនត្រឹមត្រូវតាមផែនទីបង្ហាញផ្លូវដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាព សហការជាមួយគ្នាដោះស្រាយដោយឆាប់រហ័សលើបញ្ហាទាំងឡាយដែលកើតមានឡើងខណៈពេលបង្ការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ល។

គ្រប់ភាគីទាំងអស់ក៏បានបញ្ជូនគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច អបអរសាទរទិវាបុណ្យរបស់ប្រទេសទាំងពីរទៅវិញទៅមក ដើម្បីរឹតបន្តឹងទំនាក់ទំនងសាមគ្គីមិត្តភាពនិងកិច្ចសហប្រតិបត្តិការអោយបានស្អិតល្មួតរវាងកងកម្លាំងនគរបាល វៀតណាម និងប៉ូលីស កម្ពុជា អោយកាន់តែរឹងមាំយូរអង្វែងថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។
ទិដ្ឋភាពពិធីចុះហត្ថលេខានៃកិច្ចសហការ។ រូបថត៖ ថាញ់តឹន-ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្នុងរយៈពេលកន្លងមក កងកម្លាំងនគរបាលខេត្ត តីនិញ (វៀតណាម)​ និងកងកម្លាំងប៉ូលីសនៅខេត្តជាប់ព្រំដែនទាំង ៣ នៃព្រះរាជាណាចក្រកម្ពុជាគឺ ស្វាយរៀង ត្បូងឃ្មុំ និង ព្រៃវែង បានខិតខំប្រឹងប្រែងយ៉ាងច្រើន ក្នុងការថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវកិច្ចប្រជុំការងារជាទៀងទាត់តាមកាលកំណត់ ផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ពិភាក្សាអំពីវិធានការសកម្មភាពជាក់ស្តែងក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅតាមខ្សែព្រំដែន។ ជាក់ស្តែងគឺគ្រប់ភាគីទាំងអស់បានសហការស៊ើបអង្កេតបទល្មើសចំនួន ១១ ករណី ចាប់ខ្លួនមុខសញ្ញាល្មើសច្បាប់ចំនួន ៤ នាក់ រឹបអូសគ្រឿងញៀនគ្រប់ប្រភេទចំនួន ១៦ គីឡូក្រាម។ល៕
ផាមថាញ់តឹន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖